ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ខេត្ត​ប៉ៃលិន មិនសូវ​មាន​ពលករ​ឆ្លងកាត់

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ថា នៅ​កៀក​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ឆ្នាំ​២០១៨​នេះ ក៏​ដូច​ជា​រៀង​រាល់​ឆ្នាំ​ដែរ ច្រក​ទ្វារ​អន្តរជាតិ​ខេត្ត​ប៉ៃលិន ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ថា នៅ​កៀក​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ឆ្នាំ​២០១៨​នេះ ក៏​ដូច​ជា​រៀង​រាល់​ឆ្នាំ​ដែរ ច្រក​ទ្វារ​អន្តរជាតិ​ខេត្ត​ប៉ៃលិន ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មិនសូវ​មាន​ពលករ ឆ្លងកាត់​ចូល​មក​លេង​ទឹកដី​ខ្មែរ​ដូច​ជា​នៅ​ច្រក​ទ្វារ​ខេត្ត​ផ្សេង​ៗ​នោះ​ទេ​។ ខណៈ​ច្រក​ទ្វារ​ឡែ​ម ក្នុងភូមិ​ដូង ឃុំ​ដូង ស្រុក​កំ​រៀង ខេត្តបាត់ដំបង មាន​ពលករ​ឆ្លង​ដែន​ចូល​មក​លេង​ស្រុក​កំណើត​នា​ឱកាស​បុ ណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​យ៉ាង​គគ្រឹកគគ្រេង​។ ជាក់ស្តែង​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ គេ​សង្កេត​ឃើញ​ថា នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ស្ងាត់ អត់​សូវ​ឃើញ​មាន​ពលករ ឆ្លង​ចូល​មក​លេង​ស្រុក​កំណើត​តាម​បណ្តា​ខេត្ត​នានា​ប៉ុ​ន្មា​នោះ​ទេ​។

ប្រភព​ព័ត៌មាន​ពី​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ឈ្មោះ សុខ លាង អាយុ​៤៥​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ខាងលើ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​មិនឃើញ​មាន​សកម្មភាព​អ្វី​ខុស​ប្លែក​នោះ​ទេ ទោះជា​ថ្ងៃ​ធម្មតា​ក៏​ដូច​ជា​ថ្ងៃ​បុណ្យ​ទាន ភ្ជុំបិណ្ឌ ឬ​បុណ្យចូលឆ្នាំ​ដែរ ប្រជាពលរដ្ឋ​ដែល​ចេញចូល​តាម ច្រក​ទ្វារ​អន្តរជាតិ មាន​តិចតួច មិន​ដូច​ជា​នៅ​ច្រក​ទ្វារ​ផ្សេង​ៗ​នោះ​ទេ​។ គាត់​បន្ត​ទៀត​ថា ណាមួយ​ប្រហែលជា​ដោយសារ​តែ​ច្រក​ទ្វារ អន្តរជាតិ​ផ្សេង​បង្ក​ភាព​ងាយស្រួល​ជាង ព្រោះ​ផ្លូវ​ដើរ​ឆ្លងកាត់​ក្បែរ​ទឹកដី​ថៃ​ជាង​ច្រក​ទ្វារ​ខេត្ត​ប៉ៃលិន​។ ម្យ៉ាងទៀត ច្រក​ទ្វារ​ផ្សេង​មាន​ភាព​ធំ​ទូលាយ​ជាង មាន​សមត្ថកិច្ច​ប្រចាំ​ច្រក​រួសរាយ​រាក់​ជាង​ក៏​មិនដឹង​ដែរ ព្រោះ​តាម​ច្រក​នីមួយ​ៗ មិន​មានការ​យក​លុយ​យ​កាក់​ពី​ប្រជាពលរដ្ឋ និង​ពលករ​ដូច​គ្នា​ដែរ​។

ចំណែក​ការ​ធ្វើ​ដំណើរ​តាម​ច្រក​ទ្វារ​ព្រំដែន​ខេត្ត​ប៉ៃលិន ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ក៏​អត់​សូវ​មាន​ប្រជាពលរដ្ឋ​ឆ្លង​ដែន​ច្រើន​ប៉ុន្មាន​ដែរ ខណៈ​ច្រក​ទ្វារ​អន្តរជាតិ​ឡែ​ម ភូមិ​ដូង មាន​ពលករ​ចេញចូល​ទៅ​មក​រាប់​សិប​នាក់​ឯនោះ​ក្នុង​១​ថ្ងៃ​ៗ​។ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ ខាង​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ ច្រក​ទ្វារ​ព្រំដែន​ខេត្ត​ប៉ៃលិន ធ្លាប់​ឱ្យ​ភ្នាក់ងារ​យើង​ដឹង​ដែរ​ថា មូលហេតុ​ដែល​ពលករ​អត់​សូវ​ឆ្លងកាត់​តាម​ច្រក​ទ្វារ​មួយ​នេះ ដោយសារ​តែ​ផ្លូវ​ចូល​ពី​ទឹកដី​ថៃ​ចូល​មក​ខ្មែរ​មាន​រយៈ​ចម្ងាយ​ជាង​ច្រក​ទ្វារ​អន្តរជាតិ​ដូង​ខេត្តបាត់ដំបង ហើយ​ខាង សមត្ថកិច្ច​ថៃ​នៅ​ខាង​ខេត្ត​ប៉ៃលិន​មានការ​តឹងរ៉ឹង​ជាង​ច្រក​ផ្សេង ដូច្នេះ​ហើយ​ប្រជាពលរដ្ឋ​មិនសូវ​ចូល​មក​នោះ​ទេ​។ ម្យ៉ាងវិញទៀត ផ្លូវ​ចូល​ពី​ថៃ​មក​ខេត្ត​ប៉ៃលិន និង​ផ្លូវ​ចូល​ពី​ថៃ​មក​តាម​ខេត្តបាត់ដំបង​ជា ផ្លូវ​តែ​មួយ ហើយ​ផ្លូវ​គេ​មាន​លក្ខណៈ​ងាយស្រួល​ជាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ