ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ទេសចរណ៍​អាស៊ី​អាគ្នេយ៍​ទទួល​រង​សម្ពាធ​ពី​កំណើន​ភ្ញៀវ​ទេសចរ

6 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន​បាន​បិទ​ដំណើរការ​កោះ​ទេសចរណ៍ Boracay របស់​ខ្លួន គឺ​បង្ហាញ​ពី​សម្ពាធ​កើនឡើង​លើ​កន្លែង​កម្សាន្ត​តាម​ឆ្នេរសមុទ្រ​ក្នុង​តំបន់​ទេសចរណ៍​អាស៊ី​អាគ្នេយ៍ ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​កើនឡើង ។ អ្នកជំនាញ​ផ្នែក​ទេសចរណ៍​បាន​និយាយ​ថា ហេដ្ឋារចនាសម្ព័ន្ធ​របស់​តំបន់​នេះ​កំពុង​តែ​រង​សម្ពាធ​ពី​កំណើន​ភ្ញៀវ​ទេសចរ ខណៈ​មាន​ប្រជាជន​ចិន​កាន់តែ​ច្រើន​ធ្វើ​ដំណើរ​ទៅ​បរទេស ហើយ​អ្នកជំនាញ​ទាំងនោះ​គិត​ថា…

ប្រទេស​ហ្វ៊ី​លី​ពី​ន​បាន​បិទ​ដំណើរការ​កោះ​ទេសចរណ៍ Boracay របស់​ខ្លួន គឺ​បង្ហាញ​ពី​សម្ពាធ​កើនឡើង​លើ​កន្លែង​កម្សាន្ត​តាម​ឆ្នេរសមុទ្រ​ក្នុង​តំបន់​ទេសចរណ៍​អាស៊ី​អាគ្នេយ៍ ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​កើនឡើង ។

អ្នកជំនាញ​ផ្នែក​ទេសចរណ៍​បាន​និយាយ​ថា ហេដ្ឋារចនាសម្ព័ន្ធ​របស់​តំបន់​នេះ​កំពុង​តែ​រង​សម្ពាធ​ពី​កំណើន​ភ្ញៀវ​ទេសចរ ខណៈ​មាន​ប្រជាជន​ចិន​កាន់តែ​ច្រើន​ធ្វើ​ដំណើរ​ទៅ​បរទេស ហើយ​អ្នកជំនាញ​ទាំងនោះ​គិត​ថា នឹង​អាច​មាន​វិធានការ​ផ្សេង​ទៀត​នា​ពេល​អនាគត ។

អាកាសយានដ្ឋាន​កាន់តែ​មាន​ភាព​វីវក់ សណ្ឋាគារ​ត្រូវ​បាន​សាងសង់​ឡើង​យ៉ាង​លឿន​ដោយ​មិន​គិត​ពី​សុវត្ថិភាព ឬ​អនាម័យ ខណៈ​ឆ្នេរសមុទ្រ​ពោរពេញ​ទៅ​ដោយ​សំរាម ហើយ​ផ្កា​សមុទ្រ​កំពុង​តែ​ងាប់​ផង​ដែរ ។

ចំណែក​ប្រទេស​ថៃ ក៏​មាន​គម្រោង​បិទ​ឆ្នេរ Maya Bay នៅ​កោះ Phi Phi ក្នុង​ខេត្ត Krabi ផង​ដែរ រីឯ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​វិញ ក្រុម​សកម្មជន​ការពារ​បរិស្ថាន​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចេញ​សកម្មភាព​ដោះស្រាយ​ភ្លាម​ៗ​លើ​បញ្ហា​កោះ Bali ។

លោក Brian King ផ្នែក​គ្រប់គ្រង​សណ្ឋាគារ និង​ទេសចរណ៍ នៃ​សាកលវិទ្យាល័យ Polytechnic ក្រុង​ហុងកុង បាន​និយាយ​ថា ៖«​ទីតាំង​ជា​ច្រើន​ក្នុង​តំបន់​អាស៊ី គឺ​ត្រូវ​តែ​សម្អាត​។ អ្វី​ដែល​គ្រោះថ្នាក់​នោះ គឺ​គ្មាន​សកម្មភាព​ដោះស្រាយ លុះត្រាតែ​កើត​មាន​បញ្ហា​ធ្ងន់ធ្ងរ​ទៅ​ហើយ » ។

ក្រុមហ៊ុន​អាកាសចរណ៍​បាន​ចាប់ផ្តើម​កាត់​បន្ថយ​ជើងហោះហើរ​ទៅ​កាន់​កោះ Boracay របស់​ហ្វ៊ី​លី​ពី​ន ដែល​ទទួលភ្ញៀវ​ទេសចរ​ប្រមាណ​២​លាន​នាក់​កាលពី​ឆ្នាំ​មុន ក្នុង​នោះ​ភាគច្រើន​មក​ពី​ប្រទេស​ចិន និង​កូរ៉េ​ខាងត្បូង​។ ប្រទេស​ហ្វ៊ី​លី​ពី​ន​ព្យាករ​ថា ការ​បិទ​កោះ​នេះ នឹង​កាត់​បន្ថយ GDP របស់​ប្រទេស​ប្រមាណ​០,១% ។

ពួក​គេ​ក៏​មាន​គម្រោង​ត្រួតពិនិត្យ​កន្លែង​កម្សាន្ត​នៅ​តាម​ឆ្នេរសមុទ្រ Puerto Galera នៅ​លើ​កោះ Mindoro ផង​ដែរ ។ រីឯ​កន្លែង​កម្សាន្ត El Nido និង Coron ក្នុង​ខេត្ត Palawan មើលឃើញ​ចំនួន​ភ្ញៀវ​ទេសចរ​កើនឡើង ខណៈ​មានការ​អភិវឌ្ឍ​យ៉ាង​លឿន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ