ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! ខ្លាំង​ម្ល៉េះ កា.ប់​គ្នា​សាហា.វ​ណាស់​ដូច​ក្នុង​រឿង​ចឹ​ង(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ករណី​ចេញពី​ក្លិប​ដេញ​វាយ​កាប់​គ្នា​ប្លន់​យក​ម៉ូតូ​អស់​ស្កូ​ប​ពី​មួយ​គ្រឿង ដែល​បណ្តាល​ឲ្យ​បុរស​ម្នាក់​ដេរ​អស់​៩៥​ថ្នេរ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៤០​នាទី​ព្រឹក​នេះ នៅ​តាម​ផ្លូវ​ណ​ត្រិ​ត ភូមិ​ទ្រុងមាន់ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ករណី​ចេញពី​ក្លិប​ដេញ​វាយ​កាប់​គ្នា​ប្លន់​យក​ម៉ូតូ​អស់​ស្កូ​ប​ពី​មួយ​គ្រឿង ដែល​បណ្តាល​ឲ្យ​បុរស​ម្នាក់​ដេរ​អស់​៩៥​ថ្នេរ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៤០​នាទី​ព្រឹក​នេះ នៅ​តាម​ផ្លូវ​ណ​ត្រិ​ត ភូមិ​ទ្រុងមាន់ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

បុរស​ជា​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ឆែ​ន នា​ត អាយុ​២១​ឆ្នាំ មាន​លំនៅ សង្កាត់​រកា​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ដោយឡែក​ម្ចាស់​ម៉ូតូ​ឈ្មោះ ព្រឿ​ន ប៊ុ​ន​ណា​ក់ អាយុ​២១​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​មាន​ទីលំនៅ​ប៉ប្រក​ខាងត្បូង សង្កាត់​រកា​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សេចក្តីរាយការណ៍​បន្ត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​មាន​គ្នា​១៣​នាក់ ដែល​មាន​ស្រី មាន​ប្រុស ធ្វើការ​នៅ​ក្នុង​ក្លិប​អាវ៉ា​លូន​ជាមួយ​គ្នា ហើយ​បាន​នាំ​គ្នា​ទៅ​ផឹក​នៅ​ក្លិប​ផ្លែ​ន នៅ​តាម​ផ្លូវ​២០០៤ សង្កាត់​អូ​បែក​ក្អម បន្ទាប់​ចេញពី​ផឹក ក៏​មាន​ទំនាស់ ឌឺដង​ដាក់​គ្នា ហើយ​ជនសង្ស័យ​មាន​គ្នា​មួយ​ក្រុម ពួក​គេ​បាន​ស្តោះ​ទឹកមាត់​ប្រមាណ​៧​ទៅ​៨​នាក់ នៅ​ពេល​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​នោះ​ពូក​គេ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​វាយ ។ លុះ​ក្រោយមក​ពួក​គេ​បាន​រត់​ខ្ចាត់ខ្ចាយ​ព្រាត់​គ្នា​អស់​ទៅ ហើយ​នៅ​សល់​តែ​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ រួម​ទាំង​ជន​រង​គ្រោះ​ដែល​គេ​កាប់​ដេរ​អស់​៩៥​ថ្នរ​នោះ​ជិះ​ម៉ូតូ​២​គ្រឿង​ដើរ​រកគ្នា​ក៏​ប្រទះ​ជាមួយ​ជនសង្ស័យ​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តង ធ្វើ​ឲ្យ​ជន​រង​គ្រោះរ​ត់ទៅ​ចោល​ម៉ូតូ ហើយ​ត្រូវ​បាន​ជនសង្ស័យ​យក​ម៉ូតូ​អស់​មួយ​គ្រឿង​ដោយ​វា មាន​ជាប់​សោ​នៅ​ហ្នឹង តែ​ដោយឡែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ពួក​វា​យក​អត់​បាន​ទេ ដោយសារ​អត់​សោ ។

បញ្ជាក់ ៖ ពេល​នៅ​មុខ​ក្លិប​ភាគី​ទាំង​២​បាន​វាយ​គ្នា​ម្តង​រួច​មក​ហើយដោយ​ស្តោះ​ទឹកមាត់​ដាក់​គ្នា ហើយ​បាន​ដេញ​វាយ​គ្នា​រត់​ខ្ចាត់ខ្ចាយ រហូត​តាម​រកគ្នា​បាន​កាប់​ត្រូវ​បែប​នេះ ។

ក្រោយមក​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង រួច​សមត្ថកិច្ច​ក៏​បាន​ហៅ​ជន​រង​គ្រោះ​មក​សាកសួរ រួម​ទាំង​ម្ចាស់​ម៉ូតូ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ