ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ របប​គ្រប់គ្រង​ប្រទេស​មិន​អាច​ដូរ​បាន​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា របប​គ្រប់​ប្រទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​អាច​ដូរ​បាន​នោះ​ទេ ។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​ក្រុម​បក្ស​ប្រឆាំង​ទាមទា​ឲ្យ​មាន​ដួ​រ​របប​គ្រប់គ្រង​ប្រទេស​នៅ​កម្ពុជា ។ លោក​សុខ ឥ​សាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែមេសា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា របប​គ្រប់​ប្រទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​អាច​ដូរ​បាន​នោះ​ទេ ។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​ក្រុម​បក្ស​ប្រឆាំង​ទាមទា​ឲ្យ​មាន​ដួ​រ​របប​គ្រប់គ្រង​ប្រទេស​នៅ​កម្ពុជា ។ លោក​សុខ ឥ​សាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែមេសា យ៉ាង​ដូច្នេះ​ថា នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា របប​ដឹកនាំ គឺជា​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​រាជា​និយម អាស្រ័យ​រដ្ឋធម្មនុញ្ញ របប​សភា​និយម រដ្ឋធម្មនុញ្ញ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​វិសោធនកម្ម ដើម្បី​ផ្លាស់​ប្តូរ​របប​ដូច​សព្វ ថ្ងៃនេះ ជា​ដាច់ខាត ។

លោក​ថា រាល់​ការ​បោះ​ឆ្នោត គឺ​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ប្រទេស ដែល​ស្ថិត​នៅ​ក្រោម​ដំបូល​នៃ​របប​គ្រប់គ្រង​ដដែល​ដោយ​គ្មាន​ការ​កែប្រែ​ឡើយ ។ ដូច្នេះ សូមកុំ​យល់​ច្រឡំ​ពី​គោលបំណង និង​សំណូមពរ​នៃ​ការ​បោះ​ឆ្នោត គ្រប់​ប្រភេទ​នៅ​កម្ពុជា គឺ​ស​ម្តៅ​ជ្រើសរើស​មេដឹកនាំ​ប្រទេស និង​បណ្តា​ស្ថាប័ន​របស់​ជាតិ ។

លោក​បន្ថែ​មកា​របោះ​ឆ្នោត​រួម​មាន បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដើម្បី​បង្កើត​ស្ថាប័នរដ្ឋ​សភាជាតិ និង​រាជរដ្ឋាភិបាល​មួយ​ដែល​មាន​នាយក​រដ្ឋមន្ត្រី​ចេញពី​តំណាងរាស្ត្រ​ជាប់​ឆ្នោត និង​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​ឈ្នះ​ឆ្នោត ។ បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ដើម្បី​បង្កើត​ស្ថាប័ន​ព្រឹទ្ធ​សភាជាតិ ។

លោក​សង្កត់ធ្ងន់​ថា ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ និង​គ្រប់គ្រង​ប្រទេស​តាំងពី​ថ្នាក់​ជាតិ ដល់​ថ្នាក់​ក្រោម​ជាតិ ដែល​មាន​កំណត់​ក្នុង​ច្បាប់ ។ ហេតុនេះ​សូមកុំ​យល់​ច្រឡំ​ឲ្យ​សោះ​ថា ការ​បោះ​ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​ទាំង​សកល និង​អ​សកល គឺជា​ការ​ផ្លាស់​ប្តូរ​របប​នោះ​មិនមែន​ទេ វា​គ្រាន់​ជា​ការ​ជ្រើសរើស​មេដឹកនាំ​ប្រទេស តាម​ឆន្ទៈ​របស់​ប្រជាជន​តែ​ប៉ុណ្ណោះ មិនមែន​ដើម្បី​ផ្លាស់​ប្តូរ​របប​ទេ ។

គួរ​រ​ឮ​កថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ទាមទារ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​របប​ដឹកនាំ​នៅ​កម្ពុជា​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​ស៊េរី​ត្រឹមត្រូវ យុត្តិធម៌ ដោយ​គេ​ដាក់​ពាក្យស្លោក​ថា បោះ​ឆ្នោត​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ដោយ​វិ​ជ្ជ​មា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ