ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​អា​មេ​រិ​កប​ញ្ជូ​នមក​កម្ពុជា​ត្រូវ​សាច់ញាតិទទួល​យក​អស់​២១​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បញ្ជូន​មក​ចំនួន​៤៣​នាក់ ត្រូវ​បាន​សាច់ញាត្តិ​មក​ទទួលយក​អស់​ចំនួន​២១​នាក់​ហើយ ខណៈ​ដែល​អ្នកមួយ​ចំនួន​កំពុង​សាច់ញាត្តិ​មក​យក​បណ្តើរ និង​អ្នក​ផ្សេង​ទៀត មិន​មាន​សាច់ញាត្តិ​នោះ​ទេ ។ នេះ បើ​តាម​នាយក​អង្ក​ការ​គាំពារ​ពលរដ្ឋ​ខ្មែរ​គ្មាន​ទីពឹង…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បញ្ជូន​មក​ចំនួន​៤៣​នាក់ ត្រូវ​បាន​សាច់ញាត្តិ​មក​ទទួលយក​អស់​ចំនួន​២១​នាក់​ហើយ ខណៈ​ដែល​អ្នកមួយ​ចំនួន​កំពុង​សាច់ញាត្តិ​មក​យក​បណ្តើរ និង​អ្នក​ផ្សេង​ទៀត មិន​មាន​សាច់ញាត្តិ​នោះ​ទេ ។

នេះ បើ​តាម​នាយក​អង្ក​ការ​គាំពារ​ពលរដ្ឋ​ខ្មែរ​គ្មាន​ទីពឹង ។ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​កោះសន្តិភាព​លោក​តាន់ សូ​និ​ច នាយក​ប្រតិបត្តិ​អង្ក​ការ​គាំពារ​ពលរដ្ឋ​ខ្មែរ គ្មាន​ទីពឹង​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង ថា​ពលរដ្ឋ​ខ្មែរ​ដែល​សហរដ្ឋអាមេរិក​បញ្ជូន​មក​នោះ​មាន​ចំនួន​២២​នាក់ ត្រូវ​បាន​សាច់ញាត្តិ​មក​ទទួល ហើយ​អ្នកខ្លះ​ទៀត​ក៏​សាច់ញាត្តិ​មក​ទទួល​បណ្តើរ​ៗ​ផង​ដែរ ។ ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​គ្មាន​សាច់ញាត្តិ​នោះ​ទេ ។

លោក​បន្ត​ក្នុង​រយៈពេល​១៥​ឆ្នាំ អង្ក​ការ​ទទួល​បាន​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បរទេស​បញ្ជូន​មក​ខ្មែរ​វិញ​មាន​ចំនួន​ជាង​៦៣០​នាក់ ប៉ុន្តែ​ក្នុង​ការ​បញ្ជូន​មក​នោះ​មិនមែន​ករណី​ច្រើន​ដូច​ឆ្នាំ​២០១៨ នេះ​ទេ គឺ​មាន​ចំនួន​៤៣​នាក់ ក្នុង​នោះ​មាន​ស្រី​១៦​នាក់ ។

លោក​ក៏​បាន​ឲ្យ​ដឹង​ថា ខាង​អង្ក​ការ​របស់​លោក​បាន​ធ្វើការ​ណែនាំ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​បញ្ជូន​មកនេះ​ពី​វប្បធម៌​ខ្មែរ និង​ជួយ​រក​ការងារ​ឲ្យ​ធ្វើ​ផ្ទះ​ស្នាក់​នៅ​បណ្តោះអាសន្ន និង​ជួប​ធ្វើការ​បំពេញបែបបទ ដើម្បី​ធ្វើ​អត្តសញ្ញាណ​បន​ជាតិខ្មែរ ហើយ​អ្នក​ដែល​គ្មាន​សាច់ញាត្តិ​ពេល​ឈើ​វិញ អង្ក​ការ​ក៏​បាន​ជួល​បញ្ជូន​ទៅ​ក្រសួងសុខាភិបាល ក្នុង​ការ​ទទួល​បាន​ថ្នាំ​ក៏​មាន ។

លោក តាន់ សូ​និ​ច​ក៏​បាន​លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​ដែល​បញ្ជូន​មក​ហើយ មិន​ទាន់​មាន​សាច់ញាត្តិ​មក​យក ឬ​គ្មាន​សាច់ញាត្តិ​អង្ក​ការ​បាន​ផ្តល់​ផ្ទះ ស្នាក់​នៅ​បណ្តោះអាសន្ន និង​ធ្វើការ​បង្ហាត់បង្រៀន និង​ជួយ​រក​ការងារ​ឲ្យ​ធ្វើ ដើម្បី​ចិញ្ចឹម​ខ្លួន ។

លោក​គូសបញ្ជាក់​ថា​«​ត្រឹម​ថ្ងៃនេះ​ចេញ​អស់​២១​នាក់ ហើយ​នៅ​សល់​២២​នាក់ ហើយ​ក៏​នឹង​ចេញ​ថ្ងៃនេះ និង​ថ្ងៃស្អែក​ជា​បន្តបន្ទាប់ ហើយ​ប្រសិនបើ​អ្នក​ណា​មិន​ទាន់​បងប្អូន​ឃើញ​អង្ក​ការ​នឹង​ជួយ​រក​ប្អូន ហើយ​បើ​អត់​មាន​បងប្អូន​យើង​ជួយ​គាត់​ស្នាក់ នៅ​បណ្តោះអាសន្ន និង​ម្ហូបអាហារ​ជាដើម​» ។

ទាក់ទិន​នឹង​អ្នក​ដែល​ត្រូវ​បាន​បញ្ជូន​មក​ខ្មែរ​នេះ ត្រូវ​បាន​លោកនាយក​អង្ក​ការ​ឲ្យ​ដឹង​ថា អ្នក​ទាំងនោះ​បាន​ប្រព្រឹត្ត​បទល្មើស ទាំង​បទល្មើស​ឧក្រិដ្ឋ និង​មជ្ឈិម និង​អ្នកខ្លះ​បាន​អនុវត្ត​ទោស​រួ ច​ហើយ តែ​គេ​នៅ​តែ​បញ្ជូន​មក ។ អ្នក​ទាំងនោះ​ភាគី​ច្រើន​ជា​មនុស្ស​ចាស់ គឺ​ចាប់ពី​អាយុ​ជាង ៣០​ឆ្នាំ​ឡើង​ទៅ ។ អ្នក​ទាំងនោះ​សុទ្ធតែ​អ្នក​បាន​ប្រឹ​ព្រិ​ត្តបទ​ល្មើស​ដូច​ជា ប្រើប្រាស់​កញ្ឆារ ដែល​ជា​សារធាតុ​ញៀន និង​បទល្មើស​ផ្សេង​ទៀត ។

បើ​តាម​លោកនាយក​ប្រតិបត្តិការ​អង្ក​ការ​បាន​ឲ្យ​ដឹង​ពលរដ្ឋ​ខ្មែរ ដែល​មិន​មាន​សាច់ញ្ញាត្តិ​នោះ​អង្ក​ការ​បាន​ជួយ​អប់រំ​អំពី​វប្បធម៌​ខ្មែរ​ដូច​ជា ការ​និយាយ​ស្តី​ការ​ហូប​ចុក ការ​ស្លៀកពាក់​ជាដើម ។ ជាង​នេះ​ក្នុង​រយៈពេល​១៥​ឆ្នាំ​កន្លង​មក អ្នក​ដែល​ត្រូវ​បាន​អង្ក​ការ​ជួយ​នោះ​អង្ក​ការ​ក៏​បាន​បញ្ជូន​ទៅ​ធ្វើការ​សម្ភាសន៍​ឲ្យ​ចូល​ធ្វើ​គ្រូបង្រៀន​ផ្នែក​ភាសា​មាន​ជាង​១០០​នាក់ អ្នកខ្លះ​ទៀត​ក៏​រត់​តុ​តុ និង​អ្នកខ្លះ​ទៀត​ក៏​បាន​ធ្វើការ​នៅ​តាម​ក្រុមហ៊ុន​នានា ។

ក្នុង​វ័យ​ប្រមាណ​ជាង​៤០​ឆ្នាំ ពលរដ្ឋ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​អ្នក​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​អា​មេ​រិ​ក​បញ្ជូន​មក​នោះ​បាន​ផ្តល់​បទ​សម្ភាសន៍​បាន​និយាយ​ថា លោក​បាន​ទៅ​រស់នៅ​សហ​អា​មេ​រិ​ក តាំងពី​ឆ្នាំ​១៩៨៨ ហើយ​មិន​ទាន់​មានគ្រួសារ​នោះ​ទេ ។ យ៉ាងណា​ក្តី​ទោះបីជា​អ្នក​សារព័ត៌មាន​ចង់​ដឹង​ពី​ជីវប្រវត្តិ​នោះ គាត់​មិន​បាន​ប្រាប់​នោះ​ទេ ដោយ​មានការ​លាក់លាម​យ៉ាង​ខ្លាំង ។ បុរស​រូប​នេះ​បាន​ឆ្លើយ​នឹង​សំណួរ​ជាមួយ​អ្នក​សារព័ត៌មាន​យ៉ាង​ខ្លី គឺ​មិន​ចង់​និយាយ​អ្វី​ទាំងអស់ ។

លោក Arend Zwartjes អ្នកនាំពាក្យ និង​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​ក​ចំនួន​៤៣​នាក់ ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៩​នេះ​ពិតមែន តែ​លោក​ថា មិន ច្បាស់​ទេ​ថា មាន​ស្ត្រី​ចំនួន​ប៉ុន្មាន​នាក់​នៅឡើយ​ទេ ។

លោក​បាន​ថ្លែង​ថា ៖ ខ្ញុំ​បានដឹង​ថា​មាន​ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​ក​៤៣​នាក់ មាន​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​ពិតមែន ។ តែ​ខ្ញុំ​មិន​ច្បាស់​ទេ​ថា មាន​ស្ត្រី​ចំនួន​ប៉ុន្មាន​នាក់ ។ លោក​ថា ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​ក​ទាំង​៤៣​នាក់ ត្រូវ​បាន​ក្រសួង​សន្តិ​ជាតិ​អា​មេ​រិ​ក (US Department of Homeland Security ) ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ។ នេះ​បើ​តាម​សារ​ដែល​កោះសន្តិភាព​ទទួល​ជា​ភាសា​អង់គ្លេស​ប្រែ​ក្រៅផ្លូវការ ។

លោក​បាន​បញ្ជាក់​សារ​អេ​ឡិច​ត្រូ​និ​ច​បន្ត​ថា ពលរដ្ឋ​ទាំងនោះ​ជា​ប្រធានបទ​មួយ​ត្រូវ​បាន​សម្រេច បញ្ជូន​ចេញ​ដោយ​គោរព​តាម​ច្បាប់ អន្តោ​ប្រវេ​សន្ត​ដែល​សម្រេច​ដោយ​ដីកា​ចៅក្រម​អា​មេ​រិ​ក​បញ្ជា​ឲ្យ​បញ្ជូន​ចេញ ។

លោក​បាន​បញ្ជាក់​ថា យើង​សូម​កោត​ស​សើរ​ដល់​រដ្ឋាភិបាល​កម្ពុជា​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ទទួលយក​អ្នក​ដែល​បាន​បញ្ជូន​មក​វិញ និង​ការ​ស្ម័គ្រចិត្ត​ទទួលយក​ដែល​វា គឺជា​កាតព្វកិច្ច​ដោយ​មិន​មាន​អ្នក​បង្ខំ​ក្រោម​ច្បាប់​អន្តរជាតិ ដើម្បី​ទទួលយក​ពលរដ្ឋ​របស់​ខ្លួន​ដែល​បាន​ត្រឡប់​មក​វិញ ចំពោះ​អ្នក​គ្មាន​សិទ្ធិ​រស់នៅ​អា​មេ​រិ​ក ។ នៅ​ពេល​សួរ​សំណួរ​ថា តើ​ពលរដ្ឋ​ទាំងនោះ​បាន​បញ្ជូន​មក​ពី​រដ្ឋ​ណា​ខ្លួន​នៃ​សហរដ្ឋអាមេរិក ហើយ​អ្នក​ទាំងនោះ​បាន​ធ្វើ​អ្វី​ខុសច្បាប់​អា​មេ​រិ​ក​បានជា​គេ​ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្រុក​ខ្មែរ​វិញ ? លោក​អ្នកនាំពាក្យ​បដិសេធន៍​ក្នុង​ការ​ឆ្លើយ​នឹង​សំណួរ​ទាំងនេះ ហើយ​បាន​ច្រាន​សំណួរ​តាម​ទំនាក់​សារ​អេ​ឡិច​ត្រូ​និ​ច​ឲ្យ​ទៅ​សួរ​ក្រសួង​សន្តិ​មាតុភូមិ​អា​មេ​រិ​ក (Department of Homeland Security) វិញ ។

លោក​ខៀវ សុ​ភ៌​គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​ទទួល​ពលរដ្ឋ​ខ្មែរ​ស​ញ្ជ​តិ​អា​មេ​រិ​ក​គោរព​តាម​គោលការណ៍​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​អា​មេ​រិ​ក​នា​ពេល​កន្លង​មក ។

លោក​ថា កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​បស់​ខ្លួន​ក្នុង​ការ​ទទួល​ពលរដ្ឋ​អា​មេ​រិ​ក​ដើម​កំណើត​ខ្មែរ ទោះបី​ពី​មុន​នេះ​អា​មេ​រិ​កបាន​រឹត​បន្តឹង​ទិដ្ឋាការ​សម្រាប់​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​ក្តី ។
លោក​បាន​លើក​ឡើង​ថា យើង​ចាំ​មើល​ពី​ជំហរ​របស់​អា​មេ​រិ​ក​ឡើយ​វិញ​មើល​ថា តើ​គេ​ត្រូវ​លុប​ចោលការ​រឹត​បន្តឹង​ទិដ្ឋាការ​ចំពោះ​មន្ត្រី​ការ​បរទេស​យើង​ទៀត​ទេ នៅ​ពេល​យើង​ទទួលយក​ពលរដ្ឋ​អា​មេ​រិ​ក​ដើម​កំណើត​ខ្មែរ​ដូចនេះ​មក​វិញ​នោះ ។

លោក​ថា កម្ពុជា​ចង់​មាន​ទំនាក់ទំនង​ល្អជា​មួយ​អា​មេ​រិ​ក ហើយ​គ្រាន់តែ​លោក​ថា មិនដឹង​ថា​មាន​ពលរដ្ឋ​អា​មេ​រិ​ក​ដើម​កំណើត​ខ្មែរ​ប៉ុន្មាន​ត្រូវ​បាន​បញ្ជូន​មក​នៅ​ពេល​នេះ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ កន្លង​មកនេះ​ពលរដ្ឋ​ខ្មែរ​អា​មេ​រិ​ក​កាំ​ង ចំនួន​៤៣​នាក់ បាន​បញ្ជូន​រស់នៅ​កម្ពុជា​វិញ​ក្នុង​នោះ​មាន​ស្រី​ចំនួន​១៦​នាក់ ។ អ្នក​ទាំងនេះ​ត្រូវ​បាន​អង្ក​ការ​គាំពារ​ពលរដ្ឋ​ខ្មែរ គ្មាន​ទីពឹង​ជា​អ្នក​ទទួលយក ដើម្បី​ធ្វើការ​អប់រំ និង​ស្វែងរក​សាច់ ញាត្តិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ