ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំហូរ​ទុន​វិនិយោគផ្ទាល់​ពី​បរទេស​មកកម្ពុជា​មាន​កំណើនខ្លាំង​២​ឆ្នាំ​ជាប់​គ្នា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ព្យាករ​ថា លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា​(FDI) មាន​កំណើន​ខ្ពស់ ។ ដោយឡែក ទំហំ​ពាណិជ្ជកម្ម…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ព្យាករ​ថា លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា​(FDI) មាន​កំណើន​ខ្ពស់ ។ ដោយឡែក ទំហំ​ពាណិជ្ជកម្ម ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​ការ​នាំ​ចេញ​នៅ​ឆ្នាំ​២០១៨ អាច​រំពឹង​ក្នុង​រង្វង់​ជាង​១២​ពាន់​លាន​ដុល្លារ ។

យោង​តាម​របាយការណ៍ និង​និទស្សន៍ ការ​ព្យាករ​របស់​ក្រសួង​នេះ​បាន​បង្ហាញ​ថា នៅ​ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម និង​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស នឹង​កើន​ដល់​ជាង​១៣​ពាន់​លាន​ដុល្លារ ហើយ​ការ​នាំ​ចេញ​ឆ្នាំ​២០១៨ មាន​ទំហំ​ទឹកប្រាក់​ជាង​១៥​ពាន់​លាន​ដុល្លារ និង​ឆ្នាំ​២០១៩​កើនឡើង​នូវ​ទំហំ​ទឹកប្រាក់​ជាង​១៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ។

អ្នក​តាមដាន​ដំណើរ​វិវឌ្ឍន៍​នៃ​សេដ្ឋកិច្ច​សង្គម​កម្ពុជា បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ការ​មក​ដល់​នៃ​ការ​វិនិយោគ​បរទេស​នៅ​កម្ពុជា មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​វា​ជា​អ្វី​ដែល​ជា​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល តាម​រយៈ​ការ​រៀបចំ​ច្បាប់ និង​បទដ្ឋាន​គតិ​យុ​ត្ត​នានា ពិសេស​ច្បាប់​វិនិយោគ​ដ៏​ល្អ​របស់​កម្ពុជា ដែល​អនុញ្ញាត​ឲ្យ​ជនបរទេស​អាច​បោះទុន​វិនិយោគ​១០០% ។ ការ​ផ្ទេរ​សាច់ប្រាក់​ពី​កម្ពុជា មិន​មាន​នីតិវិធី​ស្មុគស្មាញ និង​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​យ៉ាង​ទូលំទូលាយ​នៅ​កម្ពុជា ជាដើម ។
លោក​បន្ត​ថា ៖« ឈរ​លើ​មូលដ្ឋាន​ខាងលើ​នេះ គួប​ផ្សំ​នឹង​កត្តា​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ កំណើនសេដ្ឋកិច្ច​កម្ពុជា បាន​និង​កំពុង​ក្លាយជា​គោលដៅ​នៃ​ការ​វិនិយោគ​ពី​អន្តរជាតិ​» ។ លោក​បន្ត​ថា ៖« ស្ថិរភាព​សង្គម​រយៈពេល​វែង និង​កំណើន​នៃ​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ ក៏​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​ទាក់ទាញ​ការ​វិនិយោគ​អន្តរជាតិ​ផង​ដែរ » ។

អ្នក​នាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែង​ថា កម្ពុជា​បាន​ស្ថិត​ក្នុង​ក្រសែភ្នែក​អ្នក​វិនិយោគ និង​ជា​ប្រទេស​ស្ថិត​ក្នុង​គោលដៅ​អ្នក​វិនិយោគ​អន្តរជាតិ ដោយ​ធ្វើ​ឲ្យ​លំហូរ​ទុន​វិនិយោគ​បរទេស​ចូល​មក​កម្ពុជា មានការ​កើនឡើង​យ៉ាង​ខ្លាំង និង​ខ្ពស់​ជាង​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ដូច​ជា ប្រទេស​ថៃ និង​វៀតណាម ជាដើម ។

អ្នក​នាង​បន្ត​ថា ៖« ជាមួយនឹង​ការ​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ល្អ​ប្រសើរ និង​កត្តា​សន្តិភាព ពិសេស​ភាព​ទាក់ទាញ​នៃ​វិស័យ​អចលនទ្រព្យ បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​អន្តរជាតិ​កាន់តែ​ច្រើន​សម្លឹង​មក​កាន់​កម្ពុជា » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ