ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហោះ​​លក់ខោ​អាវគ្មាន​អ្នកណា​ទៅចាប់ទេ ​​តែ​​គាត់​បង្ហោះលក់​ថ្នាំ​ញៀន​​​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​វ័យ​​ម្នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​មួយ​កន្លែង ត្រង់ចំណុច​​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ កាលពី​ វេលា​ម៉ោង៨…

រាជធានី​ភ្នំពេញ ៖ យុវជន​វ័យ​​ម្នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​មួយ​កន្លែង ត្រង់ចំណុច​​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ កាលពី​
វេលា​ម៉ោង៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ​មេសា ​ពាក់ព័ន្ធ​កា​រប​ង្ហោះ​​លក់​ថ្នាំ​ញៀននៅ​លើ​បណ្តាញ​សង្គម
​ហ្វេ​ស​បុក ។ យុវជនរូបនេះ​​ឈ្មេ​ាះ លី​ម លី​ហេង ហៅ​អា​ខ្មៅ ​អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ចំណុច​ឃាត់ខ្លួន ។

មន្ត្រី​អាវុធហត្ថ​ឱ្យ​ដឹង​ថា កាលពី​​វេលា​ម៉ោង​០៩ និង​២៥​នាទី​យប់​ថ្ងៃ​ទី​០២ មេ​សា  ​ជន​នេះ​បា​នប​ង្ហោះដោយ​សរ​សេរ​​ជា​លាយ​ល័​ក្ខ​អក្សរ​ រួម​ជាមួយ​រូបភាព​ថ្នាំ​ញៀននៅ​លើ​គណនេយ្យ​ហេ្វ​ស​បុក​ផ្ទាល់ខ្លួន​របស់​គេថា
«ខ្ញំ​ុ​មាន​លក់​ទឹកកក​ នៅ​ច្បារ​អំពៅ ទីតាំង​ផ្ទះ​បងរុំ»​ ។ ក្រោយ​កា​រប​ង្ហោះ​រួច នៅ​វេលា​ព្រឹក​​ថ្ងៃខាងលើ ក៏​កម្លាំង​​ជំនាញ​ផ្នែក​គ្រឿងញៀននៃ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ បាន​ចុះ​ទៅ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​​នៅផ្ទះ​រូបគេ​តែ​ម្តង ។

សូម​បញ្ជាក់​ថា ក្នុង​ការ​ឃាត់ខ្លួន កម្លាំង​ជំនាញ​ ពំ​ុ​មាន​រក​ឃើញ​វត្ថុ​តាង​គ្រឿងញៀន​ឡើយ ។ យ៉ាងណាមិញ បច្ចុប្បន្ន យុវជន​ដដែល​​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​កាន់ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ទី​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​នាំ​បន្ថែម។

អត្ថបទសរសេរ ដោយ