ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​នៅ​តែ​ធ្វើ​ម្តងទៀត គឺ​លេង​មនុស្ស​តែ​ម្តង

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ករណី​រក្សា​ទុក​រណា​យន្ត​ពីរ​គ្រឿង​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ដុ​ង​ក្រឡ​កាលពី​ព្រឹក​វេលា​ម៉ោង​៩​និង​៤៥​នាទី​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨ បន្ទាប់​ប្រជា​សហគមន៍​បុរី​អូរ​ស្វាយ រឹបអូស​ពី​ជនខិលខូច​គ្រា​ដែល​ប្រព្រឹត្ត​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​សហគមន៍ កាលពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨…

ខេត្តស្ទឹងត្រែង ៖ ករណី​រក្សា​ទុក​រណា​យន្ត​ពីរ​គ្រឿង​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ដុ​ង​ក្រឡ​កាលពី​ព្រឹក​វេលា​ម៉ោង​៩​និង​៤៥​នាទី​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨ បន្ទាប់​ប្រជា​សហគមន៍​បុរី​អូរ​ស្វាយ រឹបអូស​ពី​ជនខិលខូច​គ្រា​ដែល​ប្រព្រឹត្ត​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​សហគមន៍ កាលពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨ ចលនា​កម្លាំង​ប្រជា​សហគមន៍​បាន​ចុះ​ល្បាត​ព្រៃ​ដែល​ជា​ដែនដី​សហគមន៍​បុរី​អូរ​ស្វាយ ដោយ​បាន​ប្រទះ​ឃើញ​ជនខិលខូច​មួយ​ក្រុម កំពុង​ធ្វើ​សកម្មភាព​អារឈើ​ទើប​មានការ​រារាំង​បញ្ជា​ឲ្យ​បញ្ឈប់​សកម្មភាព​នោះ ព្រមទាំង​បាន​ដកហូត​រណា​យន្ត​ចំនួន​ពីរ​គ្រឿង និង​ណែនាំ​អប់រំ បើ​នៅ​តែ​ហ៊ាន​ចូល​អារ​ព្រៃឈើ​ទៀត​នឹង​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

លោក ហ៊​ម សា​វ៉​ន មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ ស្វាយ​ឲ្យ​ដឹង​ថា រណា​យន្ត​ចំនួន​ពីរ​គ្រឿង​នោះ​ប្រជា​សហគមន៍​បុរី​អូរ​ស្វាយ​រឹបអូស​ពី​ជនខិលខូច​លួច​ចូល​កាប់​ព្រៃឈើ​នៅ​ដែន​សហគមន៍ កាលពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា​នេះ ពួក​គាត់​បាន​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ដុ​ង​ក្រឡ​នៅ​មុខ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​ស្វាយ ដើម្បី​ដឹង​ឮ​នាំ​ទៅ​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ដុ​ង​ក្រឡ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៨ ប្រជា​សហគមន៍​បុរី​អូរ​ស្វាយ​បាន​ប្រគល់​រណា​យន្ត​ម៉ាក​ស្ទៀល​ចំនួន​ពីរ​គ្រឿង ជូន​មក​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ដុ​ង​ក្រឡ ដើម្បី​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ ក្រោយ​ពួក​គាត់​ចុះ​ល្បាត​នៅ​ដែន​ព្រៃ​សហគមន៍ ដោយ​ប្រទះ​ឃើញ​ជនខិលខូច​កំពុង​កាប់​បំផ្លាញ​ព្រៃឈើ​គ្មាន​ការ​អនុញ្ញាត​កាលពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨ ។

​បច្ចុប្បន្ន​ក្រោយ​ធ្វើ​កំណត់ហេតុ​ប្រគល់​ទទួល រួច​វត្ថុ​តាង​ខាងលើ​នោះ​ក៏​បាន​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ដុ​ង​ក្រឡ​រួចរាល់​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ