ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ខាង​ប្រុស​មិន​ស្រឡាញ់ ជះ​ទឹក​អាស៊ីត

6 ឆ្នាំ មុន

បង់​ក្លា​ដេ​ស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ជំទង់​អាយុ​១៦​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​ពេល​ជះ​ទឹក​អាស៊ី​តទៅ​លើ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​។ ជន​រង​គ្រោះជា​ក្មេង​ប្រុស​អាយុ​១៧​ឆ្នាំ ឈ្មោះ…

បង់​ក្លា​ដេ​ស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ជំទង់​អាយុ​១៦​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​ពេល​ជះ​ទឹក​អាស៊ី​តទៅ​លើ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​។

ជន​រង​គ្រោះជា​ក្មេង​ប្រុស​អាយុ​១៧​ឆ្នាំ ឈ្មោះ Mahmudul Hasan Maruf រស់នៅ​ទីក្រុង Dhaka ប្រទេស​បង់​ក្លា​ដេ​ស​។ តាម​ការ​រាយការណ៍​បាន​ឲ្យ​ដឹង​ថា Mahmudul ទទួល​រងទឹក​អាស៊ីត​នៅ​ពេល​ឈ្លោះ​គ្នា​ជាមួយនឹង​មនុស្ស​ស្រី​ម្នាក់ ដែល​ចេះ​តែ​តាម​ញ៉ែ​រូបគេ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ទោះបីជា​ខំ​បដិសេធ​យ៉ាងណា​ក៏​ដោយ​។ ខាង​ស្រី​ម្នាក់​នោះ តាម​អូស​ក្រឡា Mahmudul ជា​ច្រើន​ខែ ហើយ​តែងតែ​ខឹង​នឹង​រូបគេ ពេល​ទទួល​បានការ​បដិសេធ​។ នៅ​យប់​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​កំពុង​ដើរ​តម្រង់​មក​ផ្ទះ ក្រោយ​ពេល​ជប់​លៀង​​ជាមួយនឹង​មិត្តភក្តិ​។ រូបគេ​ក៏​បាន​ជួបនឹង​ស្រី​ជា​ជនល្មើស​។ នាង​បាន​ឈ្លោះ​គ្នា​ជាមួយនឹង Mahmudul ហើយ​ក៏​យក​ទឹក​អាស៊ីត​ជះ​លើ​មុខ​ក្នុង​គោលបំណង «​បើ​ជ្រុល​ជា​ស្រលាញ់​មិន​បាន​ហើយ បំផ្លាញ​ចោល​តែ​ម្តង​ទៅ​»​។

នៅ​ថ្ងៃ​បន្ទាប់​ពី​កើតហេតុ​មួយ​ថ្ងៃ នាង និង​ម្តាយបង្កើត​ត្រូវ​បាន​ចាប់ខ្លួន​។ ចំណែកឯ Mahmadul ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​។ គ្រូពេទ្យ​ប្រាប់​ថា ស្នាម​របួស​ដោយ​ទឹក​អាស៊ីត​នេះ​នឹង​មិន​បាត់​នោះ​ទេ​។ គេ​ត្រូវ​រស់នៅ​ជាមួយនឹង​ស្នាម​នេះ​អស់​មួយ​ជីវិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ