ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​ប្រយុទ្ធ​គ្នា​នៅ​កា​ស្មៀ​រ​ស្លា.ប់​16​នាក់

6 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ប៉ូលិស​រាយការណ៍​នា​ថ្ងៃ​ទី​១ មេ​សា ថា មនុស្ស​១៦​នាក់​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នានា​រវាង​កងទ័ព​ឥណ្ឌា និង​ពួក​ឧទ្ទាម​នៅ​តំបន់​កា​ស្មៀ​រដែ​ល​មាន​ជម្លោះ ។ ទាហាន​ឥណ្ឌា​៣​នាក់ និង​មនុស្ស​១១​នាក់…

ប្រទេស​ឥណ្ឌា ៖ ប៉ូលិស​រាយការណ៍​នា​ថ្ងៃ​ទី​១ មេ​សា ថា មនុស្ស​១៦​នាក់​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នានា​រវាង​កងទ័ព​ឥណ្ឌា និង​ពួក​ឧទ្ទាម​នៅ​តំបន់​កា​ស្មៀ​រដែ​ល​មាន​ជម្លោះ ។

ទាហាន​ឥណ្ឌា​៣​នាក់ និង​មនុស្ស​១១​នាក់ ចាត់ទុកជា​ពួក​បះបោរ ព្រមទាំង​ជន​ស៊ី​វិល​២​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជា​ច្រើន​នៅ​ភាគ​ខាងត្បូង​ទីក្រុង​ស្រីុ​ណា​ហ្គា រដ្ឋ​ធានី​នៃ​រដ្ឋកា​ស្មៀ​រ​ឥណ្ឌា ។

ម្យ៉ាងវិញទៀត បាតុកម្ម​នានា​កើត​មាននៅ​ទីក្រុង​នេះ​ដោយ​សាលារៀន​ទាំងឡាយ​នៅ​តែ​បិទទ្វារ​នា​ថ្ងៃ​ទី​២ មេ​សា មក​ពី​ការ​អំពាវនាវ​ថ្មី​ៗ​របស់​បណ្តា​ក្រុម​ឧទ្ទាម​ឱ្យធ្វើ​បាតុកម្ម។

ឥណ្ឌា​ចោទប្រកាន់​ប៉ា​គី​ស្ថាន​ថា បំពាក់អាវុធ និង​ជួយ​ហ្វឹកហ្វឺន​ពួក​ឧទ្ទាម​នៃ​ក្រុម LASHKAR-E-TAIBA ព្រមទាំង​ក្រុម​ប្រដាប់​អាវុធ​ឯទៀត​ៗ​នៅ​កា​ស្មៀ​រ ក៏​ប៉ុន្តែ​ប៉ា​គី​ស្ថាន​បា​នប​ដិសេ​ធ ។

កាលពី​ឆ្នាំ​២០១៧ ពួក​ឧទ្ទាម​កា​ស្មៀ​រ​យ៉ាងតិច​២០៦​នាក់ សមាជិក​កងកម្លាំង​សន្តិសុខ​ឥណ្ឌា​៧៨​នាក់ និង​ជន​ស៊ី​វិល​៥៧​នាក់​ស្លាប់​នៅ​កា​ស្មៀ​រដែ​ល​ញ៉ាំង​ឱ្យ​ឆ្នាំ​នោះ​ជា​ឆ្នាំ​យ៉ាង​បង្ហូរឈាម​ក្នុង​តំបន់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ