ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ សមត្ថកិច្ច​ថា​ជា​ករណី​ឃាតក.ម្ម

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សាកសព​បុរស​ម្នាក់​ដែល​មាន​សភាព​ឡើង​ស្អុយ​រលេះរលួយ​ទៅ​ហើយ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ក្បែរ​អង់​តែ​ន​ទូរស័ព្ទ ស្ថិត​ក្នុងភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ…

ខេត្តកណ្ដាល ៖ សាកសព​បុរស​ម្នាក់​ដែល​មាន​សភាព​ឡើង​ស្អុយ​រលេះរលួយ​ទៅ​ហើយ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ក្បែរ​អង់​តែ​ន​ទូរស័ព្ទ ស្ថិត​ក្នុងភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល ។

ក្រោយ​ទទួល​បាន​ព័ត៌មាន កម្លាំង​នគរបាល​នៃ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្ត​-​ស្រុក សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ ក្រុមប្រឹក្សា​ឃុំ​-​ភូមិ និង​គ្រូពេទ្យ​ឃុំ​ចុះ​ទៅ​បង្កើត​គណៈ​ក​ម្មា​ការ​ចម្រុះ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព​យ៉ាង​យកចិត្តទុកដាក់​បំផុត ។ បន្ទាប់​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សាកសព​មាន​សភាព​រលេះរលួយ​សាច់​ទៅ​ហើយ ពុំ​មាន​អ្នក​ស្គាល់​អត្តសញ្ញាណ​ទេ ភេទ​ប្រុស អាយុ​ប្រហែល​ចន្លោះ​ពី​៤០​ឆ្នាំទៅ​៥០​ឆ្នាំ ស្លៀកខោ​ខោ​វ​ប៊ូ​យ​ជើងវែង ក្រណាត់​យឺត​ពណ៌​ខៀវ ខ្សែក្រវាត់​ព៌​ណ​ខ្មៅ​ក្បាល​ដែក​រូប​ផ្កាយ (​ទាហាន​) អត់​មាន​ពាក់អាវ ស្លៀកខោ​លី​អូ​ពណ៌​ខ្មៅ សក់ស្លូត មាន​ស្នាម​ចាក់​សាក់​លើ​កំភួនដៃ​រូប​ផ្កាកូលាប នៅ​ក្នុង​ហោប៉ៅ​ខោ​ខាងស្តាំ​មាន​នា​ទ្បិ​កា​១​គ្រឿង​ពណ៌​ស និង​លុយ​ចំនួន​១៦,០០០​រៀល ។

សមត្ថកិច្ច​បញ្ជាក់​បន្ថែម​ថា នៅ​លើ​ដងខ្លួន​សាកសព​មាន​ស្នាម​កាប់​ដាច់​រយះ​ក្បាល​ផ្នែក​ខាងក្រោយ​២​កន្លែង ដល់​ខាង​មុខ​រហូត​ដល់​មុខ​លើ​ចុង​ចិញ្ចើម​ខាងឆ្វេង ដាច់​ពីលើ​ជើងសក់​ផ្នែក​ខាងក្រោយ​កាត់​ទទឹង​ដល់​ស្លឹកត្រចៀក​ខាងឆ្វេង​មក​ដល់​លើ​ចិញ្ចើម​ខាងស្តាំ មាន​ស្នាម​បាក់ឆ្អឹង​កំភួនដៃ​ខាងឆ្វេង​ជា​ពីរ​កំណាត់​ដាច់​ចេញពី​គ្នា និង​បាក់​ភ្លៅ​ខាងឆ្វេង​លើ​ក្បាលជង្គង់ ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ​ថា ករណី​នេះ​គឺជា​ករណី​ឃាតកម្ម ។ សព​ត្រូវ​បាន​កប់​នៅ​វត្ត​ឧទុម្ពរ​ក្នុងភូមិ​-​ឃុំ​ខាងលើ ហើយ​បើ​បងប្អូន​ប្រជាពលរដ្ឋ​ណា​មាន​បាត់​ខ្លួន​សមាជិកគ្រួសារ​ដូច​ភិនភាគ​បាន​រៀបរាប់​ខាងលើ សូម​មក​ទំនាក់ទំនង​ជាមួយ​សមត្ថកិច្ច​ស្រុក​ល្វាឯម គាស់​យក​សាកសព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​ដាក់​ពាក្យបណ្តឹង​ដើម្បី​ឲ្យ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ