ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម​ចិន​និង​អាមេរិក​កំពុង​ក្តៅគគុកឡើងៗហើយ

6 ឆ្នាំ មុន

ប្រទេស​ចិន​-​សហរដ្ឋ​អា​មេ​រិ​ក ៖ ក្រសួងពាណិជ្ជកម្ម​ចិន​ប្រកាស​នា​ថ្ងៃ​ទី​២ មេ​សា ពី​បណ្តា​វិធានការ​តបត​វិញ​ប្រឆាំង​ការ​នាំ​ចូល​របស់​អា​មេរិ​ក ដោយ​យកពន្ធ​គយ​លើ​ផលិតផល​អា​មេរិ​ក​១២៨​មុខ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជា​៣ពាន់​លាន​ដុល្លារ ក្រោយ​ពី​អា​មេ​រិ​ក​ប្រកាស​យកពន្ធ​លើ​ការ​នាំ​ចូល​ដែកថែប និង​អា​លុយ​មី​នីញ៉ូ​ម ។…

ប្រទេស​ចិន​-​សហរដ្ឋ​អា​មេ​រិ​ក ៖ ក្រសួងពាណិជ្ជកម្ម​ចិន​ប្រកាស​នា​ថ្ងៃ​ទី​២ មេ​សា ពី​បណ្តា​វិធានការ​តបត​វិញ​ប្រឆាំង​ការ​នាំ​ចូល​របស់​អា​មេរិ​ក ដោយ​យកពន្ធ​គយ​លើ​ផលិតផល​អា​មេរិ​ក​១២៨​មុខ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជា​៣ពាន់​លាន​ដុល្លារ ក្រោយ​ពី​អា​មេ​រិ​ក​ប្រកាស​យកពន្ធ​លើ​ការ​នាំ​ចូល​ដែកថែប និង​អា​លុយ​មី​នីញ៉ូ​ម ។

តាម​ក្រសួងពាណិជ្ជកម្ម​ចិន​ថា ចាប់ពី​ថ្ងៃ​ទី​២ មេ​សា ទៅ​ចិន​បញ្ចូល​ការ​យក​ពន្ធគយ ចាប់​ពី​១៥%​ទៅ​២៥%​លើ​ផលិតផល​អា​មេ​រិ​ក​១២៨​មុខ ជា​ប្រតិកម្ម​តប​ចំពោះ​ទណ្ឌកម្ម​ពាណិជ្ជ​កម្ម​ប្រកាស​ដោយ​ក្រុង​វ៉ា​ស៊ី​ន​តោន ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រសួង​នេះ​គូសបញ្ជាក់​ថា ដើម្បី​ការពារ​បណ្តា​ផលប្រយោជន៍​របស់​ខ្លួន និង​ដើម្បី​ប៉ះប៉ូវ​ការ​ខាតបង់​ទាំងឡាយមក​ពី​បណ្តា​វិធានការ​អា​មេ​រិ​ក ចិន​បញ្ឈប់​ចាប់ពី​ថ្ងៃ​ទី​២ មេ​សា ទៅ​កាត់​បន្ថយ​ពន្ធគយ​លើ​ផលិតផល​នាំ​ចូល​អា​មេ​រិ​ក​១២៨​មុខ ។ សម្រាប់​ផលិតផល​១២០​មុខ ក្នុង​នោះ​រួម​មាន​ផ្លែ​ឈើ ពន្ធគយ​នឹង​កំណត់​យក​១៥% ហើយ​សម្រាប់​ទំនិញ​៨​មុខ ក្នុង​នោះ​មាន​សាច់​ជ្រូក​ពន្ធគយ​កំណត់​យក​២៥%។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ធ្លាប់​ប្រកាស​កាលពី​ថ្ងៃ​ទី​២២ មីនា ថា អា​មេ
រិ​ក​នឹង​ដាក់​ពន្ធ​ថ្មី​មាន​ទឹកប្រាក់​ប្រមាណ​ជា​៦០ពាន់​លាន​ដុល្លារ​ការ​នាំ​ចូល​របស់​ចិន ជា​ការប្រកាស​នាំ​ឱ្យ​រញ្ជួយ​ដល់ទី​ផ្សារ​ហិរញ្ញវត្ថុ ។ បន្ទាប់ពី​នេះ​ចិន​បាន​ឆ្លើយ​តប​វិញ ដោយ​បង្ហាញ​បញ្ជីផលិតផល​អា​មេ​រិ​ក​១២៨​មុខ ដែល​ត្រូវ​យកពន្ធចាប់ពី​១៥%​ទៅ​២៥% ក្នុង​ករណី​បរាជ័យ​នៃ​ការ​ចរចា​រវាង​ប្រទេស​ទាំង​២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ