ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​ប្រាក់​មាន​អំណាច កំពុង​ឈូស​ឆាយ​តំបន់​ព្រៃ​ឡង់

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អាជ្ញាធរ​ស្រុក​ព្រែក​ប្រសព្វ​បាន​អះអាង​ថា ក្រុម​មន្ត្រី​កំពុង​តែ​បន្ត​ការ​រុករក គ្រឿងចក្រ​របស់​ក្រុម​ជនល្មើស​ដែល​លួច​ធ្វើ​សកម្មភាព ឈូស​ឆាយ ដើម្បី​រំលោភ​យក​ដី​ធ្វើ​កម្ម​សិទ្ធ ខុសច្បាប់ ខណៈ​មាន​ដី​ព្រៃ​ជា​ច្រើន​ហិ​កតា នៅ​តាម​តំបន់​មួយ​ចំនួន…

ខេត្តក្រចេះ ៖ អាជ្ញាធរ​ស្រុក​ព្រែក​ប្រសព្វ​បាន​អះអាង​ថា ក្រុម​មន្ត្រី​កំពុង​តែ​បន្ត​ការ​រុករក គ្រឿងចក្រ​របស់​ក្រុម​ជនល្មើស​ដែល​លួច​ធ្វើ​សកម្មភាព ឈូស​ឆាយ ដើម្បី​រំលោភ​យក​ដី​ធ្វើ​កម្ម​សិទ្ធ ខុសច្បាប់ ខណៈ​មាន​ដី​ព្រៃ​ជា​ច្រើន​ហិ​កតា នៅ​តាម​តំបន់​មួយ​ចំនួន ក្នុងស្រុក​សំបូរ និង​ស្រុក​ព្រែក​ប្រសព្វ ក្បែរ​ព្រំប្រទល់​ព្រៃ​ឡង់ កំពុង​រង​ការ​ឈូស​ឆាយ​យ៉ាង​រង្គាល ។

នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ​លោក ប៊ួ​យ រតនា បាន​បញ្ជាក់​ប្រាប់​ថា គ្រឿងចក្រ​មួយ​គ្រឿង ត្រូវ​បាន​ក្រុម​មន្ត្រី​ចម្រុះ ចាប់​បង្ក្រាប​នៅ​ពេល​កំពុង​ឈូស​ឆាយដី​ព្រៃ​មួយ កន្លែង នៅ​ខាងក្រោយ​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ កាលពី​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​២០១៨ ។ ហើយ ក្រោយ​ពី​ការ​ចាប់​ឃាត់​នាំ​មក​រក្សា​ទុក​អាជ្ញាធរ និង​ស្រាវជ្រាវ​ម្ចាស់ ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់ ជុំវិញ​ករណី​ការ​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់ ។

សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​នៅ​ស្រុក​ព្រែក​ប្រសព្វ​បាន​ឲ្យ​ដឹង​ថា ដី​ព្រៃ​នៅ​តំបន់​ជាប់​ព្រៃ​ឡង់​សព្វថ្ងៃ កំពុង​រង់​ការ​កាប់​បំផ្លាញ​ឥត​ឈប់​ឈរ ។ មាន​ដី​ព្រៃ​រាប់​ពាន់​ហិ​កតា​ត្រូវ​បាន​កាប់​បំផ្លាញ​ទន្ទ្រាន​យក​ដី និង​ច្រើន​ពាន់​ហិ​កតា​ទៀត ត្រូវ​បាន​កាប់​អារយក​ឈើ​ដែល​ពួក​អ្នកមាន​ប្រាក់​មាន​អំណាច​ទើប​ហ៊ាន​ប្រព្រឹត្ត ។ ជុំវិញ​ការ​លើក​ឡើង​នេះ ក្រុម​អាជ្ញាធរ​បាន​បញ្ជាក់​តប​ថា អាជ្ញា​ធរមាន​ភាព​ស្មុគស្មាញ​លើ​ការ​គ្រប់គ្រង​ដី​ព្រៃ​នៅ​តំបន់​នោះ ដោយសារ​មាន​ខ្លះ​ត្រូវ​បាន​វាស់វែង និង​ខ្លះ​មិន​ទាន់​វាស់វែង និង​ខ្លះ​ជា​ដី​ព្រៃ តែ​ត្រូវ​ក្រុម​ជន​ទុច្ចរិត ចូល​ទៅ​កាប់​ឆ្ការ ដើម្បី​រំលោភ​យក ។

ពលរដ្ឋ​មានការ​សោកស្តាយ និង​ព្រួយបារម្ភ​ពី​វិនាសកម្ម​ព្រៃ​តំបន់​នោះ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ប្រសិនបើ​អាជ្ញាធរ មិន​វិធាន​ទប់ស្កាត់​សកម្មភាព​ឲ្យ​បាន​ខ្លាំងក្លារ​នៅឡើយ​ទេ​នោះ ។ ពលរដ្ឋ​ថា សព្វថ្ងៃ​ពួក​គាត់ ទទួល​បាន​ប្រយោជន៍​ពី​ព្រៃ​នៅ​តំបន់​នោះ​ជា​ច្រើន តាមរ​បរជា​លក្ខណៈ​គ្រួសារ ម្យ៉ាងទៀត​ព្រៃ​តំបន់​នោះ មាន​តំបន់​ខ្លះ​ជា​ព្រៃ​អភិរក្ស​តែ​ត្រូវ​រង​ការ​រំលោភ​បំពាន​ពី​ឈ្មួញ​ដី និង​ឈ្មួញ​ឈើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ