ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​កូរ៉េ​ខាងត្បូង​3​នាក់​ត្រូវ​ចាប់ពង្រត់​នៅ​ដែនទឹក​

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម YONHAP ក្រសួងការបរទេស​កូរ៉េ​ខាងត្បូង​ឱ្យ​ដឹង​នា​ថ្ងៃ​ទី​៣១ មីនា ថា ជនជាតិ​កូរ៉េ​ខាងត្បូង​៣​នាក់​ត្រូវ​ចាប់ពង្រត់​ក្នុង​ដែនទឹក​ហ្គា​ណា ។ នាវាចម្បាំង​កូរ៉េ​ខាងត្បូង​១​គ្រឿង​ទទួលបន្ទុក​ប្រតិបត្តិការ​ប្រឆាំង​ចោរ​សមុទ្រ​ក្នុង​ដែន​ទឹក​​សូ​ម៉ា​លី​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​ក្បែរ​នោះ…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម YONHAP ក្រសួងការបរទេស​កូរ៉េ​ខាងត្បូង​ឱ្យ​ដឹង​នា​ថ្ងៃ​ទី​៣១ មីនា ថា ជនជាតិ​កូរ៉េ​ខាងត្បូង​៣​នាក់​ត្រូវ​ចាប់ពង្រត់​ក្នុង​ដែនទឹក​ហ្គា​ណា ។

នាវាចម្បាំង​កូរ៉េ​ខាងត្បូង​១​គ្រឿង​ទទួលបន្ទុក​ប្រតិបត្តិការ​ប្រឆាំង​ចោរ​សមុទ្រ​ក្នុង​ដែន​ទឹក​​សូ​ម៉ា​លី​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​ក្បែរ​នោះ ។ ក្រសួងការបរទេស​និយាយ​ថា នាវា​​ឈ្មោះ MARINE 711 ជានា​វា​នេសាទ​មួយ​គ្រឿង​ដែល​មាន​ក្រុម​នាវិក ក្នុង​នោះ​មាន​ជនជាតិ​កូរ៉េ​ខាងត្បូង​៣​នាក់​កាលពី​ថ្ងៃ​ទី​២៧ មីនា ត្រូវ​ចាប់​ពង្វាង​ដោយ​ពួក​បះបោរ ឬ​ពួក​ចោរ​សមុទ្រ ។ ក្រសួង​នេះ​គូសបញ្ជាក់​ថា យើង​កំពុងធ្វើការ​ដោយ​រួម​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ហ្គា​ណា​នី​ហ្សេ​រី​យ៉ា ព្រមទាំង​ប្រទេស​ឯទៀត​ៗ​ដើម្បី​ប៉ុនប៉ង​តាម​រក​ពួក​គេ ។

ចំណែក​អគ្គ​សេនាធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង​ថ្លែង​ថា នាវា​នេសាទ​នេះ​ត្រូវ​ចាប់​ដោយ​ពួកចោរ​សមុទ្រ​នី​ហ្សេ​រី​យ៉ា ហើយ​នាវាចម្បាំង​កូរ៉េ​ខាងត្បូង​ឈ្មោះ MUNMU LE GRAND ដែលកំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ឈូង​សមុទ្រ​អា​ដេ​ន​ត្រូវបាន​បញ្ជូន​ដោយ​ឆាប់រហ័ស​ទៅ​កាន់​ក្បែរ​ដែនទឹក​ដែល​មានការ​ចាប់​នាវា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ