ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាច់​ច​ង្កួ​ត​មិន​ទាន់ រហូត​ក្លាយជា​បែក​ឈាម​ពេញ​មុខ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ដោយ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​លុះដល់​ត្រង់​កន្លែង​ផ្លូវ​កោង ស្រាប់តែ​បួង​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​អត់​ទឹក​ដួល​ទាំង​ម៉ូតូ និង​ម្ចាស់​ជា​ច្រើន​ត្រឡប់ បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ​គេ​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ខេត្ត​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។…

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ដោយ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​លុះដល់​ត្រង់​កន្លែង​ផ្លូវ​កោង ស្រាប់តែ​បួង​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​អត់​ទឹក​ដួល​ទាំង​ម៉ូតូ និង​ម្ចាស់​ជា​ច្រើន​ត្រឡប់ បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ​គេ​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ខេត្ត​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​កូនភ្នំ ឃុំ​អូរ​អណ្ដូង ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ឈាន សុ​ផានិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រោងចក្រ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃ​ន ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ប៉ៃលិន​១B-០៣១៩ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ខាងលើ បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​តែ​ម្នាក់ឯង ចេញពី​ផ្សារ​សាលា​ក្រៅ​ឆ្ពោះទៅ​ក្រុងប៉ៃលិន ។ ពេល​នោះ​ដល់​ចំណុច​ផ្លូវ​កោង ស្រាប់តែ​រូបគេ​មិន​បន្ថយល្បឿន​នោះ​ទេ ក៏​ជ្រុល​ទៅ​ខាងស្តាំ​ដៃ ធ្លាក់​ក្នុង​ប្រឡាយ​អត់​ទឹក​រង​របួសធ្ងន់​តែ​ម្តង ។

ក្រោយ​ពេល​សន្លប់​មួយសន្ទុះ​ធំ ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ចំណែក​ម៉ូតូ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ជួសជុល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ