ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​គេង​បាត់​ដង្ហើម និង​គេង​មិន​លក់ ប្រឈម​ខ្លាំង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល

6 ឆ្នាំ មុន

ការ​សិក្សា​មួយ​និយាយ​ថា អ្នក​ដែល​មាន​បញ្ហា​គេង​ដូច​ជា គេង​មិន​លក់ និង​គេង​បាត់​ដង្ហើម​ទំនងជា​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។ ការ​ស្រាវជ្រាវ​បញ្ជាក់​ថា អ្នក​ដែល​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កម្រិត​ស្រាល (Mini-stroke) គួរតែ​រក​មើល​បញ្ហា​នៃ​ការ​គេង​របស់​ពួក​គេ​ផង…

ការ​សិក្សា​មួយ​និយាយ​ថា អ្នក​ដែល​មាន​បញ្ហា​គេង​ដូច​ជា គេង​មិន​លក់ និង​គេង​បាត់​ដង្ហើម​ទំនងជា​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។ ការ​ស្រាវជ្រាវ​បញ្ជាក់​ថា អ្នក​ដែល​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កម្រិត​ស្រាល (Mini-stroke) គួរតែ​រក​មើល​បញ្ហា​នៃ​ការ​គេង​របស់​ពួក​គេ​ផង ។ ថ្វីបើ​បញ្ហា​នៃ​ការ​គេង​ច្រើន តែង​កើត​មាន​ក្រោយ​ពី​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក៏​ដោយ ក៏​មាន​អ្នកជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​តិចតួច​ណាស់ ដែល​ធ្វើតេស្ត​រក​មើល​បញ្ហា​នេះ ។

ការ​ស្រាវជ្រាវ​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Neurology ។ ការ​សិក្សា​នេះ​បាន​វាយតម្លៃ​ទៅ​លើ​ការ​គេង​របស់​មនុស្ស ដែល​មាន​លក្ខណៈ​មិនធម្មតា ។ ជា​ទូទៅ​ការ​គេង​មិនធម្មតា ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ គឺ​បញ្ហា​នៃ​ការ​ដកដង្ហើម​ក្នុង​ពេល​គេង និង​ការ គេង​ភ្ញាក់​ៗ ។ បញ្ហា​នៃ​ការ​ដកដង្ហើម​ក្នុង​ពេល​គេង​គឺជា ការ​គេង​បាត់​ដង្ហើម​នេះឯង ។

ចំណែកឯ​ការ​គេង​ភ្ញាក់​ៗ វិញ​ច្រើន​តែ​ជា​ការ​គេង​មិន​លក់ និង​បញ្ហា Restless Leg Syndrome ដែល​ប៉ះពាល់​ដល់​ការ​គេង របស់​អ្នកជំងឺ​តែ​ម្តង ។ សរុបសេចក្តី​មក​បញ្ហា​នៃ​ការ​គេង​ទាំង​ពីរ​នេះ សុទ្ធតែ​ធ្វើ​ឲ្យ​ប្រឈម​ខ្លាំង នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ទាំងអស់ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ