ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​បារម្ភ​ពី​ការ​បាក់​ស្រុត​ផ្លូវ​ស្ពាន ខណៈ​រថយន្ត​ដឹក​ខ្សាច់​ធំ​ៗ​បន្ត​ដឹក​រាល់ថ្ងៃ

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​កៅស៊ូ​តាម​ឃ​ម និង​សង្កាត់​នានា​ក្នុង​ក្រុង​ក្រចេះ បាន​លើក​ឡើង​ដោយ​សម្តែង​ក្តី​បារម្ភ​ពី​ការ​ខូចខាត​ផ្លូវ ក៏​ដូច​ជា​បាក់​ស្រុត​ស្ពានដែក​បេ​ឡេ​ជា​ច្រើន​ទៀត នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ដ៏​តូច​ចង្អៀត​ពី​រថយន្ត​ដឹក​ខ្សាច់​ធំ​ៗ ខណៈ​ដែល​ពពួក​រថយន្ត​របស់​ឈ្មួញ​កំពុង​តែ​សម្រុក​ដឹក​ជញ្ជូន​កានតែ​ខ្លាំង​ឡើង​ៗ​ទាំង​យប់​ទាំង​ថ្ងៃ​គ្មាន​ស្រាកស្រាន្ត ។ មិន​ថា​តែ​ពលរដ្ឋ​នោះ​ទេ​ដែល​ព្រូ​យ​បារម្ភ​ពី​ការ​ខូចខាត​សម្បត្តិ​រដ្ឋ​ព្រោះតែ​ការ​ធ្វើ​អាជីវកម្ម​ឯក​របស់​ឈ្មួញ​ខ្សាច់​ធំ​ៗ…

ខេត្តក្រចេះ ៖ ពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​កៅស៊ូ​តាម​ឃ​ម និង​សង្កាត់​នានា​ក្នុង​ក្រុង​ក្រចេះ បាន​លើក​ឡើង​ដោយ​សម្តែង​ក្តី​បារម្ភ​ពី​ការ​ខូចខាត​ផ្លូវ ក៏​ដូច​ជា​បាក់​ស្រុត​ស្ពានដែក​បេ​ឡេ​ជា​ច្រើន​ទៀត នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ដ៏​តូច​ចង្អៀត​ពី​រថយន្ត​ដឹក​ខ្សាច់​ធំ​ៗ ខណៈ​ដែល​ពពួក​រថយន្ត​របស់​ឈ្មួញ​កំពុង​តែ​សម្រុក​ដឹក​ជញ្ជូន​កានតែ​ខ្លាំង​ឡើង​ៗ​ទាំង​យប់​ទាំង​ថ្ងៃ​គ្មាន​ស្រាកស្រាន្ត ។

មិន​ថា​តែ​ពលរដ្ឋ​នោះ​ទេ​ដែល​ព្រូ​យ​បារម្ភ​ពី​ការ​ខូចខាត​សម្បត្តិ​រដ្ឋ​ព្រោះតែ​ការ​ធ្វើ​អាជីវកម្ម​ឯក​របស់​ឈ្មួញ​ខ្សាច់​ធំ​ៗ ដែល​បាន​ដឹក​ចេញ​ខ្សាច់​ក្រួស​តាម​រថយន្ត​ធំ​ៗ​ពី​ដេប៉ូ​ក្នុងភូមិ​ឬ​ស្សី​ចារ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី សូ​ម្បី​តែ​អ្នក​ធ្វើ​ដំណើរ​ក៏​សម្តែង​នូវ​ក្តី​បារម្ភ​ពី​សុវត្ថិភាព​ការ​ធ្វើ​ដំណើរ​របស់​ពួក​គាត់​នៅ​តាម​ផ្លូវ និង​តាម​ស្ពាន​ដែល​ជិះ​ប​ញ្ជ្រៀ​ត​គ្នា​ជាមួយ​ពពួក​រថយន្ត​ធុន​ធំ​ទាំង​អស់នោះ ។

ទន្ទឹម​គ្នា​នេះ ពួក​គាត់​បាន​អំពាវនាវ​ស្នើរ​ឲ្យ​អាជ្ញា​ធរមាន​វិធានការ​ទប់ស្កាត់​លើ​ក្រុម​រថយន្ត​ដឹក​ខ្សាច់​ទាំងនេះ​ដើម្បី​រក្សា​គុណភាព​ផ្លូវថ្នល់ និង​ស្ពាន​ឱ្យ​បាន​យូរអង្វែង ។ ស្ពានដែក​បេ​ឡេ​ពីរ​កន្លែង គឺ​ស្ពាន​ក្រគរ នឹង​ស្ពាន​អណ្តែង​ដូន ស្ថិត​ក្នុង​ក្រុង​ក្រចេះ ដែល​ជា​ស្ពាន​មាន​សភាព​ចាស់​ទ្រុឌទ្រោម ហើយ​ប្រឈម​នឹង​ការ​បាក់​ស្រុត​ដោយសារ​រថយន្ត​ដឹក​ខ្សាច់​ធំ​ៗ​ដឹក​ឆ្លងកាត់​រាល់ថ្ងៃ​ដោយ​ការ​ផ្ទុក​លើស​ទម្ងន់ ។

បើ​ទោះជា​សកម្មភាព​ដឹក​ជញ្ជូន​ខ្សាច់​ក្រូ​ស របស់​ឈ្មួញ​បាន​កើត​មាន​ជា​យូ​មក​ហើយ​យ៉ាងណា​ក្តី តែ​អាជ្ញាធរ​ក៏​ដូច​ជា​មន្ត្រី​ជំនាញ ត្រូវ​គេ​មើលឃើញ​ថា នៅ​មិន​ទាន់​មាន​វិធានការ​នៅឡើយ​ទេ គឺ​ទុក​ឱ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម​ដឹក​ខ្សាច់​បំផ្លាញ​ផ្លូវ​ស្ពាន​ក្នុងភូមិ​តាម​អំពើ​ចិត្ត ។

ពលរដ្ឋ​ម្នាក់​ដែល​មាន​លំនៅ​ដ្ឋា​ន​ក្បែរ​នឹង​គល់​ស្ពាន​អណ្តែង​ដូន ក្នុង​សង្កាត់​ក្រគរ ក្រុង​ក្រចេះ បាន​និយាយ​ថា ពេល​ដែល​រូប​គាត់​ឃើញ​រថយន្ត​ដឹក​ខ្សាច់​ធំ​ៗ​ដឹក​ឆ្លងកាត់ ស្ពាន​ម្តង​ៗ​ពួក​គាត់​មានការ​បារម្ភ​ជា​ខ្លាំង ។ ហើយ​ថ្ងៃ​ណាមួយ​ស្ពាន​នេះ​នឹង​បាក់​ស្រុត​ជាក់​ជា​មិន​ខាន​ឡើយ បើសិនជា​អាជ្ញាធរ​នៅ​ព្រងើយកន្តើយ​មិន​មាន​វិធានការ​ទប់ស្កាត់ លើស​ពី​នេះ​ពេល​ដែល​រថយន្ត​ដឹក​ខ្សាច់​បើក​ដឹក​ឆ្លងកាត់​ស្ពាន​ម្ដង​ៗ​អ្នក​ធ្វើ​ដំណើរ​ពីក្រោយ​ព្រលឹង​ចុង​សក់​ដោយ​ស្ថានភាព​ស្ពាន​នោះ​ញ័រ​យោល​រំ​ជួយ​យ៉ាង​ខ្លាំង ។

ពលរ​រដ្ឋ​បាន​បន្ត​ថា ក្នុង​មួយ​ថ្ងៃ​ៗ​គឺ​មាន​រថយន្ត​ដឹក​ខ្សាច់​រាប់​សឹ​ប​គ្រឿង​បាន​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ចេញពី​ដេប៉ូ លោក មៀ​ច ម៉ុ​ច ដែល​មា​នទី​តាំងនៅ​ភូមិ​ឬ​ស្សី​ចារ ឃុំ​ថ្ម​ក្រែ ស្រុក​ចិត្រ​បុរី បន្ដ​ឆ្ពោះទៅ​ស្រុក​ស្នួល​ជាប់​ព្រំដែន​វៀតណាម ។ លើស​ពី​នេះ ពួក​គាត់​បាន​បារម្ភ​ពី​បញ្ហា​ករណី​គ្រោះថ្នាក់​ចរាចរ ដែល​និង​អាច​កើតឡើង​ដោយសារ ក្រុម​រថយន្ត​ដឹក​ខ្សាច់​ទាំងនោះ​ដែល​បើកបរ​ក្នុង​ល្បឿន​លឿន​នៅ​ក្នុង​តំបន់​ទីប្រជុំជន​ក្រុង​ក្រចេះ ។

ពាក់ព័ន្ធ​និង​ការ​លើក​ឡើង​ដោយ​សម្តែង​ការ​ព្រួយបារម្ភ​នេះ​កន្លង​មក ប្រធាន​មន្ទីរ​សារ​ធា​រណៈការ និង​ដឹក​ជញ្ជូន​ខេត្តក្រចេះ គឺ​លោក ស្រេង ស្រស់ ធ្លាប់​បាន​ប្រាប់​ថា លោក​បាន​ដាក់​ស្លាក​សញ្ញា​ស្ពាន​ទ្រុឌទ្រោម​ជា​សាធារណៈ ហើយ​ហាម​រថយន្ដ​ផ្ទុក​លើស​ទម្ងន់​ដឹក​ឆ្លងកាត់​ជា​ពិសេស​រថយន្ដ​ខ្នាត​ធំ​ៗ បើ​បុគ្គល​ណា​នៅ​តែ​ប្រព្រឹត្ត​ដឹក​ឆ្លងកាត់ បើ​មាន​បញ្ហា ឬ​បាក់​ស្រុត​ស្ពាន​បុគ្គល​រូប​នោះ ត្រូវ​តែ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ។ តែ​ទោះជា​បែ​បណាកា​រដឹក​ជញ្ជូន​គឺ​មិន​ថមថយ​នោះ​ទេ គឹ​ឈ្មួញ​នៅ​តែ​សម្រុក​ការ​ដឹក​ជញ្ជូន​រាល់ថ្ងៃ ខណៈ​ទីផ្សារ​ខ្សាច់​ត្រូវ​គេ​និយាយ​ថា កំពុង​តែ​មាន​តម្លៃ​ខ្ពស់​សម្រាប់​លក់​ឲ្យ​ទៅ​ប្រទេស​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ