ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ការ​វាយប្រហារ​រដ្ឋាភិបាល ​បាត់​សិស្ស​ស្រី​110​នាក់

6 ឆ្នាំ មុន

ប្រទេស​នី​ហ្សេ​រី​យ៉ា ៖ ក្រោយ​៦​ថ្ងៃ​ស្ថិត​ក្នុង​ការ​ស្ងៀមស្ងាត់ និង​ភាព​មិន​ច្បាស់លាស់ ទី​បំផុត​រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា​អះអាង​នា​ថ្ងៃ​ទី​២៥ កុម្ភៈ ពី​ការ​បាត់​ខ្លួន​សិស្ស​ស្រី​១១០​នាក់​នៅ​ទីក្រុង DAPCHI ភាគ​ឦសាន​ប្រទេស បន្ទាប់​ពី​ការ​វាយប្រហារ​លើ​សាលារៀន​របស់​ពួក​គេ​ដោយ​ពួក​មនុស្ស​នៃ​ក្រុម​ជី​ហា​ដ​បូ​កូ​ហា​រ៉ា​ម…

ប្រទេស​នី​ហ្សេ​រី​យ៉ា ៖ ក្រោយ​៦​ថ្ងៃ​ស្ថិត​ក្នុង​ការ​ស្ងៀមស្ងាត់ និង​ភាព​មិន​ច្បាស់លាស់ ទី​បំផុត​រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា​អះអាង​នា​ថ្ងៃ​ទី​២៥ កុម្ភៈ ពី​ការ​បាត់​ខ្លួន​សិស្ស​ស្រី​១១០​នាក់​នៅ​ទីក្រុង DAPCHI ភាគ​ឦសាន​ប្រទេស បន្ទាប់​ពី​ការ​វាយប្រហារ​លើ​សាលារៀន​របស់​ពួក​គេ​ដោយ​ពួក​មនុស្ស​នៃ​ក្រុម​ជី​ហា​ដ​បូ​កូ​ហា​រ៉ា​ម ។

តាម​សេចក្តី​ប្រកាស​មួយ ក្រសួង​ព័ត៌មាន​នី​ហ្សេ​រី​យ៉ា​និយាយ​ថា រដ្ឋាភិបាល​សហព័ន្ធ​អាច​បញ្ជាក់​ថា និស្សិត​ស្រី​១១០​នាក់​នៃ​សាលា​រដ្ឋ​មួយ​នៅ DAPCHI ក្នុង​រដ្ឋ YOBE នៅ​ពុំ​ទាន់​អាច​រក​ឃើញ​ក្រោយ​ពី​ពួក​មនុស្ស​សន្មត់​ស្ថិត​ក្នុង​ក្រុម​បូ​កូ​ហា​រ៉ា​ម​វាយប្រហារ​លើ​សាលា​ពួក​គេ​កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ ។ ក្រសួង​នេះ​បន្ត​ថា តួលេខ​នេះ​ទទួល​បាន​ក្រោយ​ការ​ប្រមូល​បណ្តា​ទិន្នន័យ​របស់​ក្រសួង​អប់រំ និង​របស់​សាលា​ដែល​មាន​សិស្ស​៩០៦​នាក់ ។ ចំណែក​មាតា បិតា សិស្ស​វិញ កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ ធ្លាប់​និយាយ​ពី​ចំនួន​យុវនារី​១០៥​នាក់ ដែល​បាត់​ពុំ​ទទួល​ដំណឹង ។

ពួក​មនុស្ស​ក្រុម​បូ​កូ​ហា​រ៉ា​ម​កាលពី​ព្រលប់​ថ្ងៃ​ទី​១៩ កុម្ភៈ បាន​លើកគ្នា​មក​តាម​ក្បួន​រថយន្ត​មួយ​មក​កាន់​វិទ្យាល័យ DAPCHI ក្នុង​គោលបំណង​ចាប់ពង្រត់​បណ្តា​សិស្ស​សាលា​នោះ ខណៈ​សិស្ស​ស្រី​ជា​ច្រើន​រយ​នាក់​ភ័យ​ផ្អើល​នាំ​គ្នា​រត់គេច​ខ្លួន តែ​សិស្ស​ស្រី​ច្រើន​រយ​នាក់​ត្រូវ​បាន​គេ​ចាប់​នាំ​យក​ទៅ ។ អាជ្ញាធរ​បាន​ធ្វើ​ប្រតិបត្តិការ​តាមរ​ករួច​ប្រកាស​កាលពី​ស​ប្តា​ហ៍​មុន​ថា សិស្ស​ស្រី​មួយ​ចំនួន​ត្រូវ​បាន​គេ​ឃើញ​ដោយ​កងទ័ព ។

គួរ​រំលឹក​ថា កាលពី​ខែមេសា ឆ្នាំ​២០១៤ សិស្ស​ស្រី​វិទ្យាល័យ​២៧៦​នាក់ ត្រូវ​ក្រុម​បូ​កូ​ហា​រ៉ា​ម​ចាប់ពង្រត់ តែ​ស​សិស្ស​ស្រី​សាលា CHIBOK ជិត​១០០​នាក់ ត្រូវ​បាន​ដោះ​លែង​វិញ​ជា​ថ្នូរ​នឹង​ការ​បង់ប្រាក់​លោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ