ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដណ្តើមគ្នា​ត្រួតត្រា​តំបន់ GHOUTA ខណៈ​មនុស្ស​ប្រមាណ​50.000​នាក់​ជម្លៀស​ចេញ

6 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ ក្រោយ​ការ​វាយប្រហារ​យ៉ាងបង្ហូរឈាម​រយៈពេល​ជាង​១​ខែ របប​ស៊ី​រី​ពេល នេះ​ដណ្តើម​ត្រួតត្រា​ជាង​៩០% ហើយ​តំបន់ GHOUTA ខាងកើត​ជាទី​តាំង​ចុង​ក្រោយ​របស់ពួក​ឧទ្ទាម​នៅ​ក្បែរ​ក្រុង​ដា​ម៉ាស់ ។ ជួយ​ទ្រទ្រង់​ដោយ​រុ​ស្ស៊ី…

ប្រទេស​ស៊ី​រី ៖ ក្រោយ​ការ​វាយប្រហារ​យ៉ាងបង្ហូរឈាម​រយៈពេល​ជាង​១​ខែ របប​ស៊ី​រី​ពេល
នេះ​ដណ្តើម​ត្រួតត្រា​ជាង​៩០% ហើយ​តំបន់ GHOUTA ខាងកើត​ជាទី​តាំង​ចុង​ក្រោយ​របស់ពួក​ឧទ្ទាម​នៅ​ក្បែរ​ក្រុង​ដា​ម៉ាស់ ។

ជួយ​ទ្រទ្រង់​ដោយ​រុ​ស្ស៊ី កិច្ចព្រមព្រៀង​ជម្លៀស​ចេញ​ដែល​ប្រៀប​ដូច​ជា​ការ​សុំ​ចុះចាញ់​ត្រូវ​បាន​រក​ឃើញ​រវាង​ពួក​បះបោរ​២​ក្រុម និង​របប​លោក​បា​ចា អាល់​អាសា​ដ ។ នៅ​ទីក្រុង HARASTA ជាទី​ក្រុង​សំខាន់​មួយ​ក្នុង​ចំណោម​ទីក្រុង​សំខាន់​៣ កាន់កាប់​ដោយ​ពួក​បះបោរ​នៅ GHOUTA ខាងកើត ពួក​ឧទ្ទាម និង​សាច់ញាតិ​គ្រួសារ​ពួក​គេ​ជម្លៀស​ចេញ​អស់ហើយ ។ នេះ​ជា​ការ​អះអាង​របស់​ទូរទស្សន៍​រដ្ឋ​ស៊ី​រី​កាលពី​យប់​ថ្ងៃ​ទី​២៣ មីនា ។ ការ​ចាកចេញ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២២ មីនា មក ។ រយៈពេល​២​ថ្ងៃ​មនុស្សជាង​៤.០០០​នាក់ ក្នុង​នោះ​មាន​យុទ្ធ​ជន​ក្រុម AHRAR AL CHAM ១.៤០០​នាក់ បានយល់ព្រម​ចាកចេញ​ទៅ​កាន់​ខេត្ត​អ៊ី​ដ​លី​ប ដែលគេច​ផុត​ពី​ការ​ត្រួតត្រា​របស់​របប​ស៊ី​រី ។

អ្នក​ជំនាញការ​ខាង​បញ្ហា​ស៊ី​រី​ម្នាក់​លោក NAWAR OLIVER និយាយ​ថា ក្រុម​ឧទ្ទាម​ត្រូវ​បង្ខំចិត្ត​ទទួលយក​កិច្ចព្រមព្រៀង​ដោយ​មិន​ចាំបាច់​ចរចា ។ អ្វី​ដែល​ពួក​គេ​ទទួល​បាន​នេះ​គឺ​ការ​ចាកចេញ​ដោយ​ពុំ​ត្រូវ​គេ​សម្លាប់ ។ ពួក​គេ​ពុំ​អាច​រស់នៅ​លើ​ដី​បាន​ទេ ព្រោះតែ​ការ​រោយ​គ្រាប់បែក ។ កុមារ​ៗ​ស្ថិត​នៅ​តែ​ក្នុង​ជម្រកក្រោម​ដី​រយៈពេល​៤​ខែ​មក​ហើយ ។

នៅ​ផ្នែក​ខាងត្បូង​តំបន់ GHOUTA ក្រុម​ឧទ្ទាម​មួយទៀត​គឺ​ក្រុម FAYLAQ AL RAHMANE បាន​យល់ព្រម​កាលពី​ថ្ងៃ​ទី​២៣ មីនា ចុះហត្ថលេខា​លើ​ការ​ជម្លៀស​ចេញ​ដោយ​ទទួលយក​ការ​ចាកចេញ​របស់​មនុស្ស​ជិត​៧.០០០​នាក់ ។ ពួក​យុទ្ធ​ជន​ត្រូវ​បោះបង់​ចោល​គ្រឿង​សព្វាវុធ​មួយ​ផ្នែក​របស់​ពួក​គេ ព្រមទាំង​សាច់ញាតិ​គ្រួសារ​ផង​ដែរ ។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថ្លែង​នា​ថ្ងៃ​ទី​២៤ មីនា ថា មនុស្ស​ជាង​១០៥.០០០​នាក់ បាន​ចាក​ចេញពី​តំបន់ GHOUTA ខាងកើត​តាំងពី​ចាប់ផ្តើម​មានការ​ឈប់​បាញ់​មនុស្សធម៌​មក ។ ជន​ស៊ី​វិល​ប្រមាណ​ជា​៧០០​នាក់​បាន​ចាក​ចេញពី​ទីនោះ​នា​ថ្ងៃ​ទី​២៤ មីនា ខណៈ​តំបន់​នេះ​មួយ​ផ្នែក​នៅ​កាន់កាប់ ដោយ​ពួក​ឧទ្ទាម​ដែល​ក្រាញ​តស៊ូ​ប្រឆាំង​រដ្ឋអំណាច​ស៊ី​រី ។ កងទ័ព​រដ្ឋាភិបាល​ចាប់ពី​ពាក់កណ្តាល​យប់​ថ្ងៃ​ទី​២៤ មីនា បាន​ផ្អាកការ​វាយប្រហារ​លើ​ក្រុង​ឌូ​ម៉ា ជាទី​ក្រុង​ធំ​នៃ​តំបន់​នេះ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ផ្អាក​បាញ់​មនុស្សធម៌ ។ ថ្ងៃ​ទី​២៤ មីនា មនុស្ស​ប្រមាណ​ជា​៧.០០០នាក់​នាំ​គ្នា​ចាក​ចេញពី​ទីក្រុង ZAMALKA ក្រុង DJOBAR ក្រុង ARBINE និង​ក្រុង EIN TERMA ។ អម​ដោយ​សាច់ញាតិ​គ្រួសារ​ពួក​យុទ្ធ​ជន​ឧទ្ទាម​ត្រូវ​ដឹក​ចេញ​តាម​ក្បួន​រថយន្ត​បឺស​ទៅ​កាន់​ខេត្ត​អុ​ី​ដ​លី​ប​ភាគ​ពាយ័ព្យ​ប្រទេស។

ការ​ដណ្តើម​យក​បាន​តំបន់ GHOUTA ខាងកើត​ទាំងមូល​នឹង​ជា​តំណាង​នៃ​ជោគជ័យ​ខាង​យោធា​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​លោក​បា​ចា អ​ល់​អាសា​ដ បន្ទាប់​ពី​រំដោះ​បាន​ទីក្រុង​អា​ឡែ​ប​ទាំងមូល​កាលពី​ដំណាច់ឆ្នាំ​២០១៦​មក ។

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ថា មនុស្ស​ជាង​១.៦០០​នាក់​ស្លាប់ ក្នុង​ការ​ទម្លាក់​គ្រាប់បែក និង​ការ​ប្រយុទ្ធ​តាំងពី​ចាប់ផ្តើម​ការ​វាយលុក​របស់​រដ្ឋាភិបាល​ពី​ខែ​មុន​មក ។ OSDH វាយតម្លៃ​ពី​ចំនួន​មនុស្ស​ដល់​ទៅ​ជាង​៥០.០០០​នាក់​ត្រូវ​ជម្លៀស​ចេញពី GHOUTA រយៈពេល​ជិត​២​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ