ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែនាងសង្សារប្រាប់ថា«កើតកូនឱ្យអត់បាន» វាយ១បំពង់ទឹកក្តៅ​ហើយ អត់អស់ចិត្ត…

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​២៣ មីនា ស្ថិត​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ដោយ​បុរស​ម្នាក់​បាន​ចាប់​នាង​ជា​សង្សារ​ចងដៃ​ចងជើង ហើយ​ចាក់សោ​ឃុំ​ចោល​នៅ​ក្នុង​បន្ទប់​។ ក្រោយមក នារី​ជា​សង្សារ…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​២៣ មីនា ស្ថិត​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ដោយ​បុរស​ម្នាក់​បាន​ចាប់​នាង​ជា​សង្សារ​ចងដៃ​ចងជើង ហើយ​ចាក់សោ​ឃុំ​ចោល​នៅ​ក្នុង​បន្ទប់​។ ក្រោយមក នារី​ជា​សង្សារ ត្រូវ​បាន អ្នក​ជិតខាង​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច ដើម្បី​ចុះ​មក​អន្តរាគមន៍ និង​ជួយ​សង្គ្រោះ​នាង ។ បុរស​ជា​សង្សារ​រូប​នេះ ឈ្មោះ អឹ​ក សំអាង អាយុ​៣០​ឆ្នាំ ជា​បុគ្គលិក​សាលា​ពេទ្យ​ភូមិ​ក្រាំង​ដូន​ទៃ រស់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ រីឯ​នារី​រង​គ្រោះ ជា​បុគ្គលិក​ក្រុមហ៊ុន​ម្នាក់ ។

បើ​តាម​នារី​រង​គ្រោះ​បានឱ្យ​សមត្ថកិច្ច​ដឹង​ថា រូប​នាង​និង​បុរស​ដែល​ឃុំ​នាង​នោះ គឺជា​សង្សារ​នឹង​គ្នា មាន​ទំនាក់ទំនង​តាំងពី​ខែវិច្ឆិកា ២០១៧​មក ហើយ​ចាប់ផ្ដើម​រស់នៅ​ជាមួយ​គ្នា​ក្នុង​អំឡុង​ខែមករា ២០១៨ រហូត​មក​ទល់​ពេល​នេះ ។ នាង​បញ្ជាក់​ថា រូប​នាង​ធ្លាប់​មាន​គូ​ដណ្ដឹង​ម្ដង​រួច​មក​ហើយ ហើយ​បាន​ជ្រុលជ្រួស មាន​កូន​ជាមួយ​គ្នា តែ​ត្រូវ​យក​ចេញ ។ ក្រោយមក ក៏​មាន​បញ្ហា​ជាមួយ​គូ​ដណ្ដឹង​ក៏​បាន​បែកផ្លូវ​គ្នា ។ ខណៈ​ដែល​បាន​ជួប​បុរស​ក្រោយ​នេះ ដែល​ជា​សង្សារ​ខ្លួន​នេះ នាង​បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​ស្នេហា​ជាមួយ​គ្នា​ដណ្ដឹង​នោះ ប្រាប់​ទៅ​បុរស​ជា​សង្សារ​នេះ​ថា ជីវិត​នាង​បែប​ហ្នឹង តើ​ទទួល​បាន​ឬទេ? ចំណែក​បុរស​ជា​សង្សារ​​នេះ មិន​មានការ​អាក់អន់ស្រពន់ចិត្ត​អី​ទេ ហើយ​បាន​ទទួល​នាង​ព្រម​រួមរស់​ស្មោះ​ស្ម​គ្រ័​គ្នា ជា​គូសង្សារ​រហូត​ដល់​បច្ចុប្បន្ន​។

លុះ​មក​ដល់​ថ្ងៃ​កើតហេតុ ស្រាប់តែ​កើត​មាន​ជម្លោះ​គ្នា ដោយ​បុរស​សង្សារ​ចង់បាន​កូន តែ​នាង​ប្រាប់​ថា កាល​នាង​យក​កូន​ចេញ​កាលពី​លើក​មុន គ្រូពេទ្យ​ប្រាប់​ថា នាង​មិន​អាច​មានកូន​ទៀត​ឡើយ ទើប​បង្ក​ជា​ជម្លោះ​វាយដំ​គ្នា​តិចតួច​និង​បុរស​ដែល​ជា​សង្សារ​នេះ​តែ​ម្តង ដោយ​គេ​យក​បំពង់​ទឹក​ក្ដៅ​វាយ​ទៅ​លើ​ក្បាល​នាង​។ បន្ទាប់​មក បុរស​ជា​សង្សារ​បាន​យក​ក្រមា​ចង់ដៃ​នាង​ទៅ​ក្រោយ និង​ចងជើង ហើយ​បុរស​នោះ​បាន​ចេញ​ទៅ​ក្រៅ​បាត់​ទៅ ប៉ុន្តែ​ក្រោយមក បុរស​ជា​សង្សារ​នោះ ត្រូវ​សមត្ថកិច្ច​ឃាត់​បាន ។

អត្ថបទសរសេរ ដោយ