ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ម៉េច​ដើម្បី​ទទួលយក​កាដូ​៥០​ដុល្លារ​ពី​ហ្គេ​ម Vainglory ​ក្នុង​ទូរស័ព្ទ Samsung S9 និង S9+

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ សម្រាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ Samsung S9 និង S9+ ទាំងអស់ ជា​ពិសេស​ប្រិ​យ​មិត្ត​ដែល​ចូល​ចិត្ត​លេង​ហ្គេ​ម​វេន​ក្លូ​រី (Vainglory) ឥ​ទ្បូ​វ​នេះ​អ្នក​អាច​ទទួល​យក​កាដូ…

​រាជធានី​ភ្នំពេញ​៖ សម្រាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ Samsung S9 និង S9+ ទាំងអស់ ជា​ពិសេស​ប្រិ​យ​មិត្ត​ដែល​ចូល​ចិត្ត​លេង​ហ្គេ​ម​វេន​ក្លូ​រី (Vainglory) ឥ​ទ្បូ​វ​នេះ​អ្នក​អាច​ទទួល​យក​កាដូ ៥០ ដុល្លារ​ពី​ក្នុង​ហ្គេ​ម​នេះ​ហើយ​។

​ខាងក្រោម​នេះ ​គឺជា​របៀប​ទទួលយក​កាដូ​ពី Vainglory ៖
– សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​លេង Vainglory៖
១. ផ្លាស់​ប្តូរ​ភាសា​ក្នុង​ទូរស័ព្ទ​អ្នក​ទៅ​ជា​ភាសា​ខ្មែរ​
២. ទាញ​យក​ហ្គេ​ម Vainglory ពី Google Play ឬ Galaxy Store
៣. បន្ទាប់​មក ចូល​ទៅ​ហ្គេ​ម Vainglory ដើម្បី​បង្កើត​គណនី​ជាមួយ​អ៊ី​ម៉ែ​ល​របស់​អ្នក​
៤. បំពេញ​វគ្គ​ណែនាំ (Tutorial) ដែល​មាន​រយៈពេល ២ ទៅ ៣ នាទី​
៥. នៅ​ពេល​បញ្ចប់​អ្នក​នឹង​ទទួល​បាន​រង្វាន់​ពី Vainglory ដែល​មាន​ដូច​ជា 1 Rare Key + 2 Epic Key + Hero Taka និង Skin Night Shadow Taka (SE) ដែល​មាន​តម្លៃ​សរុប​ស្មើ​នឹង ៥០ ដុល្លារ​ ។

– សម្រាប់​អ្នកលេង Vainglory ស្រាប់ ៖
១. សូម​ផ្លាស់​ប្តូរ​ភាសា​ក្នុង​ទូរស័ព្ទ​អ្នក​ទៅ​ជា​ភាសា​ខ្មែរ
២. ចូល​គណនី​របស់​អ្នក​ធម្មតា​ ដើម្បី​ទទួល​បាន 1 Rare Key + 2 Epic Key + Hero Taka និង Skin Night Shadow Taka (SE) ដែល​មាន​តម្លៃ​សរុប​ស្មើនឹង ៥០ ដុល្លារ​

​សូម​បញ្ជាក់​ផង​ដែរ​ថា ​កាដូ​នេះ​អាច​ប្តូរ​យក​បាន​តែ​ម្តង​ប៉ុណ្ណោះ​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទៅ​កាន់​ផេ​ក Vainglory Cambodia លើ​​បណ្តាញ​​សង្គម​ហ្វេ​ស​ប៊ុ​ក ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ