ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្រស់​ដើរ​ដល់​ទ្វារ​ភ្លាម ក៏មាន​​ដុំ​ទឹកកក​ធ្លាក់ត្រូវក្បាលដួល

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ នាង Anna Zhuravlyova អាយុ​២៧​ឆ្នាំ​ ជា​អ្នក​ច្បាប់​នៅ​អយ្យការ​កំពូល​របស់​រុ​ស្ស៊ី បាន​ដើរ​ចេញពី​អគារ​ ដើម្បី​ជក់​បារី​ជាមួយ​មិត្តភក្តិ ស្រាប់តែ​ដុំ​ទឹកកក​មួយ​ដុំ​ធ្លាក់​ពីលើ​អគារ​កម្ពស់​៨​ជាន់ ​ធ្លាក់​ចំ​ពីលើ​ក្បាល​បណ្ដាល​ឲ្យ​របួសធ្ងន់…

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ នាង Anna Zhuravlyova អាយុ​២៧​ឆ្នាំ​ ជា​អ្នក​ច្បាប់​នៅ​អយ្យការ​កំពូល​របស់​រុ​ស្ស៊ី បាន​ដើរ​ចេញពី​អគារ​ ដើម្បី​ជក់​បារី​ជាមួយ​មិត្តភក្តិ ស្រាប់តែ​ដុំ​ទឹកកក​មួយ​ដុំ​ធ្លាក់​ពីលើ​អគារ​កម្ពស់​៨​ជាន់ ​ធ្លាក់​ចំ​ពីលើ​ក្បាល​បណ្ដាល​ឲ្យ​របួសធ្ងន់ ។

ម៉ា​ស៊ីន​ថត​សុវត្ថិភាព​នៅ​កន្លែង​កើតហេតុ បង្ហាញ​ថា ​នាង ​Anna កំពុង​ដើរ​នៅ​ខាងក្រោម​អគារ តាម​ពីក្រោយ​មនុស្ស​២​នាក់​ទៀត ប៉ុន្តែ​មុន​ពេល​ដើរទៅ​ដល់​ទ្វារ​ក៏​មាន​ដុំ​ទឹកកក​ធ្លាក់​មក​លើ​ក្បាល​ បណ្ដាល​ឲ្យ​ដួល រីឯ​អ្នក​ឃើញ​ហេតុការណ៍​ក៏​រត់​ទៅ​មើល ។ នារី​រង​គ្រោះ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។ ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​ថា​ ក្បាល​របស់​នាងរង​របួស និង​មាន​ស្នាម​ជាំ​ខ្លាំង ៕