ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនប្រុស​វាយ​បំផ្លាញទ្រព្យសម្បត្តិ​ក្នុងផ្ទះ បងស្រី​ទ្រាំ​មិន​បាន​ប្ដឹង​ប៉ូលិស​ចាប់ខ្លួន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​អតីត​ជា​មុខសញ្ញា​កាច់​សោ​.​ក​ម៉ូតូ ហើយ​ធ្លាប់​ជាប់​ពន្ធនាគារ​ជិត​១​ឆ្នាំ លុះ​ពេល​ចេញ​មក​វិញ​តែងតែ​អុកឡុក​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ជា​បន្តបន្ទាប់ ។ ដោយឡែក​ចុង​ក្រោយ​នេះ​បាន​ធ្វើ​សកម្មភាព​បោក​បំផ្លាញ​ចានឆ្នាំង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង និង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មានការ​ភិតភ័យ ហើយដោយ​អត់​ទ្រាំង​លែង​បាន ទើប​បងស្រី​បង្កើត​ប្ដឹង​សុំ​ឲ្យ​នគរបាល​ចាប់ខ្លួន​តែ​ម្ដង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​អតីត​ជា​មុខសញ្ញា​កាច់​សោ​.​ក​ម៉ូតូ ហើយ​ធ្លាប់​ជាប់​ពន្ធនាគារ​ជិត​១​ឆ្នាំ លុះ​ពេល​ចេញ​មក​វិញ​តែងតែ​អុកឡុក​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ជា​បន្តបន្ទាប់ ។ ដោយឡែក​ចុង​ក្រោយ​នេះ​បាន​ធ្វើ​សកម្មភាព​បោក​បំផ្លាញ​ចានឆ្នាំង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង និង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មានការ​ភិតភ័យ ហើយដោយ​អត់​ទ្រាំង​លែង​បាន ទើប​បងស្រី​បង្កើត​ប្ដឹង​សុំ​ឲ្យ​នគរបាល​ចាប់ខ្លួន​តែ​ម្ដង ។ ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ជា​ជនសង្ស័យ​រូប​នោះ​ឈ្មោះ ជា សុ​ផា​ន់​ណា អាយុ​២៩​ឆ្នាំ កន្លង​មក​ជន​នេះ​ធ្លាប់​បាន​ជាប់គុក​រយៈពេល​១០​ខែ​មក​ហើយ ពី​បទ​លួច​ម៉ូតូ​នៅ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។ និង​បាន​ចេញ​មក​វិញ​មាន​សេរីភាព​នៅ​អំឡុង​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ថ្វី​ដ្បិតតែ​មិន​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូត​ទៀត ប៉ុន្តែ​តែង​រករឿង​អុកឡុក​នៅ​ក្នុង​គ្រួសារ​ជា​ញឹកញាប់ ។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ថា ដោយសារ​តែ​បែប​នេះ ទើប​មិនសូវ​ត្រូវ​គ្នា​ជាមួយ​ស្ត្រី​ជា​បង​ឡើយ ដោយឡែក​នៅ​មុន​ពេល​កើតហេតុ ជន​ដៃដល់​បាន​រៀបចំ​ហូប​បាយ​ហើយ​បាន​បង្ករឿង​ទំនាស់​ក៏​ត្រូវ​បាន​បងស្រី​ទាញ​ចាន​សម្លរ​ចេញ ។ ពេល​នោះ​ជនសង្ស័យ​ខឹង​ច្រឡោ​តតួ​ង ហើយ​ក៏​បាន​បោក​ចានឆ្នាំង​ចោល​ខ្ទេចខ្ទីរ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង និង​បង្ក​ការ​ភ័យ​ខ្លាច​នៅ​ក្នុង​គ្រួសារ​ថែម​ទៀត​ផង ។ ដោយ​ទ្រាំ​លែង​បាន​បងស្រី​ក៏​បាន​ប្ដឹង​នគរបាល​ប៉ុស្តិ៍​កា​កាប​១​ចុះ​ចាប់ខ្លួន​សួរនាំ ប៉ុន្តែ​បន្ទាប់​ពី​បាន​ធ្វើការ​អប់រំ​រួច​នគរបាល​បាន​ដោះ​លែង​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ