ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​មី​យ៉ា​ន់​ម៉ា សុំ​លាលែង​ពី​តំណែង

6 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ប្រធានាធិបតី​មី​យ៉ា​ន់​ម៉ា លោក HTIN KYAW ជា​មនុស្ស​ជំនិត​របស់​លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី បាន​សុំ​លាលែង​កាលពី​ថ្ងៃ​ទី​២១ មីនា…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ប្រធានាធិបតី​មី​យ៉ា​ន់​ម៉ា លោក HTIN KYAW ជា​មនុស្ស​ជំនិត​របស់​លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី បាន​សុំ​លាលែង​កាលពី​ថ្ងៃ​ទី​២១ មីនា ជាមួយ​ការ​អនុវត្ត​ភ្លាម​ៗ ជិត​២​ឆ្នាំ​ក្រោយ​លោក​កាន់​តំណែងនេះ​មក ខណៈ​ប្រទេស​ស្ថិត​ក្នុង​ស្ថានភាព​ស្មុគស្មាញ ហើយ​រង​ការ​ចោទប្រកាន់​ពី​ការ​លុប​បំបាត់ចោល​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ។

ក្នុង​សេចក្តី​ប្រកាស​ខ្លី​មួយ​តាម FACEBOOK វិមាន​ប្រធានាធិបតី​និយាយ​ថា ប្រធានា​ធិបតី​​លោក HTIN KYAW បាន​ស្នើ​នា​ថ្ងៃ​ទី​២១ មីនា សុំ​លាលែង​ចេញពី​តំណែង ។

លោក HTIN KYAW ជាប​ញ្ញ​វ័ន​មួយ​រូប កូនប្រុស​របស់​កវី​មី​យ៉ា​ន់​ម៉ា​ល្បីឈ្មោះ​មួយ​រូប និង​​ជា​មិត្ត​តាំងពី​ក្មេង​ក្តី​មក​របស់​លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី បាន​ក្លាយ​កាលពី​ខែមេសា ឆ្នាំ​២០១៦ ជា​ជន​ស៊ី​វិល​ដំបូង​គេ​កាន់​តំណែង​ប្រធានាធិបតី​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ ។

ពុំ​មាន​ហេតុផល​ណាមួយ​ត្រូវ​បាន​លើក​ដោយ​វិមាន​ប្រធានាធិបតី​ពី​ការ​សុំ​លាលែង​នេះ​ឡើយ ក៏​ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា លោក HTIN KYAW ហាក់​មាន​រូបរាង​ស្គម​ខ្លាំង រយៈ​ពេល​​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ហើយ​មាន​លេច​ពាក្យ​ចចាមអារ៉ាម​នានា​ពី​សុខភាព​របស់​លោក​ផ្សាយ​ក្នុង​សារព័ត៌មាន ។

លោកស្រី​ស៊ូ​ជី ឱ្យ​មនុស្ស​ជំនិត​រូប​នេះ​កាន់​តំណែង​ប្រធានាធិបតី​គ្រាន់​ជា​និមិត្តរូប ព្រោះ
លោកស្រី​ពុំ​អាច​កាន់​តំណែង​នេះ​បាន មក​ពី​រដ្ឋធម្មនុញ្ញ​កំណត់​ហាម​មិន​ឱ្យ​នរណា​ម្នាក់​មានកូន​សញ្ញា​តិ​បរទេស​កាន់កាប់​តំណែង​ប្រធានាធិបតី ។ លោកស្រី​ស៊ូ​ជី មានកូន​ប្រុស​២​នាក់​សញ្ជាតិ​អង់គ្លេស​ដូច​ឪពុក​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ