ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចេះ​តិច​លោក​អើយ បើ​យ៉ាងហ្នឹង​ផុត​ពូជ​អស់ហើយ(មានវីដេអូ)

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ស្ត្រី​ថៅកែ​ឈ្មួញ​ជួញដូរ​សត្វព្រៃ​នៅ​ក្រុង​សែន​មនោ​រម្យ​ម្នាក់​ត្រូវ​បាន​ជំនាញ​អង្គការ​វ៉ា​យ​អេ​ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង ចុះ​ចាប់​ដល់​ដល់​ក្នុងផ្ទះ​ទាំង​ព្រឹក​ព្រលឹម នា​វេលា​ម៉ោង​០៦​និង​៣០​នាទី ថ្ងៃ​ទី ២១ ខែមីនា ឆ្នាំ​២០១៨ ។…

ខេត្តមណ្ឌលគិរី ៖ ស្ត្រី​ថៅកែ​ឈ្មួញ​ជួញដូរ​សត្វព្រៃ​នៅ​ក្រុង​សែន​មនោ​រម្យ​ម្នាក់​ត្រូវ​បាន​ជំនាញ​អង្គការ​វ៉ា​យ​អេ​ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង ចុះ​ចាប់​ដល់​ដល់​ក្នុងផ្ទះ​ទាំង​ព្រឹក​ព្រលឹម នា​វេលា​ម៉ោង​០៦​និង​៣០​នាទី ថ្ងៃ​ទី ២១ ខែមីនា ឆ្នាំ​២០១៨ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​បាន​ចុះ​ឃាត់​ចាប់​សត្វព្រៃ​នៅ​ចំណុច​ផ្សារ​គុម្ព​ប្ញ​ស្សី​ម្ចាស់​ឈ្មោះ សោម គឹ​ម​សាង ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ស្ថិត​នៅ​ភូមិ កណ្តាល សង្កាត់ ស្ពាន​មាន​ជ័យ ក្រុង សែន​មនោ​រម្យ ។

ប្រភព​បន្ត​ថា សត្វព្រៃ​ដែល​ចាប់​រួម​មាន ទី​១-​កាំ​ប្រ​ម៉ា​៥១.៥ គីឡូ​, ទី​២-​ត្រកួត​រស់​៤.៣០​គីឡូ​, ទី​៣-​កន្ធាយ​រស់​០៤​គីឡូ​, ទី​៥-​ក្តាន់​ញ៉ែង​៦.៣០​គីឡូ​, ទី​៦-​ឆ្មាបា​ងាប់​៥,៣០​គីឡូ​, ទី​៧-​សាច់​ឈ្លូស​៣២​គីឡូ​, ទី​៨-​សំពោច​ងាប់​២.៧០​គីឡូ​, ទី​៩-​ពស់ព្រៃ​ងាប់​១.៥០​គីឡូ និង​ទី​១០-​ក្រពះ​ប្រ​ម៉ា ចំនួន​០៣​សរុប​ចំនួន​១០​មុខ ស្មើរ​១១២.៦ គីឡូ ។ ប​ច្ចប្ប​ន្ន​ម្ចាស់ផ្ទះ និង​សត្វព្រៃ​ត្រូវ​បញ្ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ដើម្បី​ចាត់ការ​តាម​នីតិ​វិ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ