ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករបាតដៃប្រឡាក់ឈាមកំពុងបង្ហាញពីសកម្មភាពរបស់​ខ្លួន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តថា គិតត្រឹមម៉ោង​០៩ និង​៣០នាទីព្រឹកថ្ងៃទី១៩ មីនា នេះ ជន​​សង្ស័យ​ជា​ឃាត​ករ​ ត្រូវបាន​កម្លាំងនគរបាល​នាំមកដល់​ទីតាំង​ផ្ទះជួល(កន្លែងកើតហេតុសម្លាប់) ស្ថិតក្នុង​ភូមិដីថ្មី…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តថា គិតត្រឹមម៉ោង​០៩ និង​៣០នាទីព្រឹកថ្ងៃទី១៩ មីនា នេះ ជន​​សង្ស័យ​ជា​ឃាត​ករ​ ត្រូវបាន​កម្លាំងនគរបាល​នាំមកដល់​ទីតាំង​ផ្ទះជួល(កន្លែងកើតហេតុសម្លាប់) ស្ថិតក្នុង​ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ ដែលជាកន្លែង​​ជននេះ បានធ្វើ​សកម្មភាព​​សម្លាប់​នារី​រងគ្រោះ​យ៉ាងព្រៃផ្សៃបំផុតរួចទើបយកសពដាក់ក្នុង​ធុងទឹកកក​ទម្លាក់ចោល​នៅ​ជិត​ស្ពានព្រែកតាម៉ាក់ ។ ទន្ទឹម​នឹងនោះ កម្លាំងនគរបាល​ក៏​បានចុះស្វែងរកវត្ថុតាងដូចជាខ្សែភ្លើង និងកំប៉ុងស្ព្រាយ ដែល​ជន​នេះ​ប្រើ​សម្លាប់​នារីរងគ្រោះ​។

គួររំលឹកថា ព្រឹក​ថ្ងៃ​ទី​១៩ មីនា ជនសង្ស័យ​ជា​ឃាតករ​កាប់សម្លាប់​នារី​ម្នាក់​យក​សព​ដាក់​ក្នុង​ធុង​ទឹកកក នឹង​ត្រូវ​នាំ​មក​ធ្វើ​ត្រាប់​ពី​សកម្មភាព​របស់​ខ្លួន​នៅ​ចំណុច​ផ្ទះ​ជួល (​កន្លែង​កើតហេតុ​) ដែល​ជា​កន្លែង​ឆក់ និង​សម្លាប់​នាង ស្ថិត​ក្នុងភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ ដែល​ការ​នាំ​ខ្លួន​ជនសង្ស័យ គឺ​កម្លាំង​នគរបាល​ខេត្តកណ្តាល សហការ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ ។

​ជនសង្ស័យ​ឈ្មោះ សឿង សុខ​ផេង អាយុ​៣១​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ បើ​តាម​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ពី​ចម្លើយ​ជនសង្ស័យ​ជំហាន​ដំបូង​ថា ករណី​ខាងលើ​នេះ ជា​អំពើ​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្តទៀត ។

គួររំលឹកថា ៖

ចាំមើល៍សកម្មភាព​ជនជា​ឃាតករ​ធ្វើត្រាប់​ថាព្រៃ.ផ្សៃ​បែប​​ណា នាបន្តិចទៀតនេះ

 

អត្ថបទសរសេរ ដោយ