ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ថ្ងៃ​ឆេះ​រថយន្ត​២​គ្រឿង​ដោយសារ​ឆ្លង​ប្រព័ន្ធ​ភ្លើង

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល​២​ថ្ងៃ ឆេះ​រថយន្ត​២​គ្រឿង​ដោយសារ​ឆ្លង​ប្រព័ន្ធ​ភ្លើង ។ ដោយ​ក្នុង​នោះ​១​ករណី​បាន​កើតឡើង​នៅ​ស្រុក​ព្រះនេត្រព្រះ នៅ​វ​ម៉ោង​០៥​ល្ងាច ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល​២​ថ្ងៃ ឆេះ​រថយន្ត​២​គ្រឿង​ដោយសារ​ឆ្លង​ប្រព័ន្ធ​ភ្លើង ។ ដោយ​ក្នុង​នោះ​១​ករណី​បាន​កើតឡើង​នៅ​ស្រុក​ព្រះនេត្រព្រះ នៅ​វ​ម៉ោង​០៥​ល្ងាច ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​រំដួល ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និង​ករណី​ទី​២ នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​រង​នូ​ង​នូវ​ការ​ខូចខាត​ម៉ាក​តូ​យ៉ូ​តា​កាម​រី ស៊េរី​៩៣ ពណ៌​សម្បក​ឪឡឹក ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២E-5208 កំពុង​បើកបរ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​រំដួល ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ក៏​ឆ្លងភ្លើង​បណ្ដាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ឡើង ប៉ុន្តែ​អ្នកបើកបរ​អ្នក​រួម​ដំណើរ និង​អ្នកដំណើរ​មិន​មាន​អ្នក​ណា​រង​របួស ឬ​ស្លាប់​ឡើយ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា តាម​ការ​រៀបរាប់​ពី​អ្នកបើកបរ​រថយន្ត​ឈ្មោះ ម៉ក់ សំ​អុល ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា នៅ​ពេល​ដែល​បើកបរ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​ក៏​ឆ្លង​ចរន្ដអគ្គិសនី​ឆាបឆេះ​ឡើង​បង្ក​ឲ្យ​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង បើ​ទោះបី​អ្នក​ជិៈ​ក្នុង​រថយន្ត​ស្ទើរ​រត់​ចេញ​មិន​ទាន់ ។ ដោយឡែក​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ ក៏​មាន​រថយន្ត​ម៉ាក​ឡុ​ច​ស៊ី​ស ពណ៌​ស្ករ គ្មាន​ស្លាក​លេខ ត្រូវ​បាន​ឆាបឆេះ ខណៈ​ពេល​អ្នកបើកបរ​យក​រថយន្ត​មក​សប់​កង់ នៅ​ជិត​មន្ទីរ​នគរូបនីយកម្ម​សំណង់ និង​សូ​រិ​យោ​ដី ខេត្តបន្ទាយមានជ័យ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ ក៏​ដូច​ជា​អ្នកបើកបរ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បងប្អូន​បាន​ពឹង​ឲ្យ​បើករថយន្ត​មក​សប់​កង់ ពេល​ឈប់​កំពុង​តែ​សប់​កង់​នោះ ក៏​ស្រាប់តែ​គេ​ឃើញ​មាន​ផ្សែង​ឆេះ​ហុយ​នៅ​ផ្នែក​ម៉ាស៊ីន ស្រប​ពេល​នោះ ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​ជួយ​យក​បំពង់​ឧស្ម័ន​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ និង​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​បាល​ខេត្ត​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ ។ ករណី​នេះ​រថយន្ត​ឆេះ​តែ​ផ្នែក​ម៉ាស៊ីន​ខាង​មុខ ។ បើ​តាម​ការ​សន្និដ្ឋាន គឺ​បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ