ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​មក​ពី​ធ្វើការ​ជន​មិន​ស្គាល់​កា.ប់​មួយ​ដាវ​រង​របួសធ្ងន់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​កាប់​មួយ​ដាវ​រង​របួសធ្ងន់​សង្ស័យ​ជា​រឿង​គំនុំ ឬ​កាប់​ប្លន់​យក​ម៉ូតូ Zoomer-X បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​កាប់​មួយ​ដាវ​រង​របួសធ្ងន់​សង្ស័យ​ជា​រឿង​គំនុំ ឬ​កាប់​ប្លន់​យក​ម៉ូតូ Zoomer-X បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ ជឹ​ម ឧត្តម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​​​នៅ​បន្ទប់​ជួល​នៅ​ម្តុំ​លូ​ប្រាំ ស្ថិត​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និង​មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ។ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក Zoomer-X ពណ៌​ខ្មៅ​លា​យស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១FP-៩៥៨៣ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក Zoomer-X បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ជិះ​ម្នាក់ឯង លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ជន​បង្ក​មាន​គ្នា​២​នាក់​បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​មិន​ចាំ​ផ្លា​ក​លេខ​ជិះ​ស្រប​ជាមួយ​ជន​រង​គ្រោះ​ដោយ​បើក​មក​ពីក្រោយ​ទន្ទឹម​នឹង​ម៉ូតូ​ជន​រង​គ្រោះ ស្រាប់តែ​ជន​បង្ក​ខាងលើ​ប្រដាប់​ដោយ​ដាវ​មួយ​ដើម​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ក្បាល​ផ្នែក​ខាងឆ្វេង​បណ្តាល​ឱ្យ​ដួល​ភ្លាម​ៗ​ផង​ដែរ សំណាង​ហើយ​ដែល​ជន​រង​គ្រោះ​ពាក់មួក​ការពារ​សុវត្ថិភាព ។ ពេល​ជន​រង​គ្រោះ​ដួល​ប្រលាក់​សុទ្ធតែ​ឈាម​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ឃើញ​ជន​រង​គ្រោះ​ដួល​ស្មានថា គ្រោះថ្នាក់​ចរាចរណ៍​បាន​នាំ​គ្នា​មក​ជួយ​ភ្លាម​ៗ​នោះ​ដែរ​ស្រាប់តែ​ឃើញ​ជន​បង្ក​មាន​ដាវ​ហើយ​ជិះ​ទៅ​មុខ​បាត់​ទៅ ។

បើ​តាម​សំដី​ជន​រង​គ្រោះ​បាន​និយាយ​ថា គាត់​មិន​ដែល​មាន​ទំនាស់​ជាមួយ​ជន​ដៃដល់​ទេ ហើយ​គាត់​បាន​បញ្ជាក់​ទៀត​ថា រូប​គាត់​ទើប​ចេញពី​ធ្វើការ​នៅ​កា​រ៉ា​ស់​រថយន្ត​នៅ​ម្តុំ​កន្លែង​លក់​សាច់ក្រក ខណៈ​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​ខាងលើ​កាប់​គាត់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​នាំ​ជន​រង​គ្រោះ​ទៅ​ព្យា​ល​នៅ​មន្ទីរពេទ្យ សុខា កំ​បូល ហើយ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​ពេក​មន្ទី​ពេទ្យ​បាន​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ភ្លាម​ៗ​ផង​ដែរ ។ ចំណែក​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​ករណី​ខាងលើ​នេះ ជា​រឿង​គំនុំ​ឬ​ក៏​ជា​ករណី​កាប់​ប្លន់​យក​ម៉ូតូ​រង់ចាំ​ជន​រង​គ្រោះ​បាន​ធូរស្រាល​បន្តិច​ទៅ​ដាក់​ពាក្យបណ្តឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ