ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ABA ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ឡើង​វិញ អគារ​ការិយាល័យ​កណ្តាល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ធនាគារ ​ABA ដែល​ជា​សមាជិក​នៃ​សម្ពន្ធ​ធនាគារជាតិ​កា​ណា​ដា បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ឡើង​វិញ នូវ​អគារ​ការិយាល័យ​កណ្តាល​ (​អគារ​ថ្មី​) ​និង​អគារ​សេវា​អតិថិជន កាលពី​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ​ ៖ ធនាគារ ​ABA ដែល​ជា​សមាជិក​នៃ​សម្ពន្ធ​ធនាគារជាតិ​កា​ណា​ដា បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ឡើង​វិញ នូវ​អគារ​ការិយាល័យ​កណ្តាល​ (​អគារ​ថ្មី​) ​និង​អគារ​សេវា​អតិថិជន កាលពី​ថ្ងៃ​ទី​១៤ មីនា​។​ពិធី​នេះ មានការ​អ​ញ្ចើ​ញ​ចូលរួម​ជា​កិត្តិ​យស​ពី​លោក Askhat Ahikhanov នាយក​ប្រតិបត្តិ​ធនាគារ ABA និង លោក Louis Vachon នាយក​ប្រតិបត្តិ​ធនាគារជាតិ​កា​ណា​ដា​។

លោក Askhat Ahikhanov នាយក​ប្រតិបត្តិ​ធនាគារ ABA មាន​ប្រសាសន៍​ថា​៖ « ការ​បើ​សម្ពោធ​ជា​ផ្លូវការ​នៃ​អគារ​ការិយាល័យ​កណ្តាល ដែល​បាន​ជួសជុល និង​តុបតែង​លម្អ​ថ្មី​នេះ ជាមួយ​អគារ​សេវា​អតិថិជន​ប្រចាំ​ការិយាល័យ​កណ្តាល​ដែល​ស្ថិត​នៅ​ចំ ចំណុច​បេះដូង​នៃ​រាជធានី​ភ្នំពេញ​របស់​យើង​»​។

លោក​បន្ត​ថា ​អគារ​ដែល​យើង​ទាំងអស់​គ្នា​កំពុង​ស្ថិត​នៅ​ពេល​នេះ បាន​ចាប់ផ្តើម​យុគ​សម័យ​ទំនើប​របស់​ធនាគារ ABA កាលពី​ឆ្នាំ​២០១៦ ដែល​កាល​ណោះ វា​ជា​ការិយាល័យ​កណ្តាល​ផង និង​ជា​សាខា​មួយ​របស់ ABA​ផង​។ យើង​ដឹង​ហើយ​ថា យើង​ត្រូវ​វិវឌ្ឍន៍​អគារ​ដ៏​ទំនើប​ និង​ថ្មី​មួយ​នេះ ។​ ឥឡូវនេះ​យើង​មាន​កន្លែង​ធំ​ទូលាយ សម្រាប់​ប្រជុំ ពិភាក្សា​ការងារ ក៏​ដូច​ជា​កិច្ចការ​ និង​សកម្មភាព​កម្សាន្ត​ ដើម្បី​ប្តូរ​បរិយាកាស​របស់​បុគ្គលិក​យើង​ផង​ដែរ​»​។

លោក​លើក​ឡើង​ថា ការ​បើក​អគារ​សេវា​អតិថិជន​ប្រចាំ​ការិយាល័យ​កណ្តាល នៅ​ចំណុច​​​ស្តុ​ប​ត្រង់​កែង​មហាវិថី​ព្រះ​សីហ​នុ និង​ផ្លូវ​៦៣ បង្កើត​ឡើង​ក្នុង​គោលបំណង​ពង្រឹង​គុណភាព​សេវា​អតិថិជន​ឱ្យ​ប្រសើរ​ឡើង ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​អតិថិជន​ដែល​បន្ត​កើន​ឡើងជា​លំដាប់​។​ អគារ​សេវា​អតិថិជន​បាន​បន្ថែម​ម៉ោង​ប្រតិបត្តិការ ព្រម​ទាំង​បើក​ដំណើរការ​៧​ថ្ងៃ ក្នុង​មួ​យស​ប្តា​ហ៍ និង​រយៈពេល​១២​ម៉ោង ក្នុង​មួយ​ថ្ងៃ ដែល​នឹង​ផ្តល់​ភាព​ងាយស្រួល​បន្ថែម​ទៀត​ដល់​អតិថិជន​។

លោក Louis Vachon នាយក​ប្រតិបត្តិ​ធនាគារជាតិ​កា​ណា​ដា​ មាន​ប្រសាសន៍​ថា សមិទ្ធ​ផល​​នេះ ជា​និមិត្តរូប​នៃ​ការ​ប្តេជ្ញា ចិត្ត​ដ៏​រឹង​មាំ​របស់​សម្ពន្ធ ធនាគារជាតិ​កា​ណា​ដា​នៅ​កម្ពុជា​។​ ការ​វិនិយោគ​ដំបូង​នៅ​ក្នុង​ធនាគារ ABA បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៤​មក ។​

ការ​​បន្ត​ពង្រឹង​ភាព​ជា​ដៃគូ បាន​នាំ​ឆ្ពោះទៅ​រក​ជំហាន​ជោគជ័យ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ឆ្នាំ​២០១៦ ជាមួយនឹង​លទ្ធកម្ម​ភាគហ៊ុន​រហូត​៩០% នៅ​ក្នុង​ធនាគារ ABA​។

លោក​បន្ត​ថា ​៖ «​យើង​ពិតជា​មាន​មោទនភាព​ដោយ​ធនាគារ ABA បាន​ក្លាយជា​ផ្នែក​មួយ​នៃ​​សម្ពន្ធ​ធនាគារ​ជាតិ​កា​ណា​ដា ក្នុង​ការ​បម្រើសេវា​ដល់​ប្រជាជន ក៏​ដូច​ជា​ប្រទេស​កម្ពុជា​​​ទាំងមូល​។​ ស្ថាប័ន​ទាំង​ពីរ មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ជួយ​ដល់​សហគ្រិន និង​អាជីវ​កម្ម​គ្រួសារ​, ​ផ្តល់​សេវា​ឈានមុខ​ដល់​អតិថិជន​ទាំងអស់​, ​ផ្តល់​ដំណោះស្រាយ​ធនា​គារ​​បែប​ឌី​ជី​ថ​ល​ទំនើប​ឈានមុខ និង​រក្សា​បទដ្ឋាន​អភិបាលកិច្ច​ល្អ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ