ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ថ្មី​របស់​ជនជាតិ​យួន​យក​គ្រឿងញៀ.ន​ដាក់​ក្នុង​ក្បាល​មេក្រូ​ហ្វូ​ន​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​វេលា​ម៉ោង​១០​និង​៥០​នាទី ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រ​និគម​​ចុះ​បង្ក្រាប​ករណី​ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ស្ថិត​នៅ​ភូមិ​តា​ច្រនៀង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ នៅ​វេលា​ម៉ោង​១០​និង​៥០​នាទី ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រ​និគម​​ចុះ​បង្ក្រាប​ករណី​ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ស្ថិត​នៅ​ភូមិ​តា​ច្រនៀង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនជាតិ​យួន​​ម្នាក់ ខណៈ​ដែល​លួច​ដាក់​ថ្នាំ​ញៀន​ក្នុង​ក្បាល​មេក្រូ​ហ្វូ​ន រួច​នាំ​យក​ធ្វើការ​សួរនាំ​នៅ​ការិ​យា​ល័យ​ជំនាញ​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត ។

ជនសង្ស័យ​មានឈ្មោះ ង្វៀ​ង យ៉ាំ​ង​ទៀង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់ មាន​ទីលំនៅ​ស្នាក់​នៅ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប (​ចាត់ចែង​គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។ បន្ទាប់​ពី​ឃាត់ខ្លួន​កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​០១​កញ្ចប់ ស្មើនឹង​ទំងន់​០,២​ក្រាម​ទាំង​សំបក និង​ទូរស័ព្ទ​ដៃ​០១​គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ