ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ដា​នី​តា ព្រមាន​ប្តឹង​ម្ចាស់​ផលិតកម្ម​មួយ​ដែល​មិន​ឱ្យ​លុយ​គ្រប់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង សូ​ដា​នី​តា បាន​ចេញ​សារ​ព្រមាន​ប្តឹង​ម្ចាស់​ផលិតកម្ម​មួយ​​ដែល​មិន​ព្រម​ផ្តល់​លុយ​ថត​ឱ្យ​នាង​បាន​គ្រប់គ្រាន់​។ សូ​ដា​នី​តា នឹង​ត្រៀម​ចាត់​វិធាន​តាម​ផ្លូវច្បាប់ និង​លក្ខខណ្ឌ​នានា​តាម​កុងត្រា ប្រសិនបើ​ម្ចាស់​​ផលិតកម្ម​រូប​នោះ​មិន​ចេញ​មុខ​ដោះស្រាយ​ឱ្យ​បាន​ចប់​។ តាម​រយៈ​សារ​ដែល…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង សូ​ដា​នី​តា បាន​ចេញ​សារ​ព្រមាន​ប្តឹង​ម្ចាស់​ផលិតកម្ម​មួយ​​ដែល​មិន​ព្រម​ផ្តល់​លុយ​ថត​ឱ្យ​នាង​បាន​គ្រប់គ្រាន់​។

សូ​ដា​នី​តា នឹង​ត្រៀម​ចាត់​វិធាន​តាម​ផ្លូវច្បាប់ និង​លក្ខខណ្ឌ​នានា​តាម​កុងត្រា ប្រសិនបើ​ម្ចាស់​​ផលិតកម្ម​រូប​នោះ​មិន​ចេញ​មុខ​ដោះស្រាយ​ឱ្យ​បាន​ចប់​។

តាម​រយៈ​សារ​ដែល សូ​ដា​នី​តា បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់​ថា ថ្ងៃនេះ នាង​ខ្ញុំ​នឹង​តេ​ទៅ​ម្ចាស់​ផលិតកម្ម​មួយ​ (សូម​មិន​ទាន់​បញ្ចេញ​ឈ្មោះ ព្រោះ​នៅ​ទុក​កិត្តិយស នឹង​ទុក​ពេល​​ឱ្យ​ចេញ​មុខ​ដោះស្រាយ​),,, ព្រោះ​នាង​ខ្ញុំ​ចង់​សួរ​ឱ្យ​ដឹង​ច្បាស់​ជា​មុន មុន​នឹង​សំរេច​ចិត្ត​ធ្វើ​អ្វី​មួយ? ទី​១-សួរ​ថា តើ​រឿង​ហ្នឹង ពេល​ណា​ថត​ចប់ ?,,, ទី​២-តើ​លុយ​ខ្ញុំ​ពេល​ណា​បើក​ឱ្យ?,,, ​ទី​៣-តើ​ហេតុ​អី​មិន​ឆ្លើយ​តប​នឹង​ខ្ញុំ ហើយ​ Block Facebook ខ្ញុំ​ទៀត ? ហើយ​បើ​​ម្ចាស់​ផលិតកម្ម​ម្នាក់​នោះ​ នៅ​តែ​មិន​លើក​ទូរ​ស័ព្ទ​ខ្ញុំ​ទៀត ខ្ញុំ​នឹង​ធ្វើ​តាម​ច្បាស់ កុងត្រា​ខ្ញុំ​មាននៅ​ដៃ​។

បើ​តាម សូ​ដា​នី​តា រឿង​នេះ​ម្ចាស់​ផលិតកម្ម​ម្នាក់​ហ្នឹងថត​លក់​ឱ្យ​ប៉ុស្តិ៍​លេខ៥ ក្រុង​ពាលី​ប្រហែល​​ខែ​២ ,២០១៧ , ចេញ​ថត​ខែ​៦,២០១៧.  រហូត​ដល់​អី​ឡូ​វ ខែ​៣.២០១៨ នៅ​មិន​ទាន់​​ចប់ លុយ​ក៏​ឱ្យ​មិន​អស់ តេ​មិន​លើក សួរ​មិន​ឆ្លើយ​, ។​ នាង​បញ្ជាក់​ថា លុយ​មិនមែន​សំខាន់​ណាស់ណា​ទេ សំខាន់​ម្ចាស់​ផលិតកម្ម​ម្នាក់​នោះ​មិន​ចេញ​មុខ​ដោះស្រាយ​ជាមួយ​ខ្ញុំ ទោះ​ខ្ញុំ​សួរ​ផ្តាំ​តាម​គេ​ក៏​មិន​មាន​ចម្លើយ , មនុស្ស​ស្លូត​យ៉ាងណា​ក៏​ដោយ ក៏​ការ​ទ្រាំ​មាន​កំណត់​ដែរ​។

ជា​ការ​កត់សម្គាល់​នេះ ​មិនមែន​ជា​លើក​ទី​មួយ​ទេ សម្រាប់​រឿង​ខាងលើ​បាន​កើតឡើង​លើ​​តារា​សម្តែង ពោល​គឺកន្លង​មក​មាន​តារា​មួយ​ចំនួន​ទៀត​ក៏បាន​ជួបប្រទះ​នូវ​រឿង​មួយ​នេះ​ដូច​គ្នា​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ