ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ស្ទែ​ម​ដើម្បី​ស្ត្រី​សម្រាប់​សមភាព​យេ​ន​ឌ័​រ​ក្នុង​វិស័យ​ស្ទែ​ម​

6 ឆ្នាំ មុន
  • ភ្នំពេញ

​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា បាន​ដាក់​ដំណើរការ​គម្រោង​ថ្មី​មួយ​ ​ដើម្បី​អបអរ​ដល់​វត្ត​មាន​ស្ដ្រី​ដែល​ជា​អ្នកជំនាញ​ផ្នែក​ស្ទែ​ម ។ គម្រោង​នេះ​មានឈ្មោះ​ថា កម្មវិធី​ស្ទែ​ម ​ដើម្បី​​ស្ត្រី ហើយ​មាន​ទិស​ដៅ​លើកកម្ពស់​អ្នកជំនាញ​ស្ទែ​ម​កម្ពុជា​ដែល​ជា​ស្ដ្រី បង្កើន​តម្លៃ​ស្ដ្រី​ក្នុង​សង្គម និង​ជួយ​ឱ្យ​ការងារ​ស្ដ្រី​ក្នុង​ផ្នែក​ស្ទែ​ម​មាន​លក្ខណៈ​ទូទៅ…

​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា បាន​ដាក់​ដំណើរការ​គម្រោង​ថ្មី​មួយ​ ​ដើម្បី​អបអរ​ដល់​វត្ត​មាន​ស្ដ្រី​ដែល​ជា​អ្នកជំនាញ​ផ្នែក​ស្ទែ​ម ។ គម្រោង​នេះ​មានឈ្មោះ​ថា កម្មវិធី​ស្ទែ​ម ​ដើម្បី​​ស្ត្រី ហើយ​មាន​ទិស​ដៅ​លើកកម្ពស់​អ្នកជំនាញ​ស្ទែ​ម​កម្ពុជា​ដែល​ជា​ស្ដ្រី បង្កើន​តម្លៃ​ស្ដ្រី​ក្នុង​សង្គម និង​ជួយ​ឱ្យ​ការងារ​ស្ដ្រី​ក្នុង​ផ្នែក​ស្ទែ​ម​មាន​លក្ខណៈ​ទូទៅ ទន្ទឹម​នឹង​ការ​លើក​កម្ពស់​យុវតី​កម្ពុជា​ដើម្បី​ទទួល​បាន​គំនិត​លើ​ការ​សម្រេចចិត្ត​ពី​អនាគត​របស់​ពួក​គេ។

នៅ​ក្នុង​គម្រោង​ស្ដែ​ម​ដើម្បី​ស្ត្រី យើងខ្ញុំ​មានកម្ម​វិធី​កាហ្វេ​វិទ្យាសាស្ត្រ​ដែល​ជា​កម្មវិធី​ខ្សែ​ស៊េរី​ផ្ដោត​លើ​ការ​លើក​ស្ទួយ​អ្នកជំនាញ​ស្ទែ​ម​កម្ពុជា​ដែល​ជា​ស្ត្រី​។ កម្មវិធី​កាហ្វេ​វិទ្យា​សាស្ត្រ​ផ្ដល់​ឱកាស​ដល់​មហាជន​ក្នុង​ការ​ជួបជុំ​ជាមួយ​អ្នកជំនាញ​ស្ទែ​ម​នៅ​ក្នុង​បរិយា​កាស​មួយ​បែប​លំហែ ដើម្បី​ជជែក​កម្សាន្ត​និង​ស្ដាប់​ពី​ជីវិត ផលវិបាក និង​ក្ដី​សង្ឃឹម​របស់​ភ្ញៀវ​​ក​ត្តិ​យស​លើ​អនាគត​ស្ទែ​ម​។

កម្មវិធី​ដំបូង​នេះ​នឹង​ពិភាក្សា​ជុំវិញ​ការងារ​វិស្វកម្ម ហើយ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង ៣ រសៀល នៅ​ហាង​កាហ្វេ Café Tiara Lounge ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌទួលគោក​។ ភ្ញៀវ​ក​ត្តិ​យស​ដំបូង​របស់​យើង ​គឺ​អ្នកស្រី​បណ្ឌិត គ្រី ណា​ល់​លីស ព្រឹទ្ធបុរស​នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ទេព​កោសល្យ​ធនធាន​រ៉ែ និង​ភូគព្ភសាស្ត្រ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។ សូម​អញ្ជើញ​សារ​ណ​ជន​ទាំង​បុរស និង​ស្រី្ត​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។

​គំនិត​ផ្ដួចផ្ដើម​នៃ​កម្មវិធី​នេះ​ គឺ​ធ្វើ​ឡើង​មុនគេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​មាន​បំណង​​បំផុសគំនិត និង​បណ្ដុះ​ចំណាប់អារម្មណ៍​របស់​យុវតី​កម្ពុជា​ពាក់ព័ន្ធ​នឹង​ផ្នែក​វិទ្យា​សាស្ត្រ តាម​រយៈ​បុគ្គល​គំរូ​វ​ជ្ជ​មាន​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គ​ហ​ទំព័រ http://www.stemcambodia.ngo/stem-sisters-cambodia/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ