ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ នរៈ​ពិ​ទូ បង្ហាញខ្លួនជា​សាធារណៈ​លើក​ដំបូងក្រោយ​មានរឿង​អាស្រូវ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​លោក​ថៃ នរៈ​ពិ​ទូ បាន​បង្ហាញ​មុខជា​សាធារណៈ​ជា​ថ្មី បន្ទាប់​ពី​រង​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​ទៅ​នឹង​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​អំឡុង​ដើមឆ្នាំ​២០១៧ នៅ​ខេត្តបាត់ដំបង​ទី​ដែល​លោក​បាន​បង្កើត​មុខរបរ​បើក​ក្លឹ​ប​កម្សាន្ត​មួយ​។ លោក​ថៃ នរៈ​ពិ​ទូ…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​លោក​ថៃ នរៈ​ពិ​ទូ បាន​បង្ហាញ​មុខជា​សាធារណៈ​ជា​ថ្មី បន្ទាប់​ពី​រង​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​ទៅ​នឹង​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​អំឡុង​ដើមឆ្នាំ​២០១៧ នៅ​ខេត្តបាត់ដំបង​ទី​ដែល​លោក​បាន​បង្កើត​មុខរបរ​បើក​ក្លឹ​ប​កម្សាន្ត​មួយ​។

លោក​ថៃ នរៈ​ពិ​ទូ មាន​វត្តមាន​ជាមួយ​ឪពុក​របស់​លោក ក្នុង​ទិវា​វប្បធម៌​ជាតិ​នៅ​កោះ​ពេជ្រ កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែ​មិ​នា ឆ្នាំ​២០១៨ ។

ការ​បង្ហាញ​មុខជា​សាធារណៈ និង​លើក​ដំបូង​ក្រោយ​ជួប​រឿងអាស្រូវ​របស់​ថៃ នរៈ​ពិ​ទូ នា​ពេល​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ពី​ស្រទាប់​មហាជន ក្រោយ​ពេល​លោក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។

រូបភាព​មួយ​សន្លឹក​ដែល​មាន​វត្តមាន​របស់​លោក​ថៃ នរៈ​ពិ​ទូ ចូលរួម​ក្នុង​ពិធី​នោះ​ត្រូវ​ឪពុក​របស់​លោក​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ក្នុង​ពេល​ដែល​មានការ​ចោទសួរ​ថា អតីត​ហ្វ្រេ​ស៊ី​រូប​នេះ​បាន​រួច​ផុត​ពី​ការ​ចោទប្រកាន់​ទោស​តាំងពី​ពេល​ណា​មក ។

តាម​ការ​អង្កេត​ពី​មជ្ឈដ្ឋាន​នានា​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ​បង្ហើប​ឲ្យ​ដឹង​ថា ថៃ នរៈ​ពិ​ទូ ហាក់​បង្ហាញ​ភាព​ស្ងៀមស្ងាត់​មិន​ញញឹមញញែម​ច្រើន​ឡើយ សូ​ម្បី​តែ​ការ​ចេញ​ទទួល​រាក់ទាក់​ជាមួយ​មិត្ត​ភ​ក្កិ​ក្នុង​ចង្កោម​សិល្បៈ​ដូច​គ្នា​ក៏​គ្មាន​ដែរ ។

ការ​បង្ហាញ​មុខជា​ថ្មី​របស់​ថៃ នរៈ​ពិ​ទូ ត្រួ​វ​គេ​សន្និដ្ឋាន​បាន​ថា អតីត​តារា​សម្តែង​រូប​នេះ​ពិតជា​បាន​រួច​ផុត​ពី​ទោស ហើយ​ទំនងជា​អាច​នឹង​ចាប់ផ្តើម​អាជីព​សិល្បៈ​ជា​ថ្មី​ឡើង​វិញ។

ជុំវិញ​បញ្ហា​នេះ​ទាំង​ថៃ នរៈ​ពិ​ទូ និង​ក្រុម​គ្រួសារ​របស់​លោក​នៅ​មិន​ទាន់​ឃើញ​បញ្ជាក់​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ ខណៈ​ពេល​ដែល​ការ​សាកសួរ​ពី​អ្នក​សារព័ត៌មាន​នា​ពេល​នោះ​គឺ​មិន​អាច​ធ្វើ​ឡើង​បាន ។

អតីត​តារា​សម្តែង និង​ជា​អតីត​ហ្វ្រេ​ស៊ី​លេខ​១ ថៃ នរៈ​ពិ​ទូ បាន​បង្កើត​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ជា​ថ្មី ក្រោយ​តារា​រូប​នេះ និង​បក្សពួក​មួយ​ចំនួន​ទៀត​ត្រូវ​សមត្ថកិច្ច​ខេត្តបាត់ដំបង​ចាប់ខ្លួន​ព្រោះតែ​មានការ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ថ្នាំ​ញៀន ។ ក្រៅពី​លោក​ក៏​មាន​ភរិយា​​គឺ​អ្នក​នាង​អោ​ក​រតនៈ​ប៉ុ​ណ្ណិ​កា និង​បក្សពួក​មួយ​ចំនួន​ទៀត​ផង​ដែរ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។ ការ​ចាប់ខ្លួន​នេះ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧ នៅ​ហាង​ខារ៉ាអូខេ​មួយ​ដោយ​រក​ឃើញ​ថា​ពួក​គេ​បាន​ប្រើប្រាស់ រក្សា​ទុក និង​ជួញដូរ​សារធាតុ​ញៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ