ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ សូ​នី​តា ចេញ​មុខ​បកស្រាយ​រូបភាព​យល់​ច្រឡំ​ជា​ភរិយា​លោក ខេ​មរៈ សិរីមន្ត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារា​សម្តែង នៅ សូ​នី​តា បាន​ចេញ​មក​បកស្រាយ​ជុំវិញ​រឿង​រ៉ាវ​ដែល​បាន​កើត ជុំវិញ​រូបថត​មួយ​សន្លឹក​ជាមួយនឹង​លោក ខេ​មរៈ សិរីមន្ត ជាមួយ​ក្មេង​ប្រុស​២​នាក់…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារា​សម្តែង នៅ សូ​នី​តា បាន​ចេញ​មក​បកស្រាយ​ជុំវិញ​រឿង​រ៉ាវ​ដែល​បាន​កើត ជុំវិញ​រូបថត​មួយ​សន្លឹក​ជាមួយនឹង​លោក ខេ​មរៈ សិរីមន្ត ជាមួយ​ក្មេង​ប្រុស​២​នាក់ ដែល​នាំឱ្យ​មហាជន​យល់​ច្រឡំ​ជា​ប្តី​ប្រពន្ធ​។

នៅ សូ​នី​តា ហាក់​មិន​មានការ​ខឹងសម្បា​ចំពោះ​ការ​យល់​ខុស​ពី​មហាជន​មួយចំនួន និង​ការ​​ចុះ​ផ្សាយ​ពី​បណ្តាល​សារព័ត៌មាន​នានា​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​នាង​បាន​សម្តែង​ការ​អរគុណ​ទៅ​វិញ​ចំពោះ​ការ​ចុះ​ផ្សាយ​។

តាម​រយៈ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក នៅ សូ​នី​តា បាន​បង្ហោះ​សារ​បកស្រាយ​ចំពោះ​រូបថត​ខាងលើ​នោះ​ថា អរគុណ​ដែល​បាន​ចុះ​ផ្សាយ ទាំង​អស់នេះ​គឺជា​កំរង​រូបថត​ដែល​នាង​ខ្ញុំ​បាន​​ចូលរួម​សម្តែង​ក្នុង​បទ «គ្មាន​អ្នក​ណា​ល្អ​ជាង​ប្រពន្ធ» របស់​បង ខេ​មរៈ ​សិរីមន្ត ហើយ​នឹង​ត្រៀម​ចេញ MV ឆាប់​ៗ ហើយ​មាន​គ្រប់​រូបភាព​ពី​ជីវិត​ប្តី​ប្រពន្ធ ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​​​នៃ​សង្គម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ