ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​លួស​ឆក់​កណ្តុរស៊ីស្រូវ បែរជា​ឆក់​មនុស្ស​ស្លា.ប់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដើរ​បាញ់​កណ្តុរ​មាន​គ្នា​បី​នាក់​ នៅពេល​យប់​ដើរ​ទាក់​ខ្សែលួស​ឆក់​កណ្តុរ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​ម្នាក់ ដែល​កើតឡើង​កាលពី​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​វាល​ភូមិ​-​ឃុំ​រហាល​ស្រុក​ព្រះនេត្រព្រះ ។…

ខេត្តបន្ទាយមានជ័យ ៖ ដើរ​បាញ់​កណ្តុរ​មាន​គ្នា​បី​នាក់​ នៅពេល​យប់​ដើរ​ទាក់​ខ្សែលួស​ឆក់​កណ្តុរ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​ម្នាក់ ដែល​កើតឡើង​កាលពី​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​វាល​ភូមិ​-​ឃុំ​រហាល​ស្រុក​ព្រះនេត្រព្រះ ។

មន្ត្រី​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ខ្សែលួស​ឆក់​កណ្តុរ​ឆក់​ស្លាប់​ឈ្មោះ ប៉ា​ល់ បូ​រ៉ុ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​បន្ទាត់​បោះ ឃុំ​ទាន​កាំ ស្រុក​ព្រះនេត្រព្រះ ។

តាម​សំដី​សាច់ញាតិ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ដើរ​បាញ់​កណ្តុរ​រាល់​យប់​ឲ្យ​សាច់ញាតិ​លក់ ហើយ​នៅ​ថ្ងៃ​ជួប​គ្រោះថ្នាក់​កើតឡើង គឺ​ទៅ​ជាមួយ​អ្នក​ភូមិ​ជិតខាង​៣​នាក់ ពេល​ដើរ​បាញ់​កណ្តុរ​ពេល​យប់​បាន​ដើរ​ទាក់​ខ្សែលួស ដែល​កំពុង​ដាក់​ឆក់​កណ្តុរ​ស៊ី​ស្រូវ បណ្តាល​ឲ្យ​ដួល​ស្លាប់​ភ្លាម​ៗ​ជាប់​នឹង​ខ្សែលួស ។
ក្រោយ​ពេល​ឆក់​ដែល​ជាប់​ខ្សែ​រលួស​ឆក់​កណ្តុ​រហើយ​អ្នក​ទៅ​ជាមួយ​បាន​ជួយ​ដោះ ហើយ​តែ​ជួយ​មិន​ទាន់ បណ្តាល​ស្លាប់​ជន​រង​គ្រោះ​នៅ​និង​កន្លែង ។

មន្ត្រី​នគរបាល​រូប​នោះ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ជន​រង​គ្រោះ​ត្រូវ​បាន​ខ្សែលួស​ឆក់​កណ្តុរ បណ្តាល​ឆក់​ស្លាប់​ត្រូវ​បាន​ធ្វើការ​ត្រួតពិនិត្យ ហើយ​ប្រគល់​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

គួរ​រំលឹក​ថា ករណី​ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​ខ្សែលួស​ឆក់​កណ្តុរ​ស៊ី​ស្រូវ បណ្តាល​ឲ្យ​ស្លាប់​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ច្រើន​ករណី​មក​ហើយ ហើយ​មាន​ករណី​ខ្លះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្តឹង​ម្ចាស់​ស្រែ ដែល​ដាក់ រាយ​ខ្សែលួស​ឆក់​កណ្តុរ​ការពារ​ស៊ី​ស្រូវ ដែល​បណ្តាល​ឲ្យ​ស្លាប់​នោះ​បាន​ប្តឹង​ទៅ​តុលាការ​ក៏​មាន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ