ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុក​ជាមួយ​ម៉ូតូ​ស្លា.ប់​៣​នាក់

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​រថយន្ត​នៅ​វេលា​ម៉ោង​៤​និង​០៥​នាទី​ជិត​ភ្លឺ​ថ្ងៃ​ទី​០៩ ខែ​មិ​នា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​រោងចក្រ​បារី​ស៊ី​ហ្គា ចន្លោះ​គីឡូម៉ែត្រ​១៩៨- ១៩៩…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​រថយន្ត​នៅ​វេលា​ម៉ោង​៤​និង​០៥​នាទី​ជិត​ភ្លឺ​ថ្ងៃ​ទី​០៩ ខែ​មិ​នា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​រោងចក្រ​បារី​ស៊ី​ហ្គា ចន្លោះ​គីឡូម៉ែត្រ​១៩៨- ១៩៩ ស្ថិត​នៅ​ភូមិ​អូរ ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ និង​រថយន្ត​នេះ​ដែរ ដែល​រថយន្ត​ពណ៌​ក្រហម ស្លាក​លេខ​២AK- ៩០៥០​មាន​ទិស​ដៅ​ពី​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​មួយ​គ្រឿង បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​០៣​នាក់ ភេទ​ប្រុស​ទាំងអស់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​តែ​កំពុង​ស្រាវជ្រាវ ចំណែកឯ​អ្នកបើកបរ​រថយន្ត​គេចខ្លួន​បាត់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ