ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដក​ពានរង្វាន់​​ពី​លោកស្រី​ស៊ូ​ជី ព្រោះ​នៅ​ស្ងៀម​រឿង​ពួក​រ៉ូ​ហ៊ីង​យ៉ា

6 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ សារមន្ទីរ HOLOCAUSTE ក្រុង​វ៉ា​ស៊ី​ន​តោន​កាលពី​ថ្ងៃ​ទី​៧ មីនា បាន​ដកហូត​ពី​មេដឹកនាំ​មី​យ៉ា​ន់​ម៉ា លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ពានរង្វាន់​មួយ​ដែល​ប្រគល់​ដល់​លោកស្រី…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ សារមន្ទីរ HOLOCAUSTE ក្រុង​វ៉ា​ស៊ី​ន​តោន​កាលពី​ថ្ងៃ​ទី​៧ មីនា បាន​ដកហូត​ពី​មេដឹកនាំ​មី​យ៉ា​ន់​ម៉ា លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ពានរង្វាន់​មួយ​ដែល​ប្រគល់​ដល់​លោកស្រី ព្រោះតែ​ការ​ប្រយុទ្ធ​របស់​លោកស្រី​ប្រឆាំង​អំណាច​ផ្តាច់​ការ និង​ដើម្បី​សេរីភាព មក​ពី​ភាព​អសកម្ម​របស់​លោកស្រី​ក្នុង​វិបត្តិ​ពួក​រ៉ូ​ហ៊ីង​យ៉ា ។

សារមន្ទីរ​នោះ​ក្នុង​សេចក្តី​ប្រកាស​មួយ​និយាយ​ថា យើង​សង្ឃឹមថា ក្នុង​ឋានៈ​ជា​មនុស្ស
គួរ​ឱ្យ​គោរព ព្រោះតែ​លោកស្រី​សន្យា​លើក​ស្ទួយ​ភាព​ថ្លៃថ្នូរ​របស់​មនុស្ស ព្រមទាំង​សិទ្ធិ​មនុស្ស​ជា​សាកល​សូម​លោកស្រី​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ថ្កោលទោស ហើយ​បញ្ឈប់​ភាព​សាហាវ​​នៃ​យុទ្ធនាការ​យោធា ហើយ​សូម​ឱ្យ​លោកស្រី​សម្តែង​សាមគ្គីភាព​ជាមួយ​ពួក​រ៉ូ​ហ៊ីង​យ៉ា ។ ក៏​ប៉ុន្តែ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី​ផ្ទុយ​ទៅ​វិញ បដិសេធ​ពុំ​រួម​សហការ​ជាមួយ​ពួក​អ្នកស៊ើប​អង្កេត អ​.​ស​.​ប ហើយ​បែរជា​បញ្ចេញ​វោហា​សាស្ត្រ​ចងកំហឹង ប្រឆាំង​សហគមន៍​រ៉ូ​ហ៊ីង​យ៉ា ។ ម្យ៉ាងទៀត​សារ​មន្ទីរ​នេះ​អំពាវនាវ​ដល់​លោកស្រី​ស៊ូ​ជី ឱ្យ​ប្រើ​អំណាច​ខាង​សីលធម៌ ដើម្បី​ឆ្លើ​ប​តប​ចំពោះ​សភាពការណ៍​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ