ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កង​កាយ​រិ​ទ្ធ​ម្នាក់​ជិះ​ម៉ូតូ​បុក​របង​ផ្ទះ​ដួល​បាក់​.​ក​ស្លា.ប់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អតីត​កង​កាយ​រិ​ទ្ធ នៅ​វិទ្យាល័យ ឥ​ន្ត្រ​ទេវី បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពី​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ​ក្នុង​ល្បឿន​លឿន​ពេក​មក​ដល់​ចំណុច​ផ្លូវ​កោង​ជ្រុល​ទៅ​បុក​ដើម​លុយ និង​របង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឱ្យ​បាក់​.​ក​ស្លាប់​យ៉ាង​អាណោចអាធម៌ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៧ ខែមីនា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អតីត​កង​កាយ​រិ​ទ្ធ នៅ​វិទ្យាល័យ ឥ​ន្ត្រ​ទេវី បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពី​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ​ក្នុង​ល្បឿន​លឿន​ពេក​មក​ដល់​ចំណុច​ផ្លូវ​កោង​ជ្រុល​ទៅ​បុក​ដើម​លុយ និង​របង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឱ្យ​បាក់​.​ក​ស្លាប់​យ៉ាង​អាណោចអាធម៌ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងលិច​វិទ្យាល័យ ឥ​ន្ត្រ​ទេវី ប្រមាណ​៣០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​២៣៧ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អតីត​កង​កាយ​រិ​ទ្ធ​នៅ​វិទ្យាល័យ ឥ​ន្ត្រ​ទេវី មានឈ្មោះ ខែ​ប រស្មី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ សព្វ​ថ្ងៃជា​បុគ្គលិក​នៅ​រោងកុន​មួយ​កន្លែង ស្នាក់​នៅ​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មានស្រុក​កំណើត​នៅ​ភូមិ​ញ៉ែងញ៉ង ស្រុក​តាំ​កក់ ខេត្តតាកែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​រង​គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​GB ពណ៌​កណ្តុរ​ប្រមេះ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១DC-៤០១១ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៣២៧ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត និង​ក្នុង​ល្បឿន​យ៉ាង​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​កោង​ស្រាប់តែ​ម៉ូតូ​រង​គ្រោះ​បត់​មិន​ទាន់​ជ្រុល​ចង្កូត​ឡើង​ទៅ​លើ​ខឿន​បណ្តាល​ឲ្យ​បុរស​រង​គ្រោះ​បោក​ក្បាល​ទៅ​នឹង​ដើម​លុយ​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធម៌ រីឯ​ម៉ូតូ​ជ្រុល​ទៅ​បុករ​របង​ស័ង្កសី​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ជាប់​នោះ​បណ្តាល​ឱ្យ​ក្រពឹត ចំណែកឯ​ម៉ូតូ​រង​ការ​ខូចខាត​បន្តិចបន្តួច ។

បើ​តាម​សម្តី​ពី​បុរស​ម្នាក់​ដែល​ជា​សន្តិសុខ​នៅ​វិទ្យាល័យ ឥ​ន្ត្រ​ទេវី និង​ជា​អ្នក​ស្គាល់គ្នា​ជាមួយនឹង​បុរស​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់ និង​បុរស​រង​គ្រោះ​បាន​ទៅ​ផឹកស៊ី​នៅផ្ទះ​របស់​មិត្តភក្តិ​នៅ​ម្តុំ​ផ្សារ​ដី​ហ៊ុយ មាន​គ្នា​ប្រាំ​នាក់​ផឹក​អស់​ស្រា​បៀរ​ចំនួន​កន្លះ​កេស ។ បន្ទាប់​មក​គាត់ និង​ជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​វិញ​ជាមួយ​គ្នា​ដោយ​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង លុះ​មក​ដល់​ចំណុច​កើតហេតុ​គាត់​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​មុន ហើយ​មិនដឹង​ថា យ៉ាងម៉េច​ទើប​បានជា​បុរស​ខាងលើ​ជិះ​ម៉ូតូ​ទៅ​បុក​របង​ផ្ទះ​គេ​បណ្តាល​ឱ្យ​ស្លាប់​បែប​នេះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​អោយ​ចុះ​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ខាងលើ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ។ ដោយឡែក​សព​បុរស​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​សាច់ញាតិ​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ញាណ​រង្សី​ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ