ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ព្យាបាល​រោគ​សញ្ញា​ឈឺបំពង់ក​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​ឈឺបំពង់ក គឺជា​ជំងឺឆ្លង​ដូច​ជា​ជំងឺ​ផ្តាសាយ​។ ការ​ឈឺបំពង់ក​ដែលបណ្តាល​មក​ពី​វីរុស​អាច​ដោះស្រាយ​បាន​ដោយ​ខ្លួន​ឯង។ ការ​រលាក​បំពង់ក (​ការ​បង្ក​មេរោគ​ដោយ​ Streptococcus) ដែល​ជា​ប្រភេទ​ដែល​មិនសូវ​កើត​​មាន​ជា​ទូទៅ​នៃ​ការ​ឈឺបំពង់ក​ដែល​បណ្តាល​មក​ពី​បាក់តេរី ដែល​ក​តម្រូវ​ឱ្យ​មានការ​ព្យាបាល​ជាមួយនឹង​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិ​ក​ដើម្បី​ការពារ​ផលវិបាក​។…

រាជធានី​ភ្នំពេញ ៖ មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​ឈឺបំពង់ក គឺជា​ជំងឺឆ្លង​ដូច​ជា​ជំងឺ​ផ្តាសាយ​។ ការ​ឈឺបំពង់ក​ដែលបណ្តាល​មក​ពី​វីរុស​អាច​ដោះស្រាយ​បាន​ដោយ​ខ្លួន​ឯង។

ការ​រលាក​បំពង់ក (​ការ​បង្ក​មេរោគ​ដោយ​ Streptococcus) ដែល​ជា​ប្រភេទ​ដែល​មិនសូវ​កើត​​មាន​ជា​ទូទៅ​នៃ​ការ​ឈឺបំពង់ក​ដែល​បណ្តាល​មក​ពី​បាក់តេរី ដែល​ក​តម្រូវ​ឱ្យ​មានការ​ព្យាបាល​ជាមួយនឹង​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិ​ក​ដើម្បី​ការពារ​ផលវិបាក​។

ការ​ឈឺបំពង់ក​ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​មាន​រយៈពេល ៥ ទៅ ៧ ថ្ងៃ​ហើយ​មិន​ត្រូវការ​ព្យាបាល​។ ទោះជា​យ៉ាងណា​ក៏​ដោយ​ ដើម្បី​បន្ថយ​ការ​ឈឺចាប់​ និង​គ្រុនក្តៅ​មនុស្ស​​ជា​ច្រើន​បាន​ប្តូរ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល (Kinal, Panol)​។ ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល ក្នុង​រយៈ​ពេល​ខ្លី​បំផុត​ ហើយ​ធ្វើ​តាម​ការ​ណែនាំ​ផ្លា​ក​សញ្ញា ​ដើម្បីចៀសវាង​ផល​ប៉ះពាល់​។

សូម​ពិចារណា​ផ្តល់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែល​គ្មាន​វេជ្ជបញ្ជា (OTC) សម្រាប់​កុមារ ​ឬ​កូន​ក្មេង​។ ទាំងនេះ​រួម​មាន ប៉ា​រ៉ា​សេ​តា​មុ​ល (Kinal ទម្រង់​ស៊ុ​ល​, Panol ទម្រង់​ស៊ុ​ល ) ឬ អ៊ី​ប៊ុយ​ប្រូ​ហ្វេ​ន (Kinal Ibu) ឬ​ថ្នាំ​បៀម កាល់​សិប​ទី​ន Calseptine ដើម្បី​បន្ថយ​រោគ​សញ្ញា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ឱសថ កាល់​សិប​ទី​ន Calseptine ជា​ឱសថ​បៀម​ដែល​មាន​ប្រសិទ្ធ​ភាព​​បំបាត់​អាកា​រៈ​ឈឺបំពង់ក និង​ព្យាបាល​ពងបែក​ក្នុង​មាត់ ។ សូម​ពិគ្រោះ​ជាមួយ​ឱសថ​ការី ឬ​វេជ្ជបណ្ឌិត​ក្នុង​ការ​ប្រើប្រាស់ ដើម្បី​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ ។ លោក​អ្នក​​អាច​រក​ទិញ​ឱសថ កាល់​សិប​ទី​ន Calseptine បាន​នៅ​តាម​បណ្តា​ឱសថស្ថាន​ស្រប​ច្បាប់​​ទូ​ទាំង​ប្រទេស​កម្ពុជា​៕

ប្រភព​ ៖ mayoclinic.org
ប្រែ​សម្រួល​ដោយ ៖ flashsanté.info
ផលិតផល ៖ CALSEPTINE

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ