ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាង​ប៉​ជឺ ចង់បាន​កូនស្រី អ្នកគាំទ្រ​ឆ្ងល់​ពី​គូស្នេហ៍

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ចាង​ប៉​ជឺ​(Cheung Pak-Chi) តារាភាពយន្ត​ជនជាតិ​ហុងកុង​ដ៏​ល្បីឈ្មោះ បាន​បង្ហោះ​រូបថត​របស់​ខ្លួន​នៅ​ក្នុង «instagram» រួម​ទាំង​បញ្ជាក់​ថា​មាន​គម្រោង​ចង់បាន​កូនស្រី​ឲ្យ​ខាង​តែ​បាន​នៅ​ក្នុ្ន​ង​ឆ្នាំ​នេះ និង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ងឿងឆ្ងល់​ថា នាង​កំពុង​សេពគប់​ជាមួយ​បុរស​ណា…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ចាង​ប៉​ជឺ​(Cheung Pak-Chi) តារាភាពយន្ត​ជនជាតិ​ហុងកុង​ដ៏​ល្បីឈ្មោះ បាន​បង្ហោះ​រូបថត​របស់​ខ្លួន​នៅ​ក្នុង «instagram» រួម​ទាំង​បញ្ជាក់​ថា​មាន​គម្រោង​ចង់បាន​កូនស្រី​ឲ្យ​ខាង​តែ​បាន​នៅ​ក្នុ្ន​ង​ឆ្នាំ​នេះ និង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ងឿងឆ្ងល់​ថា នាង​កំពុង​សេពគប់​ជាមួយ​បុរស​ណា បើ​នាង​ជា​ស្ត្រី​មេម៉ាយ ។

នៅ​ក្នុង​«instagram» នាង​ចាង​ប៉​ជឺ​បាន​បង្ហាញ​រូបថត​របស់​ខ្លួន និង​កូនប្រុស​២​នាក់​ជា​មួយ​ប្ដី​មុន​លោក​សៀ​ក​ធី​ង​ហ្វុ​ង ខណៈ​ពេល​នាង​លំហែកាយ​នៅ​សិង្ហ​បុរី ។ លើស​ពី​នេះ​នាង​បញ្ជាក់​ថា «​គួរ​ឲ្យ​ស្រឡាញ់​ណាស់ នៅ​មុន​ពេល​ដំណាច់ឆ្នាំ​២០១៨​ខ្ញុំ​ត្រូវការ​មាន​កូន​ស្រី​ឲ្យ​បាន និង​ជា​គោលដៅ​របស់ខ្ញុំ​» ។

ចាង​ប៉​ជឺ អាយុ​៣៧​ឆ្នាំ​បាន​លែងលះ​ជាមួយ​លោក​សៀ​ក​ធី​ង​ហ្វុ​ង កាលពី​៧​ឆ្នាំ​មុន ទោះ​បីជា​ក្រោយ​ពី​លែងលះ​មាន​ដំណឹង​ថា​នាង​បាន​សេពគប់​ជាមួយ​បុរស​ផ្សេង​ទៀត​ជា​ច្រើន​​នាក់​ក៏​ដោយ ប៉ុន្តែ​នាង​មិន​ធ្លាប់​បណ្ដើរគ្នា​ជា​សាធារណៈ​ម្ដងណា​ទេ ។ សម្រាប់​ការ​បង្ហាញ​រូបភាព​លើក​នេះ ធ្វើ​ឲ្យ​អ្នកគាំទ្រ​សង្ស័យ​ថា​នាង​កំពុង​សេពគប់​ជាមួយ​នរណា​ម្នាក់​ជាក់​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ