ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​អភិសេកព្រះ​អង្គ​ ប្រជាជន​ជាង​២​ពាន់​នាក់​ចូលរួម

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ព្រះ​អង្គ​ម្ចាស់​Harry និង​នាង​Meghan Markle ជា​គូ​ដណ្ដឹង​បាន​អញ្ជើញ​ពលរដ្ឋ​នៅ​ទីប្រជុំជន​នានា​នៅ​ទូ​ទាំង​ប្រទេស​ជាង​២.០០០​នាក់​ចូលរួម​ក្នុង​ពិធី​រៀប​អភិសេក​របស់​ខ្លួន ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ឧសភា ២០១៨ ។…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ព្រះ​អង្គ​ម្ចាស់​Harry និង​នាង​Meghan Markle ជា​គូ​ដណ្ដឹង​បាន​អញ្ជើញ​ពលរដ្ឋ​នៅ​ទីប្រជុំជន​នានា​នៅ​ទូ​ទាំង​ប្រទេស​ជាង​២.០០០​នាក់​ចូលរួម​ក្នុង​ពិធី​រៀប​អភិសេក​របស់​ខ្លួន ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ឧសភា ២០១៨ ។

តាម​ប្រភព​ពី​ព្រះ​បរមរាជវាំង​«Kensington» បាន​បញ្ជាក់​ថា​មហាជន​ទាំងអស់​មាន​ចំនួន​២.៦៤០​នាក់ ដែល​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​រៀប​អភិសេក​នេះ​មាន​ទាំង​បុគ្គលិក​អង្គការ​សប្បុរសធម៌​ជា​ច្រើន ក្មេង​ជា​សិស្សសាលា មន្ត្រីរាជការ និង​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ព្រះរាជវាំង «Windsor» ។

នាង Markle និង​ព្រះ​អង្គ​ម្ចាស់​Harry បាន​ផ្ដល់​ពី​ហេតុផល​នៃ​ការ​អញ្ជើញ​នេះ ព្រោះ​ចង់​ឲ្យ ពលរដ្ឋ​មាន​អារម្មណ៍​ថា​បាន​រួមចំណែក​ក្នុង​ការ​រៀប​អភិសេក​នេះ ចង់​ឲ្យ​ពួក​គេ​បាន​សប្បាយ​រីករាយ និង​មាន​អារម្មណ៍​ថា​ដូច​ជា​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​មនុស្ស​គ្រប់​រូប​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ