ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរប្លន់ចិត្តសឿង ពេលប៉ូលិសព័ទ្ធបានធ្វើឯងចង់ស្លា.ប់​

6 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ជនមុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ឈ្មោះ ឈួ​នពី​ន ហៅ​យោន​កា​ពី​ន ភេទប្រុស អាយុ​២៩​ឆ្នាំ បាន​ធ្វើសកម្មភាព​ប្លន់​ផ្ទះ​វេរ​លុយ​វី​ង​យីហោ ស្រី ពេជ្រ…

ខេត្ត​ត្បូងឃ្មុំ ៖ ជនមុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ឈ្មោះ ឈួ​នពី​ន ហៅ​យោន​កា​ពី​ន ភេទប្រុស អាយុ​២៩​ឆ្នាំ បាន​ធ្វើសកម្មភាព​ប្លន់​ផ្ទះ​វេរ​លុយ​វី​ង​យីហោ ស្រី ពេជ្រ នៅចំណុច​ផ្លូវបំបែក​ក្រែក​ក្នុងភូមិ​ពើក ឃុំ​ក្រែក ស្រុកពញាក្រែក វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ មីនា យក​បាន​តែ​ម៉ាស៊ីន​ATM​ធុន​តូច​មួយ​គ្រឿង​សម្រាប់​ដក​លុយ ហើយ​បានរ​ត់ទៅ​ពួន​សម្ងំ​នៅផ្ទះ​ស្រី​ស្នេហ៍​របស់​ខ្លួន ។

លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ថា​នៅ​មុន​ពេល​កើតហេតុ មុខសញ្ញា​ប្លន់​ខាងលើ​នេះ បាន​ជិះ​ម៉ូតូ​១​គ្រឿង​មក​ដល់​ចត​នៅ​មុខ​ហាង ហើយ​ដើរទៅ​ឈរ​នៅ​អែប​ទូរ​លើក​កាំភ្លើងខ្លី​ស្រែក​សំឡុត​ឱ្យ​យក​លុយ​ឱ្យ​ខ្លួន ។ ពេល​នោះ​អ្នក​វេរ​លុយ​គ្រាន់តែ​ឮ​បែប​នេះ ភ័យ​ពេក​ក៏​បាន​អោនក្បាល​ចុះ​ខ្លាច​ចោរ​បាញ់​ត្រូវ ។ សកម្មភាព​ប្លន់​នេះ​បាន​កើតឡើង​ប្រមាណ​តែ​២​នាទី​ប៉ុណ្ណោះ ចោរប្លន់​យក​បាន​ម៉ាស៊ីន​ដក​លុយ​ATM​យក​ចេញ​ទៅ​ទាំង​ប្រញាប់ប្រញាល់ ព្រោះ​ខ្លាច​សមត្ថកិច្ច​មក​ទាន់ ។
លោក​ឧត្តមសេនីយ៍ត្រី​បន្ត​ថា បន្តិច​ក្រោយមក​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​បាន​មក​ដល់ និង​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​ដាក់​បទបញ្ជា​ឱ្យ​តាម​ប្រមាញ់​ចោរប្លន់​រូប​នេះ​ភ្លាម ។

តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​មុខសញ្ញា​ចោរប្លន់ ជា​ក្រុម​ចោរ​២​នាក់​បាន​ជិះ​ម៉ូតូ​យក​ម៉ាស៊ីន​ATM ទៅ​កាន់​កន្លែង​វេរ​លុយ​មួយ​នៅ​ត្រពាំង​ផ្លុ​ង ដើម្បី​ដក​យក​លុយ តែ​ម្ចាស់​ទីតាំង​នោះ​មិន​បាន​ដក​ឱ្យ​នោះ​ទេ ដោយសារ​ម៉ាស៊ីន​វេរ​លុយ​មាន​សរសេរ​ឈ្មោះ​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ជា​ម្ចាស់​ដែល​គេ​ស្គាល់​ថា​ចែ​ពិដោ ដែល​អ្នក​រកស៊ី​ដូច​គ្នា​បាន​ស្គាល់ ។ បន្ទាប់​ពី​ដក​លុយ​មិន​បាន​ក៏​មក​សម្ងំ​នៅផ្ទះ​ស្រី​ស្នេហ៍​ម្នាក់​នៅ​ភូមិ​ពើក ដែល​មាន​ចំងាយ​ប្រមាណ​ជិត​២​គីឡូម៉ែត្រ​ពី​កន្លែង​ប្លន់ ក៏​សម្ងំ​នៅ​ទីនោះ ដោយ​បាន​ដោះ​ដូរ​ខោអាវ​ចេញ​ចៀសវាង​កុំឱ្យ​សមត្ថកិច្ច​ស្គាល់ ។លោកស្នងការ​រង​នគរបាល​ខេត្ត​បញ្ជាក់​ថា ក្រោម​ការ​តាម​ប្រមាញ់​គ្រប់​ច្រកល្ហក​នោះ​នា​ព្រឹក​ថ្ងៃ​ដដែល ដោយ​មានការ​បំភ្លឺ​ពី​សាក្សី​នោះ​ក៏​ដឹង​ថា មុខសញ្ញា​ប្លន់​បាន​ទៅ​ផ្ទះ​ស្រី​ស្នេហ៍​របស់​ខ្លួន ទើប​សមត្ថកិច្ច​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ពី​ខាងក្រៅ ។ ដោយសារ​តែ​ទាល់ច្រក​គ្មាន​ផ្លូវ​រត់ ជន​ឈ្មោះពី​ន ជា​មុខសញ្ញា​ប្លន់​នេះ​បាន​លេបថ្នាំ​ប៉ង​ធ្វើ​អត្តឃាត តែ​មិន​បាន​សម្រេច ព្រោះ​ពេល​ដែលសមត្ថកិច្ច ឡើង​ទៅ​ឆែក​រក​កាំភ្លើង​លើ​ផ្ទះ បានឃើញ​ក៏​ដឹក​មក​ស​ង្រេ្គ​ោះ​នៅ​មន្ទីរពេទ្យ ។

សូម​បញ្ជាក់​ថា ផ្ទះ​វេរ​លុយ​វី​ង​ខាងលើ​ដែល​ចោរ​បាន​ចូល​ទៅ​ប្លន់​នោះ គឺជា​ផ្ទះ​របស់​បងស្រី​បង្កើត​របស់​ឈ្មោះ ពី​ន ហើយ​ជន​នេះ​ត្រូវ​បាន​ឪពុក​ម្តាយ​កាត់កាល់​ចោល ដោយសារ​តែ​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​អស់​ជា​ច្រើន ហើយ​ជន​នេះ​ក៏​មិន​ដែល​ចូល​ផ្ទះ​ផង​ដែរ ។ លោកស្នងការ​នគរបាល​ខេត្ត​កំពុង​តែ​ឱ្យ​សមត្ថកិច្ច តាម​ប្រមាញ់​បក្សពួក​ម្នាក់​ទៀត ដែល​បាន​យក​កាំភ្លើងខ្លី​ទៅ​ជាមួយនឹង​កំពុង​រត់គេច​ខ្លួន ៕

អត្ថបទសរសេរ ដោយ