ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ បរទេស​ចូល​ចិត្ត​អន្តរាគមន៍​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ដោយ​អយុត្តិធម៌

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ​ឥ​សាន​បាន​អះអាង​ថា ក្រោយ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១ រាជរដ្ឋាភិបាល​កម្ពុជា ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ចាប់ពី​ឆ្នាំ​១៩៩៣​មក តែងតែ​ខិតខំ​អនុវត្ត​ការ​ដឹកនាំ តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ​ឥ​សាន​បាន​អះអាង​ថា ក្រោយ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១ រាជរដ្ឋាភិបាល​កម្ពុជា ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ចាប់ពី​ឆ្នាំ​១៩៩៣​មក តែងតែ​ខិតខំ​អនុវត្ត​ការ​ដឹកនាំ តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ។

លោក​សុខ​ឥ​សាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០១៨ តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្មើសច្បាប់ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ដោយ​មិន​ថា ជា​អ្នកនយោបាយ ឬ​មិនមែន​ជា​អ្នកនយោបាយ​ឡើយ ។ ក៏​ប៉ុន្តែ​គេ​កត់សម្គាល់​ឃើញ​ថា បើ​មាន​ពាក់ព័ន្ធ​នឹង​អ្នកនយោបាយ ជា​ពិសេស​អ្នកនយោបាយ​ប្រឆាំង​ជនបរទេស និង​រដ្ឋាភិបាល​បរទេស តែងតែ​លូកដៃ​ចូល​មក​ជ្រៀតជ្រែក ដោយ​យកពាក្យ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ មក​បិទ​បាំង​ពីមុខ​ជា​និច្ច ។

លោក​បញ្ជាក់​ថា «​ដើម្បី​ការពារ និង​ចង់​ដោះ​បន្ទុក​ពួក​អា​យ៉ង​របស់​គេ​ប្រទេស​មួយ​ចំនួន​បាន​ដាក់​សម្ពាធ និង​កាត់​ជំនួយ​មួយ​ចំនួន​មក​ឲ្យ​ប្រទេស​កម្ពុជា និង​ប្រើប្រាស់​បណ្តាញ របស់​គេ​ឲ្យ​ឃោសនា​បំប៉ោង​បំផ្លើស សភាពការណ៍​ដាក់​កំហុស និង​បំផ្លើសការពិត​បំភាន់​សាធារណៈ មតិ​ជាតិ និង​អន្តរជាតិ​ឲ្យ​យល់​ច្រឡំ យ៉ាង​អយុត្តិធម៌ មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា » ។

អ្នកនាំពាក្យ​កាន់​អំណាច​លើក​ឡើង​ទៀត​ថា ត្រង់​ពួក​ប្រឆាំង​ប្រព្រឹត្ត​ល្មើសច្បាប់ និង​បំពាន​ច្បាប់ ពួក​គេ​មិន​លើក​មក​និយាយ​ផង​ទេ ដូច​ជា ៖ លោក កឹ​ម សុខា បាន​ឃុបឃិត​ជាមួយ​បរទេស យក​ផែនការ​បរទេស​មក​អនុវត្ត​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ក​ម្ព​ជា គេ​គ្រាន់តែ​ថា ជា​ការ​បញ្ចេញមតិ​អហិង្សា​ហេតុ​ម៉េច​ចាប់​គេ ។

លោក យាង សុ​ជា​មេត្តា និង​អួន ឈឹ​ន ភ្នាក់ងារ​វិទ្យុ​អាស៊ី​សេរី លួច​ផ្តល់​ព័ត៌មាន​ខុសច្បាប់ បញ្ជូន​ចេញពី​កម្ពុជា​ទៅ​ឲ្យ​រដ្ឋ​បរទេស និង​ធ្វើ​សកម្មភាព​ថត​វី​ដេ​អូ​អាសអាភាស ដើរតួ​ខ្លួនឯង គេ​នៅ​តែ​បំពាន​និយាយ​ថា ជា​សិទ្ធិ​យក​ព័ត៌មាន ចាប់​ពួក​គេ​ដោយ​បំពាន ។ វិទ្យុ​ក្នុងស្រុក​មួយ​ចំនួន​មិន​គោរព និង​អនុវត្ត​តាម​កិច្ចសន្យា ជាមួយ​ក្រសួង​ព័ត៌មាន ត្រូវ​ព្យួរ​ការ​ផ្សាយ​គេ​ចោទ​ថា រិ​ត​ត្បិត​សេរីភាព​ព័ត៌មាន និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន មិន​អនុវត្ត​តាម​លក្ខន្តិកៈ ត្រូវ​ទទួល​ការ​រំលឹក ដាស់តឿន​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច គេ​ថា គំរាមកំហែង​យារ​យី​គេ ។

លោក​សុខ​ឥ​សាន​បាន​គូសបញ្ជាក់​ថា ការ​ចោទប្រកាន់​ខាងលើ​នេះ​ឆ្លុះ​បញ្ចាំង ឲ្យ​ឃើញ​ថា ក្រុម​មជ្ឈដ្ឋាន​ប្រឆាំង ពិតជា​មិន​ទទួលស្គាល់​ការ​ពិត​នៃ​ទ​ង្វើ​ខុសច្បាប់​របស់​ខ្លូ​ន និង​បក្សពួក​ខ្លួន​នោះ​ឡើយ ហើយ​បែរជា​មក​បំភាន់​មតិ សាធារណៈ​មួលបង្កាច់​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​វិញ ។ នេះ​ហើយ​ជា​ចរិត​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ដែល​ជា​រដ្ឋ​ឯករាជ្យ និង​មាន​អធិបតេយ្យ​មួយ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ ស្រប​ពេល​ស្ថានការណ៍​កំពុង​កើត​មាន​ឡើង​នៅ​កម្ពុជា ដូច​ជា​អា​មេ​រិ​ក សហគមន៍​អឺរ៉ុប បាន​ព្រមាន​ដាក់​ទណ្ឌ​សេដ្ឋកិច្ច​នៅ​កម្ពុជា​តាម​ការ​ស្នើ​សុំ​ពី​ក្រុម​អតីត​បក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ