ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​បញ្ជា​នាយករដ្ឋ​មន្ត្រីរំដោះឆ្នេរ​​សមុទ្រ​អូរ​ឈើ​ទាល

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​ការដ្ឋាន​សំណង់​ចិន​ដ៏​ធំ​មួយ នៅ​ឆ្នេរសមុទ្រ​អូរ​ឈើទាល​ចំណុច​អតីតបន្ទាយ​កងរាជអាវុធ​ហត្ថ​ខេត្ត ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ត្រូវ​បាន​រុះរើ​និង​ដឹក​គ្រឿងចក្រ​ចេញ​ទាំង​តក់ក្រហល់​បំផុត តាម​បញ្ជា​យ៉ាងម៉ឺងម៉ាត់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន…

ខេត្តព្រះសីហនុ ៖ ​ការដ្ឋាន​សំណង់​ចិន​ដ៏​ធំ​មួយ នៅ​ឆ្នេរសមុទ្រ​អូរ​ឈើទាល​ចំណុច​អតីតបន្ទាយ​កងរាជអាវុធ​ហត្ថ​ខេត្ត ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ត្រូវ​បាន​រុះរើ​និង​ដឹក​គ្រឿងចក្រ​ចេញ​ទាំង​តក់ក្រហល់​បំផុត តាម​បញ្ជា​យ៉ាងម៉ឺងម៉ាត់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា កន្លង​មក​នេះ ។ ជា​ការ​ពិត​ណាស់ បទបញ្ជា​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ទើប​អាច​ធ្វើ​ឱ្យ​អ្វី​ៗ​ប្រែប្រួល​បាន បើ​កុំ​តែ​មាន​ប្រតិកម្ម​ពី​សម្តេច​តេ​ជោ ប្រហែលជា​គ្មាន​អាជ្ញាធរ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ ។

មន្ត្រី​សាលាខេត្ត​មួយ​រូប​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​អ្នក​យក​ព័ត៌មាន​ថា សម្តេច​តេ​ជោ បាន​អញ្ជើញ​មក​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុង​ឃុំបិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ នៅ​ថ្ងៃ​ទី​៣​និង​ទី​៤ ខែមីនា ។ ខណៈ​សម្តេច​តេ​ជោ ដើរ​កម្សាន្ត​តាម​ឆ្នេរសមុទ្រ​អូរ​ឈើទាល បាន​ប្រទះ​ឃើញ​មាន​ការដ្ឋាន​សំណង់​ដ៏​ធំ​មួយ​ហ៊ុម​ព័ទ្ធ​របង​ជុំ​ជិត​រំលោភ​លើ​តំបន់​ឆ្នេរ មិន​ឱ្យ​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទេ ។ ភ្លាម​នោះ សម្តេច​បាន​ហៅ​លោក​អភិបាល​ក្រុងព្រះសីហនុ​មក​ជួប និងបញ្ជា​ឱ្យ​រុះរើ​របង​ហ៊ុម​ព័ទ្ធ​ការដ្ឋាន​សំណង់​ខាងលើ​នោះ និង​ឱ្យ​ដឹក​គ្រឿងចក្រ​ចេញ​ឱ្យ​អស់​ជា​បន្ទាន់ទាន់​សម្តេច​នៅ​ចាំ​មើល ដោយហេតុ​ថា​ដី​ឆ្នេរសមុទ្រ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ទុក​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​មក​លេង​កម្សាន្ត ។

កន្លង​មក អាជ្ញាធរ​ក្រុង​ក៏​ធ្លាប់​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ក្រុមហ៊ុន លី ឡាយ ដែល​ជា​ក្រុមហ៊ុន​កំពុង​ដំណើរការ​សាងសង់​ក្នុង​ការដ្ឋាន​ខាងលើ​ឱ្យ​ផ្អាក​ការ​សាងសង់​និង​រុះរើ​របង​ហ៊ុម​ព័ទ្ធ​ការដ្ឋាន​ចេញ​វិញ​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ហាក់​នៅ​មានការ​ស្ទាក់ស្ទើរ ទើប​ពេល​នេះ​អាជ្ញាធរ​ក្រុង​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​រុះរើ​របង​ហ៊ុម​ព័ទ្ធ​ការដ្ឋាន​សំណង់​នោះ​អស់​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា គឺ​រុះរើ​ចេញ​ម៉ដ្ឋ​ដូច​អាចម៍​ទីទុយ​…​ស្អី​អ្នកឯង​ខ្លាំង ?!

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ លោក អុ​ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីជូន​ដំណឹង​ថា នេះ​ជា​សំណង់​ដែល​មិន​មានច្បាប់​ទម្លាប់​គឺ​បាន​សេចក្តី​ថា​អត់​ច្បាប់ ។ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​នៅ​ខេត្ត​ព្រះ​សីហ​នុ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ដែលបានឃើញ​សកម្មភាព​របស់​អាជ្ញាធរ​ក្រុង​ព្រះ​សីហ​នុ ចុះ​រុះរើ​របង​ការដ្ឋាន​ខាងលើ បន្ទាប់​ពីទទួល​បាន​បទបញ្ជា​របស់​សម្តេច​តេ​ជោ បាន​សម្តែង​នូវ​ការ​គាំទ្រ​ចំណាត់ការ​កណ្តាប់​ដែក​របស់​សម្តេច​ពេញទំហឹង ព្រមទាំង​ដៀមដាម​ថា ចៅហ្វាយ​ក្រុង​អន់​សមត្ថភាព ។ បើ​មិន​ដូច្នេះ​ទេ​តំបន់ឆ្នេរ​សមុទ្រ​នៅ​ខេត្ត​ព្រះ​សីហ​នុ នឹង​ត្រូវ​បាត់បង់​ជា​បណ្តើរ​ៗ​ដោយសារ​តែ​អ្នកមាន​ប្រាក់ អាង​អំណាច រំលោភ​យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិឯកជន ព្រមទាំង​សង់​អត់​ច្បាប់​ទៀត អ្នក​ណា​ហ៊ាន​ធើ​អី​អញ ?

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះ​សីហ​នុ សំណូមពរ​ដល់​សម្តេច​តេ​ជោ បន្ត​ចំណាត់ការ​ខាងលើ​បន្ថែម​ទៀត​ដោយហេតុ​ថា នៅ​មាន​ឆ្នេរ​ឯករាជ្យ​និង​ឆ្នេរជ័យ​ជំនះ ខាង​មុខ​អង្គភាព​កាំសាប​ក្បែរ​សាលាខេត្ត ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដែល​ពី​មុន​មក​មាន​អ្នកមាន​អំណាច​និង​មាន​ប្រាក់ បាន​សាងសង់​ជា​សំណង់​សណ្ឋាគារ​និងបាន​ហ៊ុម​ព័ទ្ធ​របង​ស័ង្កសី​ទុក​ចោល​រាប់​ឆ្នាំ​មក​ហើយ​ដែរ ។ កន្លង​មក អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ផ្អាក​ការ​សាងសង់​សំណង់​និង​រុះរើ​របង​ចេញ​ម្តង​ហើយ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ ក៏​ដូច​ភ្ញៀវ​ទេសចរ​បាន​ចូល​លេង​កម្សាន្ត ស្រាប់តែ​ថ្មី​ៗ​នេះ​មានការ​ហ៊ុម​ព័ទ្ធ​របង​បេតុង​សា​ជា​ថ្មី និង​បន្ត​សាងសង់​សំណង់​ដែល​ទុក​ចោល​ពី​មុន​ឡើង​វិញ​ដដែល ។

សកម្មភាព​នេះ ធ្វើ​ឱ្យ​ឆ្នេរ​ទាំង​ពីរ​កន្លែង​ខាងលើ ដែល​ភ្ញៀវ​ទេសចរ​ចូល​ចិត្ត​ទៅ​កម្សាន្ត​មានការ​ថ្នាំងថ្នាក់​ក្នុង​ចិត្ត ដោយសារ​តែ​ការ​បាត់បង់​តំបន់ឆ្នេរ​សមុទ្រ​ដែល​អន្តរជាតិ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​ជាងគេ​នៅ​លើ​សកលលោក និង​ប្រសិទ្ធ​នាម​ថា​ជាតា​រា​រះ​នា​ទិសនិរតី ប៉ុន្តែ​ពេល​នេះ​ដូច​ជា​ជិត​អស់​ថាមពល​សម្រស់​ហើយ ព្រោះតែ​កំពុង​ត្រូវ​បាន​គេ​នាំ​គ្នា​បំពាន ។ បណ្តា​សំណង់​ទាំងនោះ អ្នកក្រុងព្រះ​សីហនុ​​​និយាយ​​ថា ទាល់តែ​បទបញ្ជា​នាយក​រដ្ឋមន្ត្រី​ទៀត​ហើយ ទើប​អាច​កម្ចាយ​បាន ៕