ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែ​សង្វា​ក់​ប្រព័ន្ធ​មី​ស៊ី​លហោះ​ក្នុង​ល្បឿន​​លឿន​ជាង​សំឡេង​20​ដង

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រភព​យោធា​-​ការទូត​រុ​ស្ស៊ី​មួយ​រាយការណ៍​ប្រាប់ SPITNIK នា​ថ្ងៃ​ទី​៤ មីនា ថា ប្រព័ន្ធ​មី​ស៊ី​ល​ដ៏​ទំនើប ដែល​អាច​ហោះហើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​ដល់​ទៅ​២០​ដង​ចាប់ពី​ពេល​នេះ​ទៅ​ត្រូវ​បាន​ផលិត​ជា​ខ្សែ​សង្វា​ក់រួច​នា​ពេល​បន្តិចទៀត​នឹង​បំពាក់​ឱ្យ​កងទ័ព​រុ​ស្ស៊ី ។…

ប្រទេស​រុ​ស្ស៊ី ៖ ប្រភព​យោធា​-​ការទូត​រុ​ស្ស៊ី​មួយ​រាយការណ៍​ប្រាប់ SPITNIK នា​ថ្ងៃ​ទី​៤ មីនា ថា ប្រព័ន្ធ​មី​ស៊ី​ល​ដ៏​ទំនើប ដែល​អាច​ហោះហើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​ដល់​ទៅ​២០​ដង​ចាប់ពី​ពេល​នេះ​ទៅ​ត្រូវ​បាន​ផលិត​ជា​ខ្សែ​សង្វា​ក់រួច​នា​ពេល​បន្តិចទៀត​នឹង​បំពាក់​ឱ្យ​កងទ័ព​រុ​ស្ស៊ី ។

ប្រភព​នេះ​និយាយ​ថា រុ​ស្ស៊ី​ជំរុញ​ការ​ផលិត​ជា​ខ្សែ​សង្វា​ក់​ប្រព័ន្ធ​មី​ស៊ី​ល AVANGARD ។ ដល់​ពេល​ដែល​បណ្តា​ដៃគូ​លោក​ខាងលិចចាប់អារម្មណ៍​ដល់​ការ​ពិត​ថ្មី​នេះ​ហើយ ។

ប្រព័ន្ធមី​ស៊ី​ល​ថ្មី​នេះ​អាច​ហោះហើរ​កាត់​បរិយាកាស​ក្នុងល្បឿន​លឿន​បំផុត​ដែល​ប្រព័ន្ធ​ការពារ​អាកាស​បច្ចុប្បន្ន​ពុំ​អាច​ទប់ទល់​បាន ។

កាលពី​ថ្ងៃ​ទី​១ មីនា ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន បាន​លើក​ពី​ប្រព័ន្ធ AVANGARD ក្នុង​សារ​ប្រចាំឆ្នាំ​រប​ស់លោកមុខ​សភា​រុ​ស្ស៊ី ។ ប្រធានាធិបតី​រុ​ស្ស៊ី​ក៏​បង្ហាញ​ដែរ អាវុធ​មហា​ទំនើប​ឯទៀត​ៗ ក្នុង​នោះ​អាវុធ​៣ប្រភេទ​នៅ​ពុំ​ទាន់​មានឈ្មោះ​ជា​ផ្លូវការ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ