ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៅ​ឱ្យ​ឈប់​មិន​ព្រម ទាល់តែ​ចឹ​ង​ទើប​សំពះ​អង្វរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ផឹកស្រា​អស់​២​កំប៉ុង​ខ្ចី​ម៉ូតូ​មេការ​ជិះ​ដើរ​លេង​អត់​ពាក់​មួក ពេល​សមត្ថកិច្ច​ហៅ​មិន​ព្រម​ឈប់ បែរជា​ជិះ​រត់គេច​ក៏​ជ្រុល​ទៅ​បុក​ទ្វារផ្ទះ​ពលរដ្ឋ​របងរ​ប៉ើ​ករ​លំ​សង្កត់​លើ​រយះ​ក្បាល​ហូរ​ឈាម ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្លូ​វ​បេតុង ក្នុងភូមិ​ភ្នា​ត…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ផឹកស្រា​អស់​២​កំប៉ុង​ខ្ចី​ម៉ូតូ​មេការ​ជិះ​ដើរ​លេង​អត់​ពាក់​មួក ពេល​សមត្ថកិច្ច​ហៅ​មិន​ព្រម​ឈប់ បែរជា​ជិះ​រត់គេច​ក៏​ជ្រុល​ទៅ​បុក​ទ្វារផ្ទះ​ពលរដ្ឋ​របងរ​ប៉ើ​ករ​លំ​សង្កត់​លើ​រយះ​ក្បាល​ហូរ​ឈាម ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្លូ​វ​បេតុង ក្នុងភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

យុវជន​ខាងលើ​ឃាត់ខ្លួន​មានឈ្មោះ យឿ​ត វេ​ត​គុណ ហៅ​មុន្នី អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​ឃ្លាំង​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ និង​ម្នាក់​ទៀត​ឈ្មោះ ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​វី ពណ៌​ខ្មៅ ជា​ម៉ូតូ​របស់​មេការ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ខណៈ​កម្លាំង​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន​ដើម្បី​បង្ការ​បទល្មើស​មក​ដល់​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ក៏​ឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ទាំង​២ ដោយ​សង្ស័យ​កម្លាំង​បាន​ហៅ​ឱ្យ​ឈប់​ម៉ូតូ​សុំ​ឆែកឆេរ តែ​យុវជន​នោះ​មិន​ព្រម​ឈប់ និង​បើក​ម៉ូតូ​គេច​តែ​ម្តង តែ​ត្រូវ​សមត្ថកិច្ច​ដេញ​តាម​រហូត​មក​ដល់​ចំណុច​ផ្លូវ​បេតុង​ភូមិ​ភ្នា​ត ដោយ​យុវជន​២​នាក់​នោះ​ជិះ​លឿន​ពេក​មក​ដល់​ផ្លូវ​កោង​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​ទ្វារផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​រលំ​សង្កត់ជាប់ និង​ធ្វើ​ឲ្យ​អ្នក​បើក​របួស​បែក​ថ្ងាស​ពីមុខ​ហូរ​ឈាម​ដូច​ទឹក ចំណែក​អ្នក​អង្គុយ​ខាងក្រោយ​រត់គេច​ខ្លួន​បាត់​។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា យុវជន​ឈ្មោះ យឿ​ត វេ​ត​គុណ ប្រាប់​ថា ខ្លួន​ជាមួយ​មិត្តភក្តិ​ឈ្មោះ ណា បាន​ផឹកស្រា​បៀរ​នៅ​ឃ្លាំង​អស់​ម្នាក់​២​កំប៉ុង ហើយ​ក៏​ខ្ចី​ម៉ូតូ​មេការ​ជិះ​ដើរ​លេង លុះដល់​ចំណុច​ខាងលើ​សមត្ថកិច្ច​ហៅ​ឱ្យ​ឈប់ តែ​ខ្លួន​បើក​រត់គេច​ព្រោះ​ខ្លាច​ចាប់​ម៉ូតូ​អត់​ពាក់មួក ទើប​ព្យាយាម​រត់​រហូត​ដល់​ផ្លូវ​កោង ដោយ​លឿន​ពេក​ក៏​បុក​ទ្វារផ្ទះ​របងរ​ប៉ើ​ករ​លំ​សង្កត់ បណ្ដាល​ឱ្យ​មុត​ទ្វារ​ដែក​រយះ​ហូរ​ឈាម ចំណែក​មិត្តភក្តិ​ភ័យ​ពេក​រត់គេច​ខ្លួន​បាត់ ។

ជាមួយ​គ្នា​នោះ​ដែរ យុវជន​ខាងលើ​ក៏​បាន​សុំ​ទោស​ដល់​សមត្ថកិច្ច មេត្តា​កុំ​ដាក់ទោស​ទណ្ឌ​អ្វី​មក​លើ​ខ្លួន រួច​ក៏​បាន​សួរនាំ​ចប់ ហើយ​ឆែកឆេរ​មិនឃើញ​មាន​បទល្មើស​អ្វី​ក៏​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ គ្រាន់តែ​រក្សា​ទុក​ម៉ូតូ​នៅ​ប៉ុស្តិ៍​រង់ចាំ​យក​ឯកសារ​ម៉ូតូ​មក​ផ្ទៀងផ្ទាត់ និង​ប្រគល់​ម៉ូតូ​យក​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ