​សពប្តីបានអណ្តែតឡើងហើយ ក្រោយលិចទូក


ខេត្តស្ទឹងត្រែង ៖ សេចក្តី​រាយ​ការណ៍បឋមឱ្យ​​ដឹង​ថា មានការភ្ញាក់ផ្អើល​មួយ ​កាលពីព្រឹក​​ថ្ងៃ​ទី០​៣ ​មីនា ​ក្រោយពីគេបានប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់អណ្តែត​​ នៅត្រង់​ចំណុច​កន្ទុយ​កោះ​ប្ញស្សី​ ក្នុងភូមិ​កោះ​ឈើ​ទាល​តូច ឃំ​ុ​ព្រះ​រំកិល​ស ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

សេចក្តីរាយការណ៍បន្តថា សាក​សពត្រូវបានស្គាល់​​ឈ្មោះ នូ ឡូ ​អាយុ​៣៩​ឆ្នាំ​ រស់​នៅ​ភូមិ​កណ្តាល​ ឃំ​ុ​ព្រះ​រំកិល​ ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

គួររំលឹក​ថា កាលពី​វេលា​ម៉ោង​០៨ និង​២០​នាទី​យប់​​ថ្ងៃ​ទី​១ មីនា កន្លងមក ​​​​ប្តី​-ប្រពន្ធ​ពីរ​នាក់នេះ​បាន​ស្រវឹងស្រា​ ហើយ​​ជិះទូក​ទៅ​ដាក់​មងក្នុង​​ទន្លេ ស្រាប់តែ​​លិច​​ទូក ហើយ​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​នោះ​បាន​ហែល​តោង​គ្នា ប៉ុន្តែ​ប្តី​អស់​កម្លាំង ​ក៏​របូតដៃ​រសាត់​តាម​ទឹ​ក​បាត់​ទៅ ។ រីឯ​​ប្រពន្ធ​បានរសាត់អណ្តែត​ដល់​ក្បាលកោះ​ប្ញស្សី សំណាង​ល្អ ​​ត្រូវ​​បាន​អ្នក​ដាក់​មង​ដូច​គ្នា​​ជួយ​សង្គ្រោះទាន់ ​។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ