ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីប៉េអ​ឹមម្នាក់ បា.ញ់ទារ​លុយពីអ្នកដឹកឈើធ្វើផ្ទះ

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមីនា បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មានការ​ផ្ទុះអាវុធ​ជាង​១០​គ្រាប់ កាលពីថ្ងៃ​ទី​២៧ ខែកុម្ភៈ​កន្លង​មក ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​និង​មន្ត្រី​អាជ្ញាធរ​ស្រុក​កោះ​ញែក ដោយ​នឹក​ស្មានថា​ជា​ករណី​ឃាតកម្ម…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមីនា បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មានការ​ផ្ទុះអាវុធ​ជាង​១០​គ្រាប់ កាលពីថ្ងៃ​ទី​២៧ ខែកុម្ភៈ​កន្លង​មក ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​និង​មន្ត្រី​អាជ្ញាធរ​ស្រុក​កោះ​ញែក ដោយ​នឹក​ស្មានថា​ជា​ករណី​ឃាតកម្ម ឬ​អំពើ​ប្លន់​ណាមួយ តែ​តាម​ពិត​មាន​ប្រភព​ព័​ត៌មាន​រាយការណ៍​ថា មាន​មន្ត្រី​ប៉េ​អឹ​ម​បាញ់​គំរាមយក​លុយ​ពី​ប្រជាពលរដ្ឋ​ដឹក​គ្រឿង​ផ្ទ​សោះ ។

សមត្ថកិច្ច​ស្រុក​កោះ​ញែក​បានឱ្យ​ដឹង​ថា ករណីផ្ទុះអាវុធ​វែង​-​ខ្លី​ជា​ច្រើន​គ្រាប់​នោះ ជា​អំពើ​ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃ​ទី​២៧ ខែកុម្ភៈ នៅ​ចំណុច​ត្រពាំង​អូរ​អង្គ្រង ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ។ប្រភព​ព័ត៌មាន​បាន​រាយការណ៍​ថា នៅ​ចំណុច​ត្រពាំង​អង្គ្រង​នោះ មាន​មន្ត្រី​ប៉េ​អឹ​ម​ម្នាក់​ឈ្មោះ ពុធ ដា​រ៉ា បាន​ឃាត់​រថយន្ត​១​គ្រឿង​ដឹកឈើ​គ្រឿងផ្ទះ ដែល​មាន​សសរ​៥​ដើម ក្តារ​សុ​ក្រំ​១០​សន្លឹក កម្រាស់​៥​ហ៊ុន គ្រែ​ចំនួន​១ និង​សម្ភារ​ផ្លាស់​ប្តូរ​ទីលំនៅ​មួយ​ចំនួន​ទៀត ជា​របស់​ឈ្មោះ អ៊ុំ សា​ម៉េ​ត ។

ពេល​នោះ មន្ត្រី​ប៉េ​អឹ​ម​រូប​នេះ​បាន​យក​កាំភ្លើង​អាកា​៤៧​មួយ​ដើម និង​កា​៥៩​មួយ​ដើម បាញ់គំរាម​ឱ្យ​រថយន្ត​ឈប់ គឺ​បាញ់​អស់​ប្រហែល​១០​គ្រាប់ ។ ក្រោយ​ពី​បាញ់​អស់​គ្រាប់​ហើយ​នោះ រថយន្ត​ក៏​បាន​ឈប់ ហើយ​ឈ្មោះ ពុធ ដា​រ៉ា បាន​ដើរមក​ទារ​លុយ​១.៥០០​ដុល្លារ តែ​ម្ចាស់​អង្វរ​ថា​គ្មាន​លុយ​ទេ​និង​បាន​ប្រគល់​ប្រាក់​៥០០​ដុល្លារ ហើយ​មន្ត្រី​ប៉េ​អឹ​ម​រូប​នោះ​ក៏​ព្រមយក រួច​បើករថយន្ត​ចេញ​ទៅ ។

ពាក់ព័ន្ធ​នឹង​របាយការណ៍​ខាងលើ លោក អ៊ុំ សា​ម៉េ​ត ជា​យោធិន​ចូល​និវត្តន៍ បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមីនា​ថា ពិតជា​មាន​ករណី​នេះ​កើតឡើង​មែន ។ លោក​បន្ត​ថា មុន​កើតហេតុ​លោក​បាន​ជួល​គោ​យន្ត​ច្នៃ​១​គ្រឿង​តម្លៃ​៣០​ម៉ឺន​រៀល ដឹក​សសរ ក្តារ និង​សម្ភារ​ផ្ទះ​ចេញពី​រោង​គោ លោក ឃិ​ន ម៉េ​ង​ស្រេង អតីត​មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី ដើម្បី​ទៅ​សាងសង់​ផ្ទះ​ថ្មី​។ ពេល​ទៅ​ដល់​ក្បែរ​ត្រពាំង​អូរ​អង្គ្រង ស្រាប់តែ​លេចមុខ​លោក ពុធ ដា​រ៉ា ជា​មន្ត្រី​ប៉េ​អឹ​ម​ជិះ​រថយន្ត​ឆ្លាម និង​អត់​ទាំង​ពាក់អាវ​ផង ដេញគោ​យន្ត​ដឹកឈើ​គ្រឿង​របស់​លោក ថែម​ទាំង​ស្រែក​ឱ្យ​ឈប់​បណ្តើរ​បាញ់កាំភ្លើង​ទាំង​២​ដើម​បណ្តើរ​ស្រោច​គ្រាប់​សំដៅ​ទៅ​គោ​យន្ត ។

ពេល​នោះ អ្នក​បើក​គោ​យន្ត​ក៏​ឈប់ ហើយ​មន្ត្រី​ប៉េ​អឹ​ម​រូប​នោះ​បាន​ទារ​លុយ​ចំនួន​១.៥០០​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង ។ ប៉ុន្តែ​ដោយសារ​តែ​លោក​គ្មាន​លុយ​គ្រប់​ចំនួន ក៏​បាន​តថ្លៃ​ឱ្យ​ត្រឹម​៥០០​ដុល្លារ​ដើម្បី​បាន​ទម្លាក់​អីវ៉ាន់​ចូល​ផ្ទះ ។លោក​បញ្ជាក់​ថា លោក​ជា​អ្នក​ក្រីក្រ តែបើ​លោកពុធ ដា​រ៉ា មិន​យក​លុយ​ប៉ុណ្ណឹង​ចាប់​គោ​យន្ត​នេះ​ក៏​ចាប់​ទៅ ។នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ដែរ លោក ពុធ ដា​រ៉ា មិន​បាន​បញ្ជាក់​ករណី​នេះ​ទេ​តាម​រយៈ​ទូរស័ព្ទ​ដោយ​លោក​ប្រាប់​ថា​កំពុង​រវល់​ជួប​មេ ។

លោក រស់ បញ្ញា មេបញ្ជាការ​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ស្រុក​កោះ​ញែក​ថ្លែង​ថា ឈ្មោះ​ពុធ ដា​រ៉ា មិនមែន​ជា​មេបញ្ជាការ​រង​ប៉េ​អឹ​ម​ស្រុក​កោះ​ញែក​ទេ ។ ឈ្មោះ ពុធ ដា​រ៉ា ជា​មន្ត្រី​អាវុធហត្ថ​ខេត្តមណ្ឌលគិរី ដែល​ត្រូវ​ថ្នាក់លើ​ចាត់​បញ្ជូន​មក​ធ្វើការ​ផ្ទៃក្នុង​លើ​ភូមិសាស្ត្រ​ស្រុក​កោះ​ញែក ហើយ​ករណី​ខាងលើ​នេះ ឈ្មោះ ពុធ ដា​រ៉ា កំពុង​ស្ថិត​ក្នុង​ការ​សួរនាំ​ពី​សំណាក់​ថ្នាក់លើ​ហើយ ។នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមីនា មេបញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត លោក ហែម បូ​ណា​រ៉ែ​ល បានឱ្យ​ដឹង​ថា លោក​បាន​ដក​ឈ្មោះ ពុធ ដា​រ៉ា មក​កាន់​ទីបញ្ជាការ​ទាំង​យប់​ដើម្បី​សួរនាំ ។ លោក​ថា ករណី​បាញ់បោះ​ខាងលើ​កើតឡើង​ដោយសារ​តែ​ឃាត់​រថយន្ត​ដឹកឈើ​ពុំ​ព្រម​ឈប់ ហើយ​រថយន្ត​ដឹកឈើ​នោះ​បាន​កៀរ​រថយន្ត​សមត្ថកិច្ច​ធ្លាក់​ចូល​ព្រៃ​ខូចខាត​មួយ​ផ្នែក ។

លោក​បញ្ជាក់​ថា ដោយសារ​តែ​ការពារ​សុវត្ថិភាព ព្រោះ​នៅ​កណ្តាល​ព្រៃ​ស្ងាត់ ទើប​លោកពុធ ដា​រ៉ា បាញ់​ការពារ​ខ្លួន តែ​មិន​ដល់​ថ្នាក់​ច្រើន​គ្រាប់​បែប​នេះ​ទេ ។ ចំពោះ​ការ​ទារប្រាក់​នោះ គឺជា​ប្រាក់​ដែល​ឈ្មោះ អ៊ុំ សា​ម៉េ​ត ចេញថ្លៃ​សងការ​ខូចខាត​រថយន្ត ក្រោយ​ពី​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ​ភូមិ ឃុំ​នៅ​ទីនោះ​គឺចំនួន​៥០០​ដុល្លារ ។ លោក​មេបញ្ជាការ​ថ្លែង​ថា បាន​សង​ប្រាក់​ទាំងនោះ​ទៅ​ជន​រង​គ្រោះ​វិញ​ហើយ ហើយ​លោក​ថានឹង​ចេញថ្លៃ​ជួសជុល​រថយន្ត​ដោយ​ចេញ​ប្រាក់​លោក​ផ្ទាល់​វិញ ៕ ​

អត្ថបទសរសេរ ដោយ