ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹម រ​ដ្ឋា បង្ហាញសម្រស់​សិច​ស៊ី​ត្រជាក់​ភ្នែក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត និង​បង្ហាញ​ម៉ូ​ដ​កញ្ញា​ទឹម រ​ដ្ឋា បាន​បញ្ចេញ​រូបភាព ថ្មី​ៗ​ជា​បន្តបន្ទាប់ ដោយ​សម្ញែង​ស្ទីល​ថត​យ៉ាង​សិច​ស៊ី​តាម​ហ្វេ​ស​ប៊ុ​ក និង​អ៊ី​ន​ស្តេ​ក្រាម ដោយ​មិន​ខ្វល់​ពី​មហាជន​យល់​យ៉ាងណា​នោះ​ឡើយ…

រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត និង​បង្ហាញ​ម៉ូ​ដ​កញ្ញា​ទឹម រ​ដ្ឋា បាន​បញ្ចេញ​រូបភាព ថ្មី​ៗ​ជា​បន្តបន្ទាប់ ដោយ​សម្ញែង​ស្ទីល​ថត​យ៉ាង​សិច​ស៊ី​តាម​ហ្វេ​ស​ប៊ុ​ក និង​អ៊ី​ន​ស្តេ​ក្រាម ដោយ​មិន​ខ្វល់​ពី​មហាជន​យល់​យ៉ាងណា​នោះ​ឡើយ ។

ក្នុង​នាម​ជាតា​រា​លេចធ្លោ​ក្នុង​ការ​បង្ហាញ​ភាព​សិច​ស៊ី​ម្នាក់​ដែរ​នោះ ទឹម រ​ដ្ឋា ហាក់​មិន​បាន​ញញើត​ក្នុង​ការ​បញ្ចេញ​រូបភាព​សិច​ស៊ី​ជា​សាធារណៈ​ឡើយ បើ​ទោះបីជា​មាន​តារា​មួយ​ចំនួន​ធ្លាប់​រង​ការ​រិះគន់​ខ្លាំង​ពី​មហាជន​ក៏​ដោយ ។

ជា​ទូទៅ​ការ​បញ្ចេញ​រូបភាព​ជាមួយនឹង​ស្តាយ​ថត​យ៉ាង​សិច​ស៊ី​របស់​ទឹម រ​ដ្ឋា ភាគច្រើន​ជា​ការងារ​សិល្បៈ​ផង និង​ការ​និយម​លេងខ្លួន​របស់​តារា​រូប​នេះ​ផង ក្នុង​ពេល​ដែល​នាង​គឺជា​តារា​ម៉ូ​ដែល​មួយ​រូប ។ ជាង​នេះ​ទៅ​ទៀត ទឹម រ​ដ្ឋា ត្រូវ​គេ​ដឹង​ថា​អាជីព​សិល្បៈ​របស់​នាង​សព្វថ្ងៃ​កាន់តែ​ក្តាប់​បាន​ឱកាស​ច្រើន​ជា​បន្តបន្ទាប់ តាម​រយៈ​ការ​សម្តែង និង​ដើរ​ម៉ូ​ដ​ផង ហើយ​តារា​រូប​នេះ​ក៏​និយម​ចូល​ចិត្ត​បង្ហាញ​ភាព​ហ៊ឺហា ការ​ប្រើប្រាស់​សម្ភារ​មាន ថ្លៃ​ៗ ស៊េរី ទំនើប​ៗ មិន​ឲ្យ​ចាញ់​តារា​ប្រុស​-​ស្រី​ឯទៀត​ឡើយ ។

ដោយឡែក​បើ​ចាប់អារម្មណ៍​ចំពោះ​ការ​ស្លៀកពាក់ និង​តុបតែង​ខ្លួន​វិញ ទឹម រ​ដ្ឋា​ក៏ កាន់តែ​មានកា​រវិ​វ​ឌ្ឍ​ខ្លួន​ខុស​ប្លែក​ច្រើន​ជាង​មុន ខណៈ​ដែល​កន្លង​មក​នាង​ពុំ​សូវ​លេងខ្លួន​ខ្លាំង​ដោយ​ការ​ស្លៀកពាក់​សិច​ស៊ី ស្រើបស្រាល​នោះ​ឡើយ ប៉ុន្តែ​ផ្ទុយ​ពី​នោះ​បច្ចុប្បន្ន​នាង​បែរជា​ទម្លាយ​រូបភាព​សិច​ស៊ី​ខ្លាំង​ពញ្ញាក់​អារម្មណ៍​មហាជន​ជា​បន្តបន្ទាប់ ។

បើ​ទោះបីជា​ទឹម រ​ដ្ឋា ហាក់​ជោគជ័យ​នៅ​ក្នុង​ការងារ​សិល្បៈ​ក៏​ដោយ ប៉ុន្តែ​បើ​និយាយ​ពី​ជីវិត​ស្នេហា​វិញ​នោះ នាង​ហាក់​មិន​ទាន់​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។ នាង​បាន​ពើបប្រទះ​ស្នេហា​មិន​សមប្រកប​ជា​បន្តបន្ទាប់ មុន​ពេល​ដែល​នាង​ទើបតែ​ចាប់ផ្តើម​ស្នេហា​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​បុរស​បរទេស​ជា​អ្នកជំនួញ​មួយ​រូប​នា​ពេល​បច្ចុប្បន្ន ។

ស្នេហា​រវាង​នាង និង​បុរស​បរទេស​នោះ​ក៏​នៅ​មិន​ទាន់​មាន​ពន្លឺ​ចូល​រោងការ នៅឡើយ​ទេ​បើ​ទោះបីជា​ពេល​នេះ​អ្នក​ទាំង​ពីរ​បាន​បង្ហាញខ្លួន​រួម​យ៉ាង​ស្និទ្ធស្នាល​ស្ទើរ​មិន​ដាច់​រយៈ​ដូច​ប្តី​ប្រពន្ធ​ក្តី ។

ទឹម រ​ដ្ឋា ធ្លាប់​បាន​អះអាង​ថា ចំណង​ស្នេហ៍​ជាមួយ​បុរស​ជនជាតិ​អា​មេ​រិ​ក​នា​ពេល​នេះ នាង​ក៏​មិន​ទាន់​ជឿជាក់​ប៉ុន្មាន​ឡើយ ព្រោះ​ធ្លាប់​មាន​ប្រវត្តិ​ស្នេហា​បែកបាក់​ជាមួយ​ជនជាតិ​បរទេស​មុន​ម្តង​រួច​មក​ហើយ តែ​ទោះបីជា​យ៉ាងណា​នាង​ថា​ត្រូវ​តែ​សាកល្បង​ម្តងទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ