ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់​របួសធ្ងន់​ពីរនាក់​ដោយ​គ្រោះថ្នាក់​ចរាចរ​២​ករណី

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរ​២​ករណី​បន្តបន្ទាប់​គ្នាំ ករណី​ទី​១.​រ៉ឺ​ម៉ក​បុក​ជាមួយ​គល់ឈើ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ បាន​កើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្ល​វ​ជាតិ​លេខ​៦…

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរ​២​ករណី​បន្តបន្ទាប់​គ្នាំ ករណី​ទី​១.​រ៉ឺ​ម៉ក​បុក​ជាមួយ​គល់ឈើ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ បាន​កើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្ល​វ​ជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ជី​អាប់ ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ បង្ក​ឡើង​ដោយ​ខ្លួនឯង ។

លោក​អនុសេនីយ៍ឯក តាន់ ឆេ​ង​នឿ​ន អធិការរង​នគរបាល​ស្រុង​ស្ទោង ទ​ទួ​ក​ផ្នែក​សណ្តាប់ធ្នាប់ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ខាងលើ បង្ក​ឡើង​ដោយ​ខ្លួនឯង ដោយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១GW-១១៧២ បើកបរ​នៅ​ក្នុង​ទឹ​ស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​ឈ្មោះ និល សុ​ធន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ណូ​ទោង ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល ខណៈ​កំពុង​តែ​បើកបរ​ស្រាបតែ​រេ​ចង្កូត​ទៅ​បុក​ដើមឈើ​ដែល​នៅ​ក្បែរ​ចិញ្ចើមថ្នល់ បណ្ដាល​ឲ្យ​អ្នកបើកបរ​ស្លាប់​នៅ​កន្លែង​កើតហេតុ មាន​ពាក់មួក​សុវត្ថិភាព និង​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ លី តឹក​ឆេ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​សព​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។
ករណី​គ្រោះថ្នាក់​ចរាចរ​ទី​២.​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​០១ ខែមីនា នៅ​លើ​ផ្លូវជាតិ​លេខ​០៦ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ប្រឡាយ ស្រុក​ស្ទោង ដែល​បង្ក​ឡើង​រវាង​ម៉ូ​តី​វេ​វ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ធំ ១G-៣១៦៤ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​ឈ្មោះ ខូ​យ ឃា​ម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយនឹង​រថយន្ត​តូ​យោ​តា ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AJ-៦៣០២ យ៉ាង​ពេញទំហឹង ខណៈ​រថយន្ត​កំពុង​តែ​មាន​ល្បឿន​លឿន បណ្តាល​ឲ្យ​អ្នក​បើ​លបរ​ម៉ូតូ​របួសធ្ងន់ ឃើញ​ដូច្នោះ​អ្នក​បើករថយន្ត​ក៏​ចុះ​រត់គេច​ខ្លួន​បាត់ ករណី​នេះ​បណ្ដាល​មក​ពី​ម៉ូតូ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន គួប​ផ្សំ​ជាមួយនឹង​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​ទេសចរ​បើក​លឿន​បុក​គ្នា​តែ​ម្តង ។ វត្ថុ​តាង​ត្រូវ​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ